អានតួអត្ថបទ
បារាំង​

ភ្នាក់ងារ​វាយ​តម្លៃហានិភ័យ​ Fitch បញ្ចុះ​ចំណាត់​ថ្នាក់​បារាំង​មួយ​កំរិត

Fitch ភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​បាន​សម្រេច​ចិត្ត​ នៅ​ថ្ងៃ​សុក្រទី ១២ ធ្នូ ២០១៤ បញ្ចុះ​​ចំណាត់​ថ្នាក់​ប្រទេស​បារាំង មួយ​កំរិត ពី ចំណាត់​ថ្នាក់​ល្អ AA+ មក​ត្រឹម​AA ជាមួយ​នឹង​ទស្សនវិស័យ​ឋេរ។ ការ​បញ្ចុះ​ចំណាត់​យ៉ាង​ដូច្នេះ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​ទន់​ខ្សោយ​ផ្នែក​សេដ្ឋកិច្ច​របស់​បារាំង​ តែ​​បើ​តាម​ភាសា​របស់​ភ្នាក់ងារ គឺ​បណ្តាល​មក បារាំងដើរ​ខុស​ផ្លូវ​ក្នុងនយោបាយ​​ថវិកា។

ភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ Fitch
ភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ Fitch REUTERS/Alessandro Garofalo
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ ភ្នាក់ងារ​វាយ​តម្លៃ​ហានិភ័យ​ Fitch បាន​បង្ហាញ​អំពី​ភាព​ធ្ងន់ធ្ងរ​យ៉ាង​ពិសេស​​នៃ​សេដ្ឋកិច្ច​បារាំង។ បារាំង​ទន់​ខ្សោយ​ខ្លាំង​មែន​ទែន រហូត​ទាល់​តែ​មិន​អាច​រក្សា​បាន​ទស្សនវិស័យ​​​ខាង​ពង្រឹង​​កញ្ចប់​ថវិកា​ជាតិ និង​ស្ថិរភាព​នៃ​ការ​កាត់​បន្ថយ​​បំណុល​សាធារណៈ។ បារាំង​ដើរ​ខុស​ផ្លូវ​ខ្លាំង​ក្នុង​ផ្នែក​ថវិកា ហេតុដូច្នេះ​ហើយ​បានជា​ ភ្នាក់ងារ​មាន​លទ្ធភាព​អ្វី​ផ្សេង​ ក្រៅ​អំពី​សម្រេច​បញ្ចុះ​ចំណាត់​ថ្នាក់ប្រទេស​នេះ ពី​AA+ មក AA ជាមួយ​នឹង​ការ​វាយ​តម្លៃ​នាពេល​អនាគត​ថា​បារាំង​មាន​ត្រឹម​ទស្សនវិស័យ​ស្មើ។

 
ដើម្បី​ពន្យល់​​​អំពីមូលហេតុ​នៃ​​​សេចក្តី​សម្រេចចិត្ត​បែបអវិជ្ជមាន​ចំពោះ​បារាំង​នេះ Fitch បាន​ បញ្ជាក់បន្ថែម​​​​ថា កំណើន​សេដ្ឋកិច្ច​បារាំង​នៅឆ្នាំ​នេះ នឹង​ត្រូវ​ស្ថិត​នៅក្រោម​មធ្យមភាគ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​តំបន់​អឺរ៉ូ​ ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​បួន​ឆ្នាំ​មក។

នៅ​ក្នុង​បរិបទ​ដែល​ប្រាក់​អឺរ៉ូ​ធ្លាក់​ថ្លៃ ប្រេង​ឆៅ​ក៏​ចុះ​ថោក​ខ្លាំង​មិន​ធ្លាប់​មាន បារាំង​នៅ​តែ​មិន​អាច​ស្វែង​រក​កំណើន​សេដ្ឋកិច្ច​បាន​ខ្លាំង​ទៀត។ ផលិតផល​សរុប​ក្នុង​ស្រុក​របស់​បារាំង​នឹង​កើនឡើង​០,៨%​នៅ​ឆ្នាំ​២០១៥ បើប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៤ (០,4%)។ រដ្ឋាភិបាល​បារាំង​ហ៊ាន​​​​​កាត់​បន្ថយ​ឱនភាព​​​សាធារណៈ​​មក​ត្រឹម​៤,១% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក នៅ​ឆ្នាំ​២០១៥ ដែល​​បើ​តាម​ការ​ព្យាករណ៍​របស់​ភ្នាក់ងារ​ Fitch គឺ​មិន​សម​ចិត្ត​​ឡើយ។ ម្យ៉ាង​វិញ​ទៀត នេះគឺ​ជា​លើក​ទី​ពីរ​ហើយ គិត​ចាប់​ពី​ឆ្នាំ​២០១២​មក ​ដែល​រដ្ឋាភិបាល​បារាំង​បាន​ពន្យារ​ពេល​សម្រេច​កម្មវត្ថុ​​បញ្ចុះ​ឱនភាព​ថវិកា​មក​ត្រឹម​៣% តាម​ច្បាប់​របស់អឺរ៉ុប​នោះ។

រដ្ឋាភិបាលបារាំង​​ដែល​​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមមិន​បង្អង់ បាន​អះអាង​ថា​នយោបាយ​ថវិកា​បារាំង​​កំពុងចាប់​ផ្តល់​ផ្លៃ​ផ្កា​ហើយ​ ហើយ​នឹង​បន្ត​ផ្តល់​លទ្ធផល​នៃ​ឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ។

ជាមួយ​នឹង​ទស្សនវិស័យ​អវិជ្ជមាន ​ភ្នាក់ងារ​ Moody's ​ ភ្នាក់ងារ​បាន​រក្សា​ចំណាត់​ថា្នក់បារាំង​ឱ្យ​នៅ​ត្រឹម​​ Aa1 ដដែល (ចំណាត់​ថ្នាក់​ល្អ​​បំផុត​ទីពីរ) កាលពី​ថ្ងៃ​ទី ១៩​កញ្ញា​កន្លង​ទៅ។ ចំណែក​ឯ​ភ្នាក់ងារ​ Standard and Poor's បាន​បញ្ចុះ​ចំណាត់​ថ្នាក់​បារាំង​ជា​លើក​ទី​មួយ​ កាលពី​ខែមករា​ឆ្នាំ​២០១២ និង​ជា​លើក​ទីពីរ​នៅ​ខែ​វិច្ឆិកា ២០១៣ មក​ត្រឹម"AA"។ ភ្នាក់ងារ​នេះ​បាន​វាយ​តម្លៃ​បារាំង​ជា​ថ្មី​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១០ តុលា ២០១៤ ថា​មាន​ទស្សនវិស័យ​សេដ្ឋកិច្ច​​ ធ្លាក់​ពី​ស្មើ ទៅ​លេខ​ដក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ