G២០ដាក់គំនាបអឺរ៉ុបឲ្យដោះស្រាយវិបត្តិប្រាក់បំណុល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៤៦
ថ្ងៃទី១៨ និង ១៩ មិថុនានេះ ក្រុមប្រទេស G២០ ផ្តើមបើកជំនួបកំពូលប្រចំាឆ្នំាលើកទី ៧នៅ Los Cabos ក្នុងប្រទេសម៉ិកស៊ិច។ ក៏ដូចជានៅក្នុងជំនួបកំពូល២ឆ្នំាចុងក្រោយនេះ វិបត្តិប្រាក់បំណុលក្នុងទ្វីបអឺរ៉ុបក្លាយជាប្រធានបទចម្បងរបស់ G២០។ ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក និងក្រុមប្រទេសដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់បានដាក់គំនាបអឺរ៉ុបឲ្យដោះស្រាយវិបត្តិប្រាក់បំណុលនៅក្នុងតំបន់ជាបន្ទាន់។ ក្រៅពីក្រុមប្រទេស G២០ ក្តីបារម្ភ និងការទន្ទឹងរង់ចំាក៏មានពីសំណាក់ធនាគារពិភពលោក និងអង្គការនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ លោកប្រធានធនាគារពិភពលោក Robert Zoellick បានព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងជួបគ្រោះថ្នាក់ និងអំពាវនាវប្រទេសអឺរ៉ុបឲ្យជម្នះនូវភាពមិនចុះសម្រុងគ្នា៕