អានតួអត្ថបទ
រូម៉ានី

លោកប្រធានាធិបតី Basescu ​អាចនឹង​ត្រូវគេ​ទម្លាក់​ចេញពី​មុខតំណែង​នៅថ្ងៃ​សុក្រនេះ​

សភា​រូម៉ានី​ត្រូវ​សម្រេច​នៅ​ថ្ងៃសុក្រ​ទី៦​កក្កដា​ឆ្នាំ២០១២​នេះ​ថា​ ​ តើ​គេត្រូវ​ទម្លាក់​លោក​ Traian Basescu ​ចេញពី​មុខ​តំណែង​ប្រធានាធិបតី​រូម៉ានី​ឬ​យ៉ាងណា?​ ​ ទាំងនេះ​ពីរឆ្នាំ​កន្លះ​មុន​ការបញ្ចប់​អាណត្តិ​ប្រធានាធិបតី​របស់​លោក។​ សម្ព័ន្ធភាព​នៃ​បក្សកណ្តាល​និយម​លំអៀង​ឆ្វេង​ដែលបាន​ឡើងមក​កាន់អំណាច​មិន​ទាន់ទាំង​បាន​ពីរខែ​ផង​ ​ បន្ទាប់ពី​មានការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កណ្តាលនិយម​លំអៀងស្តាំ​ ​ ឥឡូវនេះ​ចង់​ធ្វើការ​ទម្លាក់​លោកប្រធានាធិបតី​ Basescu​ ដែលចេញពី​បក្ស​កណ្តាលនិយម​លំអៀងស្តាំ​ដូចគ្នា​អ៊ីចឹងដែរ។​ ក៏ប៉ុន្តែ​ វិធី​និង​ទង្វើ​របស់​បក្ស​សង្គមនិយម​និង​សេរីនិយម​រូម៉ានី​បាន​ធ្វើឲ្យ​គេ​កើតមាន​ក្តីបារម្ភ។ 

លោកប្រធានាធិបតីរូម៉ានី​  Basescu ​អាចនឹង​​ត្រូវគេ​​ទម្លាក់​​ចេញពី​​មុខតំណែង​​
លោកប្រធានាធិបតីរូម៉ានី​ Basescu ​អាចនឹង​​ត្រូវគេ​​ទម្លាក់​​ចេញពី​​មុខតំណែង​​ Reuters
ផ្សាយពាណិជ្ជកម្ម

 

ថ្ងៃសុក្រ​ទី៦​កក្កដា​ឆ្នាំ២០១២​នេះ​ប្រហែល​អាចជា​នាទី​ចុងក្រោយ​របស់​ លោក​ Traian Basescu ​ក្នុងការ​កាន់កាប់​មុខតំណែង​ជា​ប្រធានាធិបតី​រូម៉ានី​ ​ ដោយហេតុថា​សភា​រូម៉ានី​កំពុង​រៀបចំ​ធ្វើការ​ ទម្លាក់​លោក​ Traian ​Basescu ​ចេញពី​មុខ​តំណែង​ប្រធានាធិបតី​នៅ​មុន​ដំណាច់​សប្តាហ៍នេះ។​ ដូច្នេះ​ ការបោះឆ្នោត​ធ្វើ​ប្រជាមតិ​មួយ​នឹងត្រូវ​គេ​រៀបចំ​ឲ្យ​មាន​ក្នុង​រយៈពេល​៣០ថ្ងៃ។​ ប៉ុន្តែ​ការស្ទាបស្ទង់​មតិ​ជាច្រើន​បាន​បង្ហាញ​ឲ្យ​ដឹងថា​ ​ លោក​ Traian Basescu ​នឹង​គ្មាន​លទ្ធភាព​យក​ជ័យជំនះ​បាន​ឡើយ។

សម្រាប់​អ្នកប្រឆាំង​នឹង​ លោក​ Traian ​Basescu ​ប្រធានាធិបតី​រូម៉ានី​បច្ចុប្បន្ននេះ​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ ​ ដោយបាន​ប៉ុនប៉ង​ធ្វើការ​ក្តោបក្តាប់​អំណាច​ហួសហេតុ​នារយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ។​ ការចោទ​ប្រកាន់​នេះ​បាន​ត្រូវ​បដិសេធ​ច្រានចោល​ដោយ​អ្នក​គាំទ្រ​ប្រធានាធិបតី​រូម៉ានី​បច្ចុប្បន្ន។​ ផ្ទុយទៅវិញ​ ពួកអ្នកស្តាំ​និយម​បាន​ចោទ​ក្រុម​សម្ព័ន្ធភាព​កណ្តាលនិយម​លំអៀរឆ្វេង​ថា​ ជាអ្នក​រំលោភ​ច្បាប់។

គួរបញ្ជាក់ថា​ ​ ជិតមួយ​សប្តាហ៍​ហើយ​ដែល​សម្ព័ន្ធភាព​សង្គម​និយម​និង​សេរី​និយម​រូម៉ានី​ បាន​ខិតខំ​ធ្វើការ​កែប្រែ​ច្បាប់​ ​ ដើម្បី​ជាការ​ងាយស្រួល​ក្នុង​ការ​ទម្លាក់​ប្រមុខរដ្ឋ​ចេញពី​មុខតំណែង។

ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​រូម៉ានី​នេះ​បាន​បណ្តាល​ឲ្យ​សហរដ្ឋ​អាមេរិក​និង​គណៈកម្មការ​អឺរ៉ុប​ ​ ហើយនិង​រដ្ឋធានី​នៃ​ប្រទេស​អឺរ៉ុប​ដទៃទៀត​កើតមាន​ក្តីបារម្ភ​និង​តាម​ឃ្លាំមើល​ការវិវឌ្ឍន៍​នៃ​ស្ថានការណ៍​នយោបាយ​នៅ​ទីក្រុង​ប៊ុយការ៉េស​យ៉ាង​ដិតដល់​ក្រៃលែង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ