អានតួអត្ថបទ
តួកគី-រុស្ស៊ី

តួកគីថ្លែងថាបានប្រគល់មកម៉ូស្គូគឺតឹកតាងនៃការរំលោភដែនអាកាសតួកគីដោយ យន្តហោះយោធារុស្ស៊ី

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ថ្ងៃ​នេះ ដោយ​ថ្លែង​ក្នុង​សន្និសីទ​កាសែត ល្ងាចមិញ នៅ អារ៉ាប៊ី សាអ៊ូឌីត រដ្ឋមន្ត្រី​ការបរទេស​តួកគី បាន​អះអាង​ថា ក្រុង​អង់ការ៉ា បាន​បញ្ជូន​មក​ឲ្យ​ម៉ូស្គូ តាម​ខ្សែ​រយៈ​យោធា​គឺ ភស្តុតាង​ស្តីអំពី​ការ​រំលោភ​ដែន​អាកាស​តួកគី ដោយ​យន្តហោះប្រដេញ​របស់​រុស្ស៊ីធុន Sukhoi-34។ ប៉ុន្តែ ក្រុង​ម៉ូស្គូ នៅ​មិន​ទាន់​បញ្ជាក់​ពី​ការ​ទទួល​តឹកតាងនេះ​ទេ។ 

រដ្ឋមន្ត្រីការបរទេស​ តួកគី​លោក Mevlut Cavusoglu
រដ្ឋមន្ត្រីការបរទេស​ តួកគី​លោក Mevlut Cavusoglu AFP PHOTO / PATRICIA DE MELO MOREIRA
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នោះ លោក​រដ្ឋមន្ត្រី​ការបរទេស​តួកគីMevlut Cavusoglu លើក​ឡើង​​ជាអាទ៏ ៖ ខ្ញុំសង្ឃឹមថា រុស្ស៊ីមុខជានឹងប្រកាន់ឥរិយាបថ ស្គាល់នាទីទទួលខុសត្រូវ ឲ្យ​កាន់តែមធ្យ័តឡើង ក្នុងបញ្ហានេះ ហើយមុខជាហ៊ាននិយាយការពិតពុំខាន។ គឺតាមខ្សែរយៈ យោធាដែល ក្រុងអង់ការ៉ា បានប្រគល់ ទៅម៉ូស្គូទៅហើយ នូវទិន្នន័យ ស្តីអំពីការបំពានលើ ដែនអាកាសតួកគី ដោយ យន្តហោះចម្បាំងរុស្ស៊ី ធុន Sukhoi-34

 
លោក Cavusoglu កត់សម្គាល់ថា ភាគីតួកគី ប្រាថ្នារៀបរយទំនាក់ទំនងជាមួយរុស្ស៊ី ឲ្យមាន ប្រក្រតីភាពឡើងវិញ ដោយមើលឃើញប្រទេសរុស្ស៊ី មិនគ្រាន់តែ​ជាប្រទេស​ជិតខាង​ប៉ុណ្ណោះ​​ទេ តែ ក៏ជាដៃគូសំខាន់។ ប៉ុន្តែដើម្បីសម្រេចគោលដៅនេះ បើមានតែជំហាន​ឯកតោ​ភាគី​ ពី ខាង តួកគី ប៉ុណ្ណោះ គឺ នៅមិនទាន់គ្រប់គ្រាន់ទេ។

ជាការរំលឹក កាលពី​ថ្ងៃ​សោរ៏​ម្សិលម៉្ងៃ ក្រសួង​ការបរទេស​តួកគី​ បាន​កោះអញ្ជើញ​ឯកអគ្គរដ្ឋទូត​​ រុស្ស៊ី ដោយ​ប្រគល់​ទៅគាត់​នូវ​កំណត់ទូត​តវ៉ា ចំពោះការ​ដែល យន្តហោះ​ប្រដេញ​​រុស្ស៊ី ធុន Sukhoi-34 ក្នុង​ប្រតិបត្តិការ​នៅ​ស៊ីរី កាលពី​ថ្ងៃ​សុក្រ ២៩​មករា នៅ​វេលាម៉ោង​១១​និង​៤៥​នាទី បាន​ហោះ​ជ្រុល​ចូល​ដែនអាកាស​តួកគី ហើយ​បាន​ស្ថិត​នៅ​ក្នុង​ដែន​អាកាស​នេះ​អស់ ២២​វិនាទី។

ប៉ុន្តែ ក្រសួង​ការពារជាតិ​រុស្ស៊ី បាន​ថ្លែង​បដិសេធ​ច្រាន​ចោល​ការ​ចោទប្រកាន់​របស់​តួកគី ដោយ​ហៅ ការ​ចោទប្រកាន់​នោះ ថា​ជា “ ការ​ឃោសនា​ននលគក​គ្មានអ្វី​ជា​សំអាងសោះ” និង​ជាការ​ខិតខំ​រកលេស​ដោះសារ ការ​បាញ់​បំផ្លាញ​ដោយ​តួកគី យន្តហោះ​ទំលាក់​គ្រាប់បែក​រុស្ស៊ី ធុន Sukhoi-24 កាលពី​ថ្ងៃ​២៤​វិច្ឆិកា។

 មកពី​មូលហេតុ​នេះ ដែល​លោក​ប្រធានាធិបតី​តួកគី អ៊ែរដូហ្កាន បាន​ស្នើឲ្យ​មាន​ជំនួប​ជា​បន្ទាន់​​រវាង​រូប​គាត់​និង​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ដើម្បី​បញ្ចៀស​កុំឲ្យមាន​កើត​ឡើងទៀត​ឡើយ ជាផលវិបាក ដូច​ឧប្បត្តិហេតុ​ជាមួយ​យន្តហោះ​រុស្ស៊ី ធុន Sukhoi-24 នោះ។ ប៉ុន្តែ​គាត់​ស្តាយ​ដែល​នៅតែ​មិនទាន់​មាន​ចម្លើយ​ពី​ខាង​សមភាគី​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ