អានតួអត្ថបទ
បទសម្ភាស

លោកលី សូវ៉ាន់៖« ករណី​ជំងឺ​គ្រុនផ្តាសាយបក្សី​ឆ្នំា ២០១៣ មាន​ការរាតត្បាត​ខ្លំាង​ជាង​ឆ្នំា ២០១២ »

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាង​អន្តរជាតិ​នៅ​ថ្ងៃសៅរ៍ ទី២ មីនា​នេះ គឺ​លោក​លី សូវ៉ាន់ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល។ ឆ្លើយ​នឹង​សំណួរ​របស់​ គួច គន្ធារ៉ា លោក​លី សូវ៉ាន់​បាន​បញ្ជាក់​ថា បើ​គិត​ក្នុង​រយៈពេល​ដូច​គ្នា ករណី​ជំងឺ​គ្រុន​ផ្តាសាយបក្សី​​ក្នុង​ឆ្នំា ២០១៣ នេះ​មាន​ការ​ឆ្លង​រាតត្បាត​ខ្លំាង​ជាង​ឆ្នំា ២០១២។ មូលហេតុ បើ​តាម​លោក​លី សូវ៉ាន់ មក​ពី​មេរោគ H5N1 បាន​ឆ្លង​រាតត្បាត​ខ្លំាង​លើ​សត្វបក្សី។ យ៉ាង​ណា​ក៏​ដោយ លោក​លី សូវ៉ាន់​បាន​អះអាង​ថា ក្រសួង​សុខាភិបាល​បាន​តាម​ដាន​បញ្ហា​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់បំផុត និង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ប្រយ័ត្នប្រយែង ព្រម​ទំាង​រាយការណ៍​ឲ្យ​បាន​ទាន់​ពេល​នូវ​គ្រប់​ករណី​សង្ស័យ​ពី​ជំងឺ​ផ្តាសាយបក្សី៕

វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល
វេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល RFI/Delux Leang
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ