អានតួអត្ថបទ

ចិន​ពង្រឹង​ចំណង​យោធា​ជាមួយ​ស៊ីរី រុស្ស៊ី​សម្រុក​វាយ​ពួក​ជីហាត​ពី​អ៊ីរ៉ង់

រុស្ស៊ី​កំពុង​បោះជំហាន​​ទៅ​មុខ​មួយ​ដំណាក់​ទៀត ក្នុង​យុទ្ធនាការ​យោធា​គាំទ្រ​របប​ក្រុង​ដាម៉ាស។ នៅ​ថ្ងៃ​អង្គារ​នេះ ជា​លើក​ទី​មួយ យន្តហោះ​រុស្ស៊ី​ បើក​ចេញ​ពី​ទឹក​ដី​អ៊ីរ៉ង់ បាន​សម្រុក​វាយប្រហារ​លើ​ពួក​​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ សម្ព័ន្ធ​មិត្ត​មួយ​ទៀត​របស់​ក្រុង​ដាម៉ាស គឺ​ចិន ក៏​បាន​ប្រកាសរឹត​ចំណង​សម្ព័ន្ធភាព​​យោធា​បន្ថែម​ទៀត​ជាមួយ​ស៊ីរី។

លោក Ali Shamkhani លេខាធិការ​ឧត្តម​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ស៊ីរី ​បញ្ជាក់​ពី​ពង្រីក​ប្រតិបត្តិការ​របស់​រុស្ស៊ី​នៅ​ស៊ីរី
លោក Ali Shamkhani លេខាធិការ​ឧត្តម​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ស៊ីរី ​បញ្ជាក់​ពី​ពង្រីក​ប្រតិបត្តិការ​របស់​រុស្ស៊ី​នៅ​ស៊ីរី AFP PHOTO / ASIF HASSAN
ផ្សាយពាណិជ្ជកម្ម

“យោធា​ចិន​និង​ស៊ីរី​ធ្លាប់​មាន​ប្រវត្តិ​ជា​មិត្ត​នឹង​គ្នា ដូច្នេះ​ទើប​យោធា​ចិន​ចង់​បន្ត​ពង្រឹង​ការ​ផ្តោះប្តូរ និង​កិច្ចសហប្រ​តិបត្តការ​ជាមួយ​យោធាស៊ីរី ឱ្យ​បាន​កាន់​តែ​រឹង​មាំថែម​ទៀត។ នេះ​ជា​សេចក្តី​ប្រកាស​របស់​​នាយក​ការិយាល័យ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ចិន ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ស៊ីរី។

មេ​ដឹកនាំ​ទាំង​ពីរ​រូប បាន​លើក​អំពី​ការ​បំពាក់បំប៉ន​​​បុគ្គលិក​យោធា និង​បាន​ត្រូវ​រ៉ូវ​គ្នាឱ្យ​យោធា​ចិន​ជួយ​​ផ្គត់ផ្គង់​ជំនួយ​មនុស្សធម៌។

តាំង​ពី​វិបត្តិ​នៅ​ដើម​និ​ងមជ្ឈិមបូព៌ា​បាន​ផ្ទុះ​ឡើង ចិន​បាន​ប្រកាន់​យក​យុទ្ធសាស្ត្រ​មួយ គឺ​ដក​ខ្លួន​ឱ្យនៅ​ឆ្ងាយ​ ទុក​ភារៈ​ឱ្យ​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជា​អ្នក​សម្រេច និង​បញ្ចេញមតិយោបល់​បន្តិច​បន្តួច​ ក្នុង​ជំហរ​ដោះស្រាយ​​ដោយ​សន្តិវិធី។ ប៉ុន្តែ​បើ​ទោះ​បី​ចិន​មើល​មិន​ឃើញ​ប្រយោជន៍​ពី​ការ​ចូល​រួម​ធ្វើ​ប្រតិបត្តិការ​យោធាដោយ​ផ្ទាល់​នៅ​ស៊ីរី​ក៏​ដោយ ក៏​ប៉េកាំង​​នៅ​បាន​សម្តែង​ការ​ស្វាគមន៍​ តួនាទី​យោធា​របស់​រុស្ស៊ី នៅ​ក្នុងស៊ីរីជានិច្ច។

រុស្ស៊ី​ដែល​បាន​បង្កើន​ប្រតិបត្តិការ​ផ្លូវ​អាកាស​កាន់​ខ្លាំ​ងឡើងដើម្បី​ជួយ​របប​ក្រុង​ដាម៉ាស កម្ចាត់​ពួក​បះបោរឧទ្ទាម​ និង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ​ដោយ​ថែម​ទាំង​បាន​ចាប់​ដៃ​សហការ​ជាមួយ​អ៊ីរ៉ង់ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធ​ប្រឆាំង​ភេរវនិយម​ទៀត។ ជាក់ស្តែង និងជា​លើក​ទី​មួយ ​នៅ​ថ្ងៃ​អង្គារ​នេះ រុស្ស៊ីបាន​បើក​ការ​វាយប្រហារ​លើ​ទីតាំង​ស្តុក​អាវុធ​និង​គ្រាប់ធំៗ​ចំនួន​៥​កន្លែង ​ទីបញ្ជាការ​យោធា​បី​កន្លែងរបស់​ពួក​ជីហាត​នៅ​ស៊ីរី ដោយ​ប្រើ​យន្តហោះ​ហោះ​ចេញ​ពីមូលដ្ឋាន​ទ័ព​​ប្រទេសអ៊ីរ៉ង់។ ជា​យុទ្ធសាស្ត្រ​បាច​គ្រាប់​ ព្រោះការ​ប្រើ​លេនដ្ឋាន​អ៊ីរ៉ង់ អនុញ្ញាត​ឱ្យ​យន្តហោះ​រុស្ស៊ីចាយ​​ផ្លូវ​ខ្លី អាច​​​ដឹក​និង​ទម្លាក់​គ្រាប់​បាន​កាន់​តែច្រើន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ