អានតួអត្ថបទ
ថៃ

វិបត្តិនយោបាយ​ថៃ៖ក្រុមអាវក្រហម​ផ្តើមចេញមុខ​ជម្រះបញ្ជី​ក្រុម​អាវលឿង

នៅ​ថ្ងៃ​អាទិត្យ ទី២៣ កុម្ភៈ មាន​ផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស ២៤នាក់។ ឧប្បត្តិហេតុ​នោះ​បាន​កើត​មាន​ឡើង ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​មាន​សកម្មជន​អាវក្រហម​អ្នកគំាទ្រ​លោកស្រី​នាយករដ្ឋមន្ត្រី​យីងឡាក់​ម្នាក់​បាន​អាន​លិខិតមួយ​ដោយ​គំរាម​ប្រឆំាង​នឹង​ក្រុមអាវលឿង​ដែល​កំពុង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​ចុះចេញ​ពី​មុខតំណែង។

លោកយ៉ាទូប៉ន ប្រុមប៉ន អ្នកដឹកនំាម្នាក់​របស់​រណសិរ្យ​រួបរួម​ដើម្បី​ប្រជាធិបតេយ្យ​ប្រឆំាង​របប​ផ្តាច់ការ
លោកយ៉ាទូប៉ន ប្រុមប៉ន អ្នកដឹកនំាម្នាក់​របស់​រណសិរ្យ​រួបរួម​ដើម្បី​ប្រជាធិបតេយ្យ​ប្រឆំាង​របប​ផ្តាច់ការ
ផ្សាយពាណិជ្ជកម្ម

គ្រាប់បែក​នោះ​បាន​ផ្ទុះ​ក្បែរ​ទីតំាងសំខាន់​មួយ​របស់​ក្រុមបាតុករ​អាវលឿង​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Central World និង​ដែល​ពួក​បាតុករ​បាន​បោះទីតំាង​អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ។ ក្នុង​ចំណោម​មនុស្ស​របួស​ទំាង ២៤នាក់​នោះ មាន​កូនក្មេង​របួសស្រាល​ចំនួន ៣នាក់។ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ថ្នាក់ដឹកនំា​នៃ​រណសិរ្យ​រួបរួម​ដើម្បី​ប្រជាធិបតេយ្យ​ប្រឆំាង​របបផ្តាច់ការ​បាន​ពង្រឹង​ជំហរ​ខ្លួន​ប្រឆំាង​នឹង​ក្រុមអ្នករៀបចំ​បាតុកម្ម​ប្រឆំាង​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់ ពិសេស​មេបាតុករ​ស៊ូថេប។

« ការ​តស៊ូ​ប្រយុទ្ធ​នឹង​តានតឹង​ជាង​លើក​មុនៗ។ យើង​ត្រូវ​តែ​រិះរក​មធ្យោបាយ​ណា​ដែល​យើង​កំចាត់​ស៊ូថេប និង​អ្នកគំាទ្រ​គាត់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​យ៉ាទូប៉ន ប្រុមប៉ន អ្នកដឹកនំា​ម្នាក់​របស់​រណសិរ្យ​រួបរួម​ដើម្បី​ប្រជាធិបតេយ្យ​ប្រឆំាង​របបផ្តាច់ការ​ដែល​រួមសហការណ៍​ជាមួយ​ថ្នាក់ដឹកនំា​របស់​គណបក្ស​ភឿថៃ។ សូម​ជម្រាប​ជូន​ថា ការ​ផ្ទុះ​គ្រាប់បែក​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​បុរសខ្មាន់កាន់កំាភ្លើង​ម្នាក់​បាន​បើកការបាញ់​រះ និង​បោះ​គ្រប់បែក​លើ​ហ្វូងបាតុករ​អាវលឿង​ដោយ​បណ្តាល​ឲ្យ​ស្លាប់​ក្មេងស្រី​ម្នាក់​អាយុ ៥ឆ្នំា និង​របួស​មនុស្ស ៤១នាក់​ផ្សេង​ទៀត​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី២៣ កុម្ភៈ​ម្សិលមិញ។

លោក​ថាណាវុធ វីចៃឌិត អ្នកនំាពាក្យ​របស់​ចលនា​រណសិរ្យ​រួបរួម​ដើម្បី​ប្រជាធិបតេយ្យ​ប្រឆំាង​របបផ្តាច់ការ​បាន​ឲ្យ​ដឹង​ថា ចលនា​របស់​លោក​នៅ​មិន​ទាន់​កំណត់​យុទ្ធសាស្រ្ត​ក្នុង​ការ​ប្រឆំាង​តបត​វិញ​ក្រុមអាវលឿង​ទេ តែ​ធ្វើ​យ៉ាង​ណា​ចៀសវាង​កុំ​ឲ្យ​ផ្ទុះ​ចេញ​ជា​សង្រ្គាមស៊ីវិល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ