អានតួអត្ថបទ
តួកគី

តួកគី៖​គណបក្សប្រឆាំង​រៀបចំ​មហាបាតុកម្ម​ដើម្បី​ភាព​យុត្តិធម៌ និង​ប្រឆាំង​អំណាច​ផ្តាច់ការ

នៅ​ក្នុង​ប្រទេស​តួកគី គណបក្សប្រឆាំង​រៀបចំ​ក្បួន​មហាបាតុកម្ម​មួយ​នា​យប់​ថ្ងៃ​អាទិត្យ ទី៩ កក្កដា​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល។ មហាបាតុកម្ម​មួយ​នេះ​រៀបចំ​ឡើង បន្ទាប់​ពី​មេបក្សប្រឆាំង​លោក Kemal Kiliçdaroglu ទើប​បញ្ចប់​ដំណើរ​ថ្មើរ​ជើង​ពី​ទីក្រុង​អង់ការ៉ា​ទៅ​ទីក្រុង​អ៊ីស្តង់ប៊ូល​ដើម្បី​បរិហារ​ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​ប្រឆាំង​របប​ផ្តាច់ការ​របស់​លោក​ប្រធានាធិបតី Erdogan។ អ្វី​ជា​ការ​កត់សម្គាល់ មហាបាតុកម្ម​ថ្ងៃ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​ដែល​ប្រទេស​កំពុង​បន្ត​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ភេរវនិយម។

តួកគី៖​គណបក្សប្រឆាំង​រៀបចំ​មហាបាតុកម្ម​ដើម្បី​ភាព​យុត្តិធម៌ និង​ប្រឆាំង​អំណាច​ផ្តាច់ការ
តួកគី៖​គណបក្សប្រឆាំង​រៀបចំ​មហាបាតុកម្ម​ដើម្បី​ភាព​យុត្តិធម៌ និង​ប្រឆាំង​អំណាច​ផ្តាច់ការ Reuters
ផ្សាយពាណិជ្ជកម្ម

២៤ថ្ងៃ និង ៤៥០គីឡូម៉ែត្រ នេះ​ជា​រយៈពេល និង​ចម្ងាយ​ផ្លូវ​ដែល​មេបក្សប្រឆាំង​លោក Kemal Kiliçdarogluមាន​អាយុ ៦៨ឆ្នាំ​បាន​ដើរ​ពី​ទីក្រុង​អង់ការ៉ា​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​អ៊ីស្តង់ប៊ូល។ កម្មវត្ថុ​របស់​លោក Kemal គឺ​ដើម្បី​បរិហារ​លើ​ការ​ផ្តន្ទាទោស​ដាក់​គុក​តំណាងរាស្រ្ត​របស់​បក្សប្រឆាំង​ម្នាក់​រយៈពេល ២៥ឆ្នាំ​ក្នុង​បទ​ចោទ​ប្រកាន់​ផ្តល់​ព័ត៌មាន​សម្ងាត់​ឲ្យ​កាសែត​ប្រឆាំង។ លោក Kemal បាន​ទៅ​ដល់​ទីក្រុង​អ៊ីស្តង់ប៊ូល​ដោយ​មាន​ហ្វូង​មនុស្ស​ហែហម​ទទួល​ជិត ៥០ ០០០នាក់ និង​ត្រៀមខ្លួន​ចូលរួម​នៅ​ក្នុង​ក្បួន​មហាបាតុកម្ម​រៀបចំ​នៅ​ពី​មុខ​ពន្ធនាគារ​ដែល​រូប​តំណាងរាស្រ្ត​កំពុង​ជាប់ឃុំ។

តាម​ក្រុម​អ្នករៀបចំ​បាតុកម្ម គឺ​អាច​មាន​មនុស្ស​ចូលរួម​ជាង ១លាននាក់​ដែល​ជា​តួលេខ​មួយ​ដ៏​ច្រើន​សម្បើម​មិន​ធ្លាប់​មាន​ទេ គិត​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​យោធាទម្លាក់​លោក​ប្រធានាធិបតី Erdogan មិន​បាន​សម្រេច​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៦។ អ្វី​ជា​ការ​កត់សម្គាល់ ក្បួន​មហាបាតុកម្ម​ថ្ងៃ​នេះ​រៀបចំ​ឡើង​ដដោយ​មាន​ការ​ធានា​សន្តិសុខ​កម្រិត​ខ្ពស់ និង​នៅ​ក្នុង​បរិបទ​នយោបាយ​មួយ​យ៉ាង​តានតឹង ពិសេស​ក្នុង​ពេល​ដែល​មាន​លេច​ឮ​ព័ត៌មាន​ថា មាន​ការ​គំរាមកំហែង​ភេរវកម្ម និង​ការ​បង្ក​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​ក្បួន​បាតុកម្ម​នោះ។

យ៉ាង​ណា​ក៏​ដោយ ដំណើរ​ថ្មើរ​ជើង​រហូត​ដល់​គោលដៅ​របស់​លោក Kemal ពេល​នេះ ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​ពី​ជោគជ័យ​របស់​លោក​ក្នុង​ការ​បរិហារ​លើ​ទង្វើ​អយុត្តិធម៌ និង​អំណាច​ផ្តាច់ការ​របស់​រដ្ឋអំណាច​តួកគី​សព្វថ្ងៃ។ ទន្ទឹម​គ្នា​នេះ បើ​គណបក្សប្រឆាំង​អាច​កែនប្រមូល​បាន​មនុស្ស​សន្ធឹកសន្ធាប់​ចូលរួម​នៅ​ក្នុង​ក្បួនបាតុកម្ម​យប់​នេះ លោក Kemal អាច​នឹង​មាន​ទឹកមាត់​ប្រៃ​បន្ថែម​ទៀត​ដើម្បី​ចេញ​មុខ​តទល់​នឹង​មនុស្សខ្លាំង​លោក Erdogan។ លោក Erdogan ដែល​ធ្លាប់​បាន​ចោទ​លោក Kemal ពី​បទ​រួម​កម្លាំង​ជាមួយ​ពួក​ភេរវជន និង​ព្រមាន​ប្តឹង​លោក Kemal ទៅ​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ