អានតួអត្ថបទ
ប៉ាគីស្ថាន-ឥណ្ឌា-តំបន់កាស្មៀរ

ប៉ាគី​ស្ថាន​ និង​ឥណ្ឌា​ខឹង​គ្នា​កាន់​តែ​ខ្លាំង​ឡើង​វិញ​ក្នុង​រឿង​កាស្មៀរ

ប៉ាគីស្ថាន​បញ្ចេញ​ការ​ព្រមាន​ថ្មី​ចំពោះ​ឥណ្ឌា។ ​លើក​នេះ​ ការ​ព្រមាន​ចេញ​ពី​មាត់​អគ្គ​មេការ​កង​ទ័ព ដែល​សន្យា​តប​ត​ទៅ​នឹង​ការ​ឈ្លាន​ពាន​ទាំង​ឡាយ​មក​លើ​ប្រទេស​ខ្លួន។ ​ក្នុង​រឿង​កាស្មៀរ ​ទំនាក់​ទំនង​រវាង​ប្រទេស​ជិត​ខាង​គ្នា​ទាំង​ពីរ​ ប្រែ​ជា​ជូរចត់​ឡើង​វិញ​ តែ​ប៉ុន្មាន​ខែ​ ក្រោយ​ការ​បោះឆ្នោត​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា ​ណារិនដ្រា​ ម៉ូឌី​ (Narendra Modi) ​ដែល​ជា​សញ្ញា​នៃ​ភាព​ធូរស្រាល​ពី​ដំបូង។

Le général Raheel Sharif nouveau chef de l'armée pakistanaise, au siège des forces armées, le 29 novembre 2013.
Le général Raheel Sharif nouveau chef de l'armée pakistanaise, au siège des forces armées, le 29 novembre 2013. REUTERS/Mian Khursheed
ផ្សាយពាណិជ្ជកម្ម

«យើង​ចង់បាន​សន្តិភាព​ក្នុង​តំបន់» ប៉ុន្តែ«រាល់​អំពើ​ឈ្លានពាន​ណាមួយ​នឹងត្រូវ​តបត​ទៅវិញ​យ៉ាង​ស័ក្តិសម»។ តែមួយ​ដង្ហើម​ប៉ុណ្ណោះ ដែល​អគ្គមេបញ្ជាការ​ក​ង​ទ័ព​ប៉ា​គី​ស្ថាន រ៉ា​ហ៊ីល សារី​ហ្វ (Raheel Sharif) ថ្លែង​ដូច្នេះ កាលពី​ថ្ងៃ​សៅរ៍ នៅ​ចំពោះមុខ​ទាហាន​រើស​ថ្មី។ ការ​គំរាម​នេះ​គឺ​សំដៅ​ឥណ្ឌា ដែលជា​សត្រូវ​ប្រវត្តិសាស្ត្រ​ជាប់​ព្រំដែន​គ្នា។  

ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​បាន​កើនឡើង​ខ្លាំង ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ ការបាញ់​គ្នា​លាន់​រន្ថាន់ តាម​ព្រំដែន​តំបន់​កា​ស្មៀរ។ តំបន់​នេះហើយ ដែល​ប្រទេស​ទាំងពីរ​ឈ្លោះ​ដណ្តើម​គ្នា និង​ដែល​បាន​បង្ក​សង្គ្រាម​ពីរដង​កន្លងទៅ។ ប្រជាជន​ប្រហែល២០នាក់​ត្រូវបាន​គេ​សម្លាប់ ចាប់តាំងពី​ដើមខែ​នេះ ហើយ​រាប់ពាន់នាក់​ផ្សេងទៀត​បាន​ភៀសខ្លួន​ចេញពី​ភូមិ​ស្រុក​របស់ខ្លួន៖ ព្រឹត្តិការណ៍​មិន​ធ្លាប់មាន ក្រោយពី​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​នៅ​ឆ្នាំ២០០៣។

សម្ដី​អគ្គមេបញ្ជាការ​កងទ័ព​ប៉ា​គី​ស្ថាន ជា​រំពងសំឡេង​របស់​រដ្ឋា​ភិ​បាល ដែល​បាន​កើតឡើង​តាំងពី​ប៉ុន្មាន​សប្តាហ៍​មកហើយ។ នេះ​ជាការ​ប្តូរ​ភាសា​និយាយ បើ​ធៀប​ទៅនឹង​ប៉ុន្មាន​ខែ​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ដ្រា ម៉ូ​ឌី (Narendra Modi) កាលពី​និ​ទាឃ​រដូវ​មុន។ អំឡុង​ពេលនោះ មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ដូចជា​ចង់​រាប់​រកគ្នា ច្រើនជាង​ធ្វើសង្គ្រាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ