អានតួអត្ថបទ
ថៃ-ឡាវ

អ្នកភូមិថៃ​​ប្តឹង​ប្រឆាំង​​ការសាងសង់​​ទំនប់​​វារី​​អគ្គិសនី​​នៅប្រទេស​​ឡាវ​​

អ្នកភូមិថៃ​ដែល​រស់នៅ​លើ​ដង​ទន្លេ​មេគង្គ​បាន​ប្តឹង​ប្រឆាំង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅលើ​ទន្លេ​ដែល​ឋិត​នៅ​ប៉ែក​ប្រទេស​ឡាវ។​ ពួកគេ​បាន​ដាក់ពាក្យ​នៅថ្ងៃ​អង្គារ​ទី៧​សីហា​នេះ​ ​ ប្តឹង​ទៅ​តុលាការ​នៅទីក្រុង​បាងកក​ ​ ដើម្បី​ខាឃាំង​កុំឲ្យ​ប្រទេសថៃ​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​អនាគត​ទំនប់​វារីអគ្គិសនី​នេះ។

WWF៖ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ​ នៅ​ទន្លេ​មេគង្គ​ ប៉ះពាល់​បរិស្ថាន​និង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជលផល
WWF៖ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​របស់​ឡាវ​ នៅ​ទន្លេ​មេគង្គ​ ប៉ះពាល់​បរិស្ថាន​និង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ជលផល © Reuters
ផ្សាយពាណិជ្ជកម្ម

អ្នកភូមិ​ថៃ​ប្រមាណ​៥០នាក់​តំណាង​សហគមន៍ថៃ​ដែល​រស់នៅ​លើ​ត្រើយ​ទន្លេ​មេគង្គ​ ​ បាន​ដាក់ពាក្យ​ប្តឹង​ប្រឆាំង​ទល់នឹង​សហគ្រាស​សាធារណៈ​ Electricity Generating Authority of Thailand ​ ឬ​ អាជ្ញាធរ​អគ្គិសនី​ថៃ​ ​ ក្រសួង​ថាមពល​ ​ ហើយនិង​រដ្ឋាភិបាល។

 
“ទន្លេ​មេគង្គ​គឺជា​អាយុ​ជីវិត​របស់​ពួកយើង​ ​ ទំនប់​វារីអគ្គិសនី​ឡាវនេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់​ជីវភាព​រស់នៅ​របស់​ពួកយើង”។​ នេះជា​ការថ្លែង​ឲ្យដឹង​ដោយ​លោក​ Niwat Roykaew ​អាយុ​៥២ឆ្នាំ​ រស់នៅ​ក្នុង​ខេត្ត​ឆៀងរ៉ៃ​ឋិតនៅ​ប៉ែកខាងជើង​នៃ​ប្រទេសថៃ​ ​ ដែល​ទន្លេ​មេគង្គ​បាន​ជួយ​ផ្តល់​ទឹក​និង​ត្រី​ឲ្យ​ពួកគេ​សម្រាប់​ទទួលទាន។

ប្រទេស​ឡាវ​ដែល​គ្មាន​ជាប់នឹង​ឆ្នេរសមុទ្រ​ហើយនិង​គ្មាន​ឧស្សាហកម្ម​ ​ សង្ឃឹម​ទៅលើ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ទំនប់​វារីអគ្គិសនី​ ​ សម្រាប់​ធ្វើការ​អភវឌ្ឍន៍​សេដ្ឋកិច្ច​របស់ខ្លួន។​ ប្រទេសឡាវ​សុបិន​ចង់ក្លាយ​ទៅជា​ “ប្រទេស​អ្នកផ្តល់​ថាមពល​អគ្គិសនី​ឲ្យ​អាស៊ី​អាគ្នេយ៍​ទាំងមូល”។

សូមបញ្ជាក់ថា​ ​ ប្រទេសថៃ​ ដែល​កំពុង​ត្រូវការ​ថាមពល​អគ្គិសនី​យ៉ាងច្រើន​មហិមា​យកមក​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​ ​ ច្បាស់ជា​ត្រូវការ​ទិញ​ថាមពល​អគ្គិសនី​ដ៏​ច្រើន​លើសលុប​ដែល​ផលិត​ដោយ​ទំនប់​វារីអគ្គិសនី​នៅ​ Xayaburi ​ ។​ គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ Xayaburi ​ដែល​ត្រូវការ​ទឹកប្រាក់​ប្រមាណ​ ៣ ៨០០លានដុល្លារ​ ​ បាន​ត្រូវ​ទីក្រុង​វៀងចន្ទ​ប្រកាស​ផ្អាក​ការ​សាងសង់​ ​ ដើម្បី​ធ្វើការ​ឆ្លើយតប​ទៅនឹង​ក្តីបារម្ភ​របស់​ប្រទេស​ជិតខាង។

គួរកត់​សម្គាល់ថា​ ​ ទំនប់​វារីអគ្គិសនី​នៅ​ Xayaburi ​បាន​ក្លាយ​ទៅជា​និមិត្តរូប​នៃ​ហានិភ័យ​ដែល​អាច​បង្ក​ទៅលើ​ទន្លេ​មេគង្គ។​ ប្រទេស​វៀតណាម​និង​ប្រទេស​កម្ពុជា​ ​ បារម្ភ​ជាពិសេស​ទៅលើ​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្តុក​នៃ​មច្ឆាជាតិ។

ចំណែកឯ​អ្នកការពារ​បរិស្ថាន​វិញ​ ​ បាន​ថ្លែង​ប្រកាសថា​ ​ “ទំនប់​វារីអគ្គិសនី​នៅ​ Xayaburi ​ដែលមាន​ដល់ទៅ​១ ២៦០មេហ្កាវ៉ាត់​ ​ ច្បាស់ជា​បង្ក​ឲ្យ​កើតមាន​ការខូចខាត​យ៉ាងដំណំ​ដល់​ប្រជាជន​ប្រមាណ​៦០លាននាក់​ដែល​ពឹងផ្អែក​ទៅ​លើ​ទន្លេ​មេគង្គ​ ​ សម្រាប់​ធ្វើការ​ដឹកជញ្ជូន​ ​ មច្ឆាជាតិ​ជា​ចំណី​ហារ​ ​ ហើយនិង​​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន”។

រីឯ​អ្នកប្រឆាំង​ទល់នឹង​ គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ Xayaburi ​សង្ឃឹមថា​ ​ សេចក្តី​សម្រេច​របស់​តុលាការថៃ​នឹង​បង្ខំ​ឲ្យ​ប្រទេស​ឡាវ​សើរើ​មើលឡើងវិញ​ ​ ផែនការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ Xayaburi ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ