អានតួអត្ថបទ
កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​សុទិដ្ឋិ​និយម​ពី​កំណើន​សេដ្ឋកិច្ច

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ​ខណៈ​ដែល​នៅ​គ្រប់​កាលៈទេសៈ​លំបាក​នៃ​សេដ្ឋកិច្ច​ពិភពលោក។ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩ ​ដល់​ឆ្នាំ ​២០១៣​ ប្រទេស​កម្ពុជា​តែង​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ នៅ​ពេល​​ដែល​ប្រទេស​ផ្សេង​ៗ​មាន​កំណើន​អវិជ្ជមាន។ ​ការ​ថ្លែង​បែប​នេះ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ​ចូល​រួម​ជា​អធិបតី​ក្នុង​សន្និសីទ​ វិនិយោគ​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ខែ​តុលា​នេះ​ នៅ​ទី​ក្រុង​ភ្នំពេញ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។ @rfi/siv channa
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​វិនិយោគ​អន្តរជាតិ IBC ប្រព្រឹត្តិ​ទៅ​នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី០៦ ខែតុលា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែងថា​សេដ្ឋកិច្ច​ប្រទេសកម្ពុជា​​ចាប់ពី​ឆ្នាំ២០០៩ ដល់​ឆ្នាំ២០១៣ កើន​ជា​មធ្យម​ប្រមាណ៦,៧​​ភាគរយ បើ​ទោះ​ណាជា​មានការ​ធ្លាក់ចុះ​នៅ​ឆ្នាំ ២០០៩ ដោយសារតែ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក៏ដោយ។

លោក​ហ៊ុន សែន រំលឹកថា​នៅ​ឆ្នាំ២០០៩ សេដ្ឋកិច្ចកម្ពុជា​រក្សាបាន​នូវ​កំណើន​វិជ្ជមាន​កម្រិត​០,១ ភាគរយ ខណៈ​ប្រទេស​មួយចំនួនធំ​មាន​កំណើន​អវិជ្ជមាន។ តែ​សេដ្ឋកិច្ចកម្ពុជា​បាន​ហក់
​​​ឡើង​វិញ​​ភ្លាម​​ដោយ​​សម្រេច​បាន​​នូវ​​អត្រា​កំណើន​​ជា​​មធ្យម​ ប្រមាណ​​៧​ភាគ​រយ​ ពី​​ឆ្នាំ​២០១០​ដល់​​ឆ្នាំ​ ២០១៣។

អ្វីដែល​ជាការ​សម្អាង​ពី​កំណើន​នោះ​គឺ​ភាពរឹងមាំ​សេដ្ឋកិច្ច នៃ​ការនាំចេញ​លើ​វិស័យ
វាយ​​នភ័ណ្ឌ ទេសចរ និង​សំណង់។ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លើកឡើង​ចំពោះមុខ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​រយ​នា​ក់ថា នៅ​ឆ្នាំ២០១៣ ក​ម្បុ​ជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច ៧,៦
ភាគរយ។

សម្រាប់​ឆ្នាំ២០១៤នេះ និង​ក្នុង​រយៈពេល​មធ្យម​ទៅមុខ​កំណើន​សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​ព្យាករណ៍​ថា នឹង​កើន​លើសពី៧ភាគរយ​ដោយសារ​ការរីកចំរើន​លើ​វិស័យ​ថាមពល និង​ហេ​ដ្ឋារចនា​​សម្ព័ន្ធ​​រូបវន្ត​​ដទៃទៀត​ រួម​ផ្សំ​​នឹង​​ការ​លើក​​កំពស់​​សមត្ថភាព​​ប្រកួត​ប្រជែង​ ការ​កែ​លម្អ​ កិច្ច​សម្រួល​​ពាណិជ្ជកម្ម​ និង​បរិយាកាស​វិនិយោគ, នេះ​បើតាម​ការ​ថ្លែង​របស់លោក ហ៊ុន សែន។

ទាក់ទង​ទៅនឹង​បញ្ហា​អតិផរណា​វិញ លោកនាយក​រដ្ឋមន្ត្រី ថ្លែងថា កម្ពុជា​ស្ថិតនៅក្នុង​កំរិត​ទាបប្រមាណ​ជា ៣ទៅ៤ភាគរយ នៅ​ឆ្នាំ២០១៤នេះ​នៅពេលដែល​កំរិត​អតិផរណា​នៅក្នុង​តំបន់​មាន​កំណើន​ខ្ពស់។លើសពីនេះ​បញ្ហា​ស្ថេរភាព​ប្រាក់រៀល ភាពរឹងមាំ​នៃ​វិស័យ​ធនាគារ ទុនបំរុងអន្តរជាតិ​បាន​កើនឡើង៥,២ភាគរយ​នៅ​ឆ្នាំ២០១៣ ប្រមាណ​ជា៤៥០០លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ២០១៤នេះ បាន​កើន​លើស ៥ពាន់​លាន​ដុល្លារ​រួចជាស្រេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ