អានតួអត្ថបទ
កម្ពុជា

អង្គការ​​លីកាដូ​​សង្ខេប​​ព្រឹត្តិការណ៍​​រយៈពេល​៤​ខែ​​នៃ​​ការ​បង្ហូ​​រឈាម​

អង្គការ​លីកាដូ​បញ្ចេញ​វីដេអូ​ឃ្លី​ប​រយៈពេល៣នាទី​កន្លះ ដើម្បី​ចូលរួម​នៅក្នុង​ឱកាស​នៃ​ទិវា​ពិភពលោក​បញ្ចប់​និ​ទណ្ឌ​ភាព នៅ​ថ្ងៃអាទិត្យ​ស្អែក។ខ្សែរ​វីដេអូ​នេះ​ត្រូវបាន​ចងក្រង​ជា​រូបភាព​និង​ចម្រៀង អមដោយ​សកម្មភាព​នានា​ស្តីពី​ហេតុការណ៍​និង​ព្រឹត្តិការណ៍​ទាំង ៣៧ក្នុង​រយៈពេល១៤ខែ​នៃ​ការប្រឈមមុខ​ដាក់គ្នារ​វាង​អ្នក​តវ៉ា ជា​កម្មករ​និង​សកម្មជន​ដីធ្លី។មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោលការ​សង្ខេប​វីដេអូ​នេះ ដោយសារ​បង្ហាញ​រូបភាព​តែ​ម្ខាង និង​មិន​យល់​ពី​ពាក្យ​និ​ទណ្ឌ​ភាព។

សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធ​មនុស្ស​ លីកាដូ។​
សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធ​មនុស្ស​ លីកាដូ។​ LICADHO Facebook Page
ផ្សាយពាណិជ្ជកម្ម

«សម្រាប់​ទិវា​ពិភពលោក​ស្តីពី​ការបញ្ចប់​និ​ទណ្ឌ​ភាព​ថ្ងៃទី២៣ វិច្ឆិកា ២០១៤ យើង​ទាំង​អស់​គ្នា​សូម​អំពាវនាវ ឲ្យ​បញ្ឈប់​ការគាំទ្រ​របស់​រដ្ឋ​លើ​ការប្រើ​អំពើ​ហឹ​ង្សា​រលើ​សកម្មជន​អហិង្សា​រហើយ យើង​អបអរសាទរ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បន្ត​ការតស៊ូ​យ៉ាងសកម្ម​ដើម្បី​យុត្តិធម៌»។គឺជា​ប្រយោគ​ចំនួន៤បន្ទាត់ ដែល​គេ​សរសេរ​នៅ​ចុងបញ្ចប់​នៃ​វីដេអូ​ឃ្លី​ប​ហើយ​បង្ហោះ​នៅលើ​គេហទំព័រ​អង្គការ​ការពារ​ស​ទ្ធិ​មនុស្ស​លីកាដូ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។

“សេរីភាព​នៃ​ការជួបជុំ​នៅ​កម្ពុជា“ ជា​ចម្រៀង​វីដេអូ​រយៈ ពេល៣នាទី​កន្លះ ដែល​បង្ហាញ​សកម្មភាព​ក្នុងកំឡុងពេល ១៤ខែ​កន្លងមក អំពី​ការរំលោភបំពាន​ដែល​ប្រព្រឹត្តិ​ដោយមាន​ការគាំទ្រ​ពីរ​ដ្ឋ ហើយ​មិនមាន​ការផ្តន្ទាទោស និង​ការ​ងើប​តស៊ូ​របស់​សកម្មជន​កម្ពុជា​ក្នុងពេល​មានការ​គាបសង្កត់។

លោក អំ សំអាត ប្រធាន​ក្រុមបច្ចេកទេស​ស៊ើបអង្កេត​អង្គការ​លីកាដូ​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា​វីដេអូ​ឃ្លី​ប​កាត់ត​បញ្ចូល​ចម្រៀង​និង​ភ្លេង​ក​ន្ទ្រា​ក់​ស្តីពី​សកម្មភាព​បង្ក្រាប​របស់​កងកម្លាំង និង​កងសន្តិសុខ ទៅលើ​ក្រុមអ្នកតវ៉ា មាន​កម្មករ​កាត់ដេរ​នៅ​ផ្លូវ​វេ​ង​ស្រេង និង​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ការរំលោភ​ដីធ្លី​គឺជា​សារ​មួយ​ដែល​នឹងត្រូវ​លើក​ឡើង​សម្រាប់​ថ្ងៃ​ទិវា​ពិភពលោក​ស្តីពី​ការបញ្ចប់​និ​ទណ្ឌ​ភាព ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​អាទិត្យ​​ស្អែក​នេះ។

លោក សំអាត បញ្ជាក់ថា​រដ្ឋាភិបាល​ត្រូវមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​លុបបំបាត់​និ​ទណ្ឌ​ភាព តាមរយៈ​វីដេអូរ​ខ្លី​នេះ និង​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ។ លោក​អំពាវនាវ​ផងដែរ​ឲ្យ​អ្នក​នយោបាយ​បញ្ឈប់​នូវ​ការប្រើប្រាស់​ប្រជាពលរដ្ឋ​ជា​ឧបករណ៍​នយោបាយ។

ដោយឡែក លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី បាន​ថ្លែង​នៅថ្ងៃនេះ​ដែរ​ថា និ​ទណ្ឌ​ភាព​គឺជា​ការទទួលខុសត្រូវ​រួមគ្នា ក៏ប៉ុន្តែ​ឃ្លី​ប​វីដេអូ គឺ​គេ​ចង់​ដាក់​បន្ទុក​លើ​ការទទួលខុសត្រូវ​តែរ​ដ្ឋា​ភិ​បាល​ម្នាក់ឯង។លោក​ចោទប្រកាន់ថា អ្នក​ចងក្រង​ខ្សែរ​វីដេអូ​នេះ​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់ ដោយ​សំអាង​លើ​អ្វី​ដែលថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​មាន​តួនាទី​អនុវត្ត​បទបញ្ជារ​និង​ការពារ​នីតិរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ