អានតួអត្ថបទ
បទសម្ភាស

លោកប្រាក់ សុខុន៖ ក្រសួង​ប្រៃសណីយ៍​កំពុង​រៀប​ចំ​ការ​​ដ្ឋាន​​ជា​ច្រើន ​​ដើម្បី​ប្រយោជន៍​​​​ដល់​​​​សាធារណជន​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នៅថ្ងៃនេះ​គឺ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ទើប​ឡើងកាន់តំណែង​ថ្មី។ ក្រសួង​នេះ​ទើបតែ​បាន​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០១៣ និង​លើក​ផែនការ​សម្រាប់​ឆ្នាំ ២០១៤ ។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ លោក ប្រាក់ សុខុន បាន​អះអាងថា​ នៅ​កម្ពុជា​កំពុងមាន​ការកើនឡើង​ទាំង​ការប្រើ​ទូរស័ព្ទ ​និង​អាំងទែ​ណែ​ត។ ទន្ទឹមនឹងនោះ​បញ្ហា​ប្រឈម​ក៏មាន​ច្រើន​ដែរ​ទាំង​បញ្ហា​សល់ ​ពី​អាណត្តិ​ចាស់​ និង​បញ្ហា​ទៅ​អនាគត។ ដូច្នេះ​ទាមទារ​ឲ្យ​ក្រសួង​នេះ​ធ្វើ​កិច្ចការ​ជាច្រើន​ ដើម្បី​គ្រប់គ្រង​វិស័យ​ទូរគមនាគមន៍​សម្រាប់​ជា​ប្រយោជន៍​ដល់​សាធារណជន។

លោក ប្រាក់ សុខុន  រដ្ឋ​មន្ត្រី​ក្រ​សួង​ប្រៃសណី​យ​និង​ទូរ​គមនាគមន៍​ដែល​ទើប​ឡើង​កាន់​​តំណែង​​ថ្មី​។​​
លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ក្រ​សួង​ប្រៃសណី​យ​និង​ទូរ​គមនាគមន៍​ដែល​ទើប​ឡើង​កាន់​​តំណែង​​ថ្មី​។​​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ