អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជំនួប​ក្រុម​ការងារ ប្រ.ជ និង​គ.ស.ជ.ថ្ងៃ​ស្អែក​៖ របៀប​វារៈ​រួម​គឺ​អាថ៌កំបាំង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ដែល​ឈ្លោះ​គ្នា​អស់​រយៈពេល​៧​ខែ អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រា​ស្ត្រ​ឆ្នាំ​២០១៣ បាន​សម្រេច​ចិត្ត​ចូល​ចរចា​គ្នា​ឡើង​វិញ នៅ​ថ្ងៃ​ទី​១៨​កុម្ភៈ ដើម្បី​ស្វែង​រក​ដំណោះស្រាយ។ ជំនួប​របស់​លោក ព្រុំ សុខា លោក សក់ សេដ្ឋា និង​លោក កើត រិទ្ធ ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ ជាមួយ​លោក សុន ឆ័យ លោក យ៉ែម បុញ្ញឫទ្ធិ និង​លោក គួ​យ ប៊ុន​រឿន ខាង​គណបក្ស​សង្គ្រោះជាតិ​ជាតិ មាន​គោលបំណង​រៀបចំ​យន្តការ​កំណែ​ទម្រង់ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ស្របតាម​កិច្ចព្រមព្រៀង​នៃ​គណបក្ស​ទាំងពីរ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣។ របៀបវារៈ​រួម​នៃ​ការប្រជុំ​បិទទ្វារ ដោយ​គ្មាន​ភាគី​ទី​៣ ស្ថិត​នៅ​ជា​អាថ៌កំបាំង​នៅ​ឡើយ។ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​គណបក្ស​ទាំងពីរ​កំណត់​ចំណុច​ពិភាក្សា​ឱ្យ​បាន​ជាក់លាក់ និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​អាច​តាមដាន​ការ​ពិភាក្សា​នោះ​បាន។

លោកហ៊ុន សែន ចាប់ដៃ លោកសុន ឆ័យ ក្នុងជំនួបកំពូលនៅវិមានរដ្ឋសភា​ ថ្ងៃទី ១៦ កញ្ញា ២០១៣​
លោកហ៊ុន សែន ចាប់ដៃ លោកសុន ឆ័យ ក្នុងជំនួបកំពូលនៅវិមានរដ្ឋសភា​ ថ្ងៃទី ១៦ កញ្ញា ២០១៣​ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ