អានតួអត្ថបទ
កម្ពុជា

សហគមន៍​ព្រៃឡង់​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ការពារ​ព្រៃ

ប្រជាពលរដ្ឋ​ជាង ២០០​នាក់​មកពី​តំបន់​ជុំវិញ​ព្រៃឡង់ របស់​ខេត្ត​ព្រះវិហារ​ កំពង់ធំ​ ក្រចេះ ​ស្ទឹងត្រែង​បានធ្វើការ​តវ៉ា នៅព្រឹក​ថ្ងៃពុធ​ទី ២៥ ឧសភា នេះ ​នៅសួន​សេរីភាព (នៅទីក្រុង​ភ្នំពេញ) ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ការពារ​ព្រៃទាំង​នោះពី​ការកាប់​បំផ្លាញ។

ប្រជាពលរដ្ខ​រស់នៅ​តំបន់​ព្រៃឡង់​បាន​មកតវ៉ា នៅទីលាន​ប្រជាធិបតេយ្យ កាលពីព្រឹក​ថ្ងៃទី​២៥ ឧសភា ២០១១
ប្រជាពលរដ្ខ​រស់នៅ​តំបន់​ព្រៃឡង់​បាន​មកតវ៉ា នៅទីលាន​ប្រជាធិបតេយ្យ កាលពីព្រឹក​ថ្ងៃទី​២៥ ឧសភា ២០១១ ©ស៊ីវ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន ​សហគមន៍​ព្រៃឡង់​បាន​បង្ហាញ​នូវ​ក្តីព្រួយ​បារម្ភ​របស់​ខ្លួន​យ៉ាង ខ្លាំង​ចំពោះ​សកម្មភាព​អភិវឌ្ឍ ជាទ្រង់ទ្រាយ​ធំ ក្នុង​តំបន់​ព្រៃឡង់ នាពេល​បច្ចុប្បន្ន ដូចជា​សម្បទាន​ដីសេដ្ឋកិច្ច​ សម្បទាន​រ៉ែ ​សម្បទាន​ព្រៃគប់​ និង​ការបំផ្លាញ​ព្រៃឈើ​អនាធិបតេយ្យ​ដែល​កំពុង​ និង​បាន​កើត​ឡើង​ក្នុង​តំបន់​ព្រៃឡង់។

សហគមន៍​ព្រៃឡង់​បានស្នើ​សុំយ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​បន្ទាន់ ដើម្បី​ការពារ​ ព្រៃឡង់ ​ដោយ​បញ្ឈប់​ការផ្តល់​សម្បទាន​នានា​ក្នុង​តំបន់​ព្រៃឡង់ ​លប់​អាជ្ញាប័ណ្ណ​គ្រប់​វិស័យ​ដែល​បានផ្តល់ ឲ្យ​ក្រុមហ៊ុន ក្នុង​តំបន់​ព្រៃឡង់​ លុប​បំបាត់​សកម្មភាព​កាប់ព្រៃ​ឈើ ​និងទុក​ដីដែល​បាន​ឈូសឆាយ ឲ្យដុះ​ព្រៃឈើឡើងវិញ ជា​លក្ខណៈ​ធម្មជាតិ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ