វិវាទការទូតរុស្ស៊ី-អាមេរិក បានលង់ជ្រៅ មួយជំហានទៀត
ថ្ងៃសៅរ៍ ទី២ កញ្ញា មនុស្សទី២ នៃស្ថានទូតស.រ.អា. នៅក្រុងម៉ូស្គូ ត្រូវបានកោះអញ្ជើញ ទៅកាន់ក្រសួងការបរទេសរុស្ស៊ី ជាទីដែលគាត់បានទទួលពីភាគីរុស្ស៊ី គឺ កំណត់ទូតតវ៉ាជាផ្លូវការ ទល់នឹងគម្រោងអាជ្ញាធរអាមេរិកាំងធ្វើប្រតិបត្តិការឆែកឆេរ ក្នុងស្ថានតំណាងពាណិជ្ជកម្មរបស់សហព័ន្ធរុស្ស៊ី នៅក្រុងវ៉ាស៊ីនតោន-ស្ថានតំណាងដែលត្រូវបានសេតវិមាន ផ្អាកមិនឲ្យដំណើរការ។ ទោះយ៉ាងណាក្តី ក៏ការឆែកឆេរនេះ នៅតែប្រព្រឹត្តទៅដដែល។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៧
សេចក្តីជូនដំណឹង របស់ក្រសួងការបរទេសរុស្ស៊ី លើកឡើងថា កំណត់ទូតតវ៉ា ត្រូវបាន ប្រគល់ជូនឯគអគ្គរដ្ឋទូតរង នៃស.រ.អា. ប្រចាំនៅរុស្ស៊ី លោក Anthony Godfrey។ កំណត់ទូតតវ៉ានោះគូសបញ្ជាក់ថា ក្រុងម៉ូស្គូចាត់ទុក គម្រោងធ្វើការឆែកឆេរក្នុងអគារការទូតរុស្ស៊ីថា ជា “អធិការកិច្ចខុសច្បាប់” ដរាបណា គ្មានការវត្តមានមុខនៃតំណាងផ្លូវការរបស់រដ្ឋរុស្ស៊ី ពីព្រោះអគារនេះជាកម្មសិទ្ធិរដ្ឋរុស្ស៊ី ហើយបំពាក់ដោយអភ័យឯកសិទ្ធិការទូត មិនតែប៉ុណ្ណោះតាំងពីថ្ងៃសោរ៍ទៅហើយ តំណាងប្រទេសរុស្ស៊ី លែងមានលទ្ធភាពចូល ទៅក្នុងអគារនេះ។
ក្រសួងការទូតរុស្ស៊ី ទាមទារពីអាជ្ញាធរអាមេរិកាំង ឲ្យឈប់រំលោភបំពានយ៉ាងកម្រោលលើច្បាប់អន្តរជាតិ និង ឲ្យបោះបង់ទៅ ការទន្ទ្រានលើអភ័យឯកសិទ្ធិនៃស្ថាប័នការទូតរុស្ស៊ី។ ការឆែកឆេរបែបនេះ និង ការគម្រាមទម្លាយទ្វារចូលក្នុងអគារនេះ គឺ ជា “អំពើឈ្លានពានមិនធ្លាប់មាន” ដែលអាចប្រើដោយពួកភ្នាក់ងារ សម្ងាត់អាមេរិកាំង ដើម្បីចាត់ចែងអំពើបង្កហេតុប្រឆាំងរុស្ស៊ី តាមរយៈវត្ថុនានាដែលថា ជាតឹកតាងបង្ខូច ឈ្មោះរុស្ស៊ី ដែលពួកគេ នឹងនាំយកទៅលាក់ទុកទីនោះ ដោយខ្លួនគេផ្ទាល់។
ទោះមានការតវ៉ាពីខាងម៉ូស្គូក្តី ក៏ក្នុងស្ថានតំណាងពាណិជ្ជកម្មរុស្ស៊ីនៅក្រុងវ៉ាស៊ីនតោន អាជ្ញាធរអាមេរិកាំង នៅតែធ្វើប្រតិបត្តិការឆែកឆេរ។ មិនតែប៉ុណ្ណោះ ស្ថានតំណាងពាណិជ្ជកម្មរបស់រុស្ស៊ីនោះ តាមដែល ទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ី ITAR-TASS ផ្សាយ បានឆ្លងទៅនៅក្រោមការត្រួតត្រានៃរដ្ឋាភិបាលអាមេរិកាំង តែម្តង។ នៅពីមុខអគារនោះ មានពង្រាយកងឆ្មាំសរអា។ ព្រមជាមួយនេះ ភាគីអាមេរិកាំង បានប្រកាសដកពីស្ថានតំណាងនោះ គឺ អភ័យឯកសិទ្ធិការទូត -ដំណឹងនេះ បញ្ជាក់ដោយ នាយកស្ថានតំណាងនោះ លោក Alexandre Stadnik។ តាមសំដីគាត់ ការឆែកឆេរ អគារនោះ គឺជា ”ការប្លន់យកដោយពួកចោរ” និង ជា “ការជាន់ឈ្លីច្បាប់អន្តរជាតិ”។
គួរនិយាយថា អាជ្ញាធរអាមេរិកាំង ដោយឆ្លើយនឹងការទទូចនៃភាគីរុស្ស៊ី បានអនុញ្ញាត ឲ្យសហការីខ្លះ នៃស្ថានទូតរុស្ស៊ីនៅក្រុងវ៉ាស៊ីនតោន វត្តមានពេលឆែកឆេរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ