អានតួអត្ថបទ
បទយកការណ៍

ប្រជាសហគមន៍​ផ្សព្វផ្សាយ​ពី​ប្រយោជន៍​ព្រៃឡង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាសហគមន៍​ព្រៃឡង់​ ជាង​១០០នាក់ មកពី​ខេត្ត​ទាំង៤​ រួមមាន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​កំពង់ធំ បាន​ឡើងមក​ជួបជុំគ្នា នៅ​ភ្នំពេញ ដើម្បី​ចែក​ខិត្តប័ណ្ណ​និយាយ អំពី​វិសាលភាព និង​សារៈប្រយោជន៍​ព្រៃឡង់។ ព្រៃឡង់​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​អោយ​ក្រុមហ៊ុន​ឯកជន។ គម្រោង​សម្បទានដី​នេះ​បាន​ធ្វើអោយ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ទាំង​៤ខេត្ត​ ប្រមាណ​២សែន​នាក់។ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រជាសហគមន៍​ព្រៃឡង់​បាន​នាំគ្នា​បន់ស្រន់​នៅ​ព្រះអង្គ​ដងកើ ហើយ​បាន​ទៅ​ប្រជុំគ្នា​ឈរ​តាម​ភ្លើងស្តុប​៩កន្លែង ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អំពី​ធនធាន​ព្រៃឡង់។ ពួកគេ​ត្រូវបាន​អាជ្ញាធរ​បំបែក និង​ចាប់​ឃាត់ខ្លួន​ទៀតផង។អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តរជាតិ លាង ដឺលុច បាន​ជួប​សម្ភាសន​ជាមួយ​អ្នកតំណាង​សហគមន៍​ព្រៃឡង់​២រូប គឺ​លោក​ស្វាយ ភឿន មកពី​ខេត្ត​ព្រះវិហារ និង​លោក​ថៃ ប៊ុនលាង មកពី​ខេត្ត​ក្រចេះ ជុំវិញ​ការ​តវ៉ា​ការអភិវឌ្ឍ​ក្នុង​ព្រៃឡង់។

ប្រជាសហគមន៍​ព្រៃឡង់​នាំគ្នា​បន់ស្រន់​នៅ​មុខ​ព្រះអង្គដងកើ
ប្រជាសហគមន៍​ព្រៃឡង់​នាំគ្នា​បន់ស្រន់​នៅ​មុខ​ព្រះអង្គដងកើ RFI/Channa Siv
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ