អានតួអត្ថបទ
កម្ពុជា

តុលាការ​សម្រេច​មិន​ចាត់ការ​លើ​បណ្តឹង​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន រឿង​កោះពេជ្រ

ព្រះរាជអាជ្ញារង អមតុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទ​ពិសិដ្ឋ នៅថ្ងៃ​ទី១៩ធ្នូនេះ បានចេញដីកា សម្រេច​តម្កល់​សំណុំរឿង មិន​ចាត់កា​រលើ​ពាក្យបណ្តឹង​ប្រឆាំង​លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន​ ក្នុងរឿងមនុស្សស្លាប់នៅកោះពេជ្រ នៅយប់បង្ហើយពិធី​បុណ្យអុំទូក កាលពីថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១០។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

ដីកា​សម្រេច​នោះ ត្រូវបាន​បញ្ជូន​ភ្លាមៗ ទៅកាន់​ដើមបណ្តឹង លោក សួង សុភ័ណ្ឌ ដែលជា​ប្រធាន​​​ចលនា​យុវជន​គណបក្ស​សម​រង្ស៊ី​។​

លោក សួង សុភ័ណ្ឌ បានចាត់ទុកការសម្រេចរបស់តុលាការដូច្នេះ ថាស្ថិតក្រោមគំនាបពី​លោក​នាយករដ្ឋមន្ត្រី ហើយលោកនឹងដាក់ពាក្យបណ្តឹង​បន្តទៅកាន់តុលាការសាលា​ឧទ្ធរណ៍។

សូមរម្លឹកថា​ ​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១២ ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ដាក់​ពាក្យបណ្តឹង ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្តឹង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទ មនុស្សឃាត​គិតទុក​ជាមុន តាមរយៈ​ព្រឹត្តិការណ៍​មនុស្ស​ជាន់គ្នា​ស្លាប់ នៅលើ​ស្ពាន​ពេជ្រ នៅ​កោះ​ពេជ្រ កាលពី​យប់​ថ្ងៃ​បង្ហើយ នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០​។​

​ក៏ប៉ុន្តែ​ភ្លាមៗ​នោះ កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសថា បើសិន​ជា​តុលាការ រក​មិនឃើញ​កំហុស​របស់លោក​ទេ នោះលោក​នឹង​ដាក់​ពាក្យ​បណ្តឹង​​ប្រឆាំង​តប ដើម្បី​ការពារ​កិត្តិយស​ និង​សេចក្តីថ្លៃថ្នូរ​របស់​លោក និងរដ្ឋាភិបាល​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ