អានតួអត្ថបទ
កម្ពុជា

កិច្ច​ចរចា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បញ្ចប់​ទៅ​ដោយ​គ្មាន​លទ្ធផល​

កាល​ពី​ម៉ោង ៩ព្រឹក ថ្ងៃទី៥ វិច្ឆិកា​នេះ ក្រុម​ការងារ​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ព្រំ​ សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សុន ឆ័យ ដែល​មាន​សមាសភាព ៥ រូប ម្ខាង បាន​ចូលរួម​អង្គុយ​តុ​ចរចា​ឡើងវិញ។​ ក្រុម​ការងារ​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចប់​កិច្ច​ចរចា​របស់​ខ្លួន​ហើយ​នៅ​ម៉ោង​ជាង​១២​ថ្ងៃ​ត្រង់​នេះ។ កិច្ច​ពិភាក្សា​ជាង​៣​ម៉ោង មាន​របៀប​វារៈ​៣​ចំណុច ដែល​លើក​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​លទ្ធផល​ជា​ដុំ​កំភួន​ទេ។ ប៉ុន្តែ ​គណបក្ស​ទាំង​ពីរ បាន​ប្រកាស​ឲ្យ​ដឹង​ថា នឹង​ជួប​គ្នា​ម្ដង​ទៀត នៅ​ចុង​សប្ដាហ៍​នេះ។ លី ម៉េងហួរ រាយការណ៍​​​ជូន​លោក​អ្នក៖

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣។
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំកំពូលនៅរដ្ឋសភា ថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣។ RFI/Siv Channa
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ