អានតួអត្ថបទ

ប្រជាជន​អ្នកមាន​តែ​១០%​ បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិកដល់​​ពាក់​កណ្តាល​

ពលរដ្ឋ​​​អ្នក​មាន​តែ​ប្រមាណ​១០%​ បាន​បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិក ដល់​ទៅ​ជាង​ពាក់កណ្តាល​ នៃ​ឧស្​ម័ន​ពុល​ក្នុង​បរិយាកាស​នៅ​លើ​ភពផែន​ដី។ ឯ​ចំណែក​ពលរដ្ឋ​ក្រីក្រ​ខ្លាំង​នៅ​លើពិភពលោក សរុប​គ្នា​ដល់​ទៅ​ជាង​ពាក់​កណ្តាល​មនុស្ស​ក្រីក្រ​ទៅ​ហើយ បញ្ចេញ​ឧស្ម័ន​ពុល​តែ​ប្រមាណ​១០%​ប៉ុណ្ណោះ។ នេះ​គឺ​ជា​ការ​ធានា​អះអាង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អង់គ្លេស Oxfam ក្នុង​របាយការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី ២ ធ្នូនេះ។

ក្រុង​សិង្ហបុរី​ថ្ងៃទី ២៤ កញ្ញា អាប់អួរ​ខ្លាំង​ដោយ​សារ​កំរិត​បរិយាកាស​ពុល​ឡើង​ដល់​កំរិត​កំពូល
ក្រុង​សិង្ហបុរី​ថ្ងៃទី ២៤ កញ្ញា អាប់អួរ​ខ្លាំង​ដោយ​សារ​កំរិត​បរិយាកាស​ពុល​ឡើង​ដល់​កំរិត​កំពូល REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

បុគ្គល​អ្នក​មាន អ្នក​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​លើ​អ្វី​ដែល​ខ្លួន​បាន​បញ្ចេញ ! ប្រទេស​កំពុង​អភិវឌ្ឍន៍​ត្រូវ​ចូល​រួម​ចំណែក ប៉ុន្តែគឺ​ប្រទេស​អ្នក​មាន​ដែល​ត្រូវ​បង្ហាញ​ផ្លូវ​និង​ទទួល​បន្ទុក​ដោះស្រាយ​​ផលវិបាកដ៏​ធ្ងន់ធ្ងរ​បង្ក​ឡើង​ដោយ​សារ​របៀប​រស់​នៅ​និង​ហូបចុក​ហឺហា។ នេះ​គឺ​អ្វី​ដែល​មាន​ចែង​ក្នុង​របាយការណ៍​Oxfam។

 

បើ​តាម​របាយការណ៍ មនុស្ស​ម្នាក់ ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​មាន​បំផុត​១%​ នៅ​លើ​លោក បាន​បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិក ១៧៥​ដង​​លើស​ ជន​ក្រីក្រម្នាក់ដែល​រស់​នៅ​ក្នុង​ចង្កោម១០%​​ជា​អ្នក​ទុរគត​ខ្លាំង។

វិសមភាព​ដូច​មេឃ​និង​ដី​ ក្នុង​ទំនាក់ទំនងមាន​បាន និង​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក បាន​ចេញ​ផ្សាយ​ នាឱកាស​ដែល​អន្តរជាតិ​កំពុង​ចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​រួម​ ប្រកប​ដោយ​មហិច្ឆតា កំរិត​ការ​ឡើង​កំដៅ​កុំ​ឱ្យ​លើស​ពី​២​អង្សារ បើ​ប្រៀប​ទៅ​នឹង​សម័យ​មារោងចក្រ​ន​ឧស្សាហកម្ម។
“បញ្ហា​ទំនួល​ខុស​ត្រូវ​ក្នុង​អតីតកាល” ​របស់​ប្រទេស​មហាឧស្សាហកម្ម​ ដែល​បាន​ធ្វើ​អាកាសធាតុ​ប្តូរ​ផ្លាស់​ និង​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេសក្រីក្រ​កំពុង​អភិវឌ្ឍន៍​ឱ្យ​សម្រប​ខ្លួន​ទៅ​តាម​ធម្មជាតិ គឺ​ជា​ចំណុច​ដ៏​ចម្រូង​ចម្រាស​បំផុត​ក្នុង​កិច្ច​ចរចា​អាកាសធាតុ​នៅ​ក្រុង​ប៉ារីស​ពេល​នេះ។

ក្រុមប្រទេស​កំពុង​អភិវឌ្ឍន៍​ប្រកាន់​យក​គោលការណ៍​ “ទទួល​ខុស​ត្រូវ​រួម​ តែ​ញែក​ឱ្យ​ខុសគ្នា” មាន​ន័យ​ថា​ប្រទេស​អ្នក​មាន​មាន​កាតព្វកិច្ចច្រើនជាង។ ឯ​ខាង​បណ្តាប្រទេស​មហា​ឧស្សាហកម្ម​វិញ ចង់​ឃើញ​ប្រទេស​កំពុង​លូតលាស់​ខ្លាំង​ដូច​យ៉ាង​ចិន ឥណ្ឌា​ ប្រេស៊ីល លូក​ដៃ​ឱ្យ​បាន​ជ្រៅ​ខ្លាំង​ក្នុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ឆ្នាំ​២០៣០ ប្រទេស​ទាំងពីរ​នេះ​នឹង​វ៉ា​ឈ្នះ​អាមេរិក ក្លាយ​ជា​​​​បំពុល​បរិយាកាស​ខ្លាំង​​ទី​មួយ​និង​ទីពីរ​ ​នៅ​លើ​ពិភពលោក។

ប៉ុន្តែ​បើ​តាម​Oxfam ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ខ្លាំង​ និង​កំពុង​អភិវឌ្ឍន៍ បញ្ចេញ​ឧស្ម័ន​ពុល​កាន់​តែ​ច្រើន​​និង​ខ្លាំង​ជាមុនមែន តែ​ដើម្បី​ប្រទេស​ផ្សេង​ដែរ។ ជា​សរុប​ទៅ ប្រជាជន​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​នៅ​តែ​បញ្ចេញ​ខ្ពស់​ជាង​ប្រជាជន​ក្នុង​ប្រទេស​ក្រីក្រ​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ