អានតួអត្ថបទ
បទសម្ភាស

លោក ផៃ ស៊ីផាន​៖ «កំណែ​ទម្រង់​ស៊ី​ជម្រៅ លើក​នេះ រាស្ត្រ និង​រដ្ឋ នៅ​ជាប់​ជាមួយ​គ្នា​»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ របស់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃនេះ គឺ​លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី។ លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា ចាប់ពី​ថ្ងៃ​ទី​១៥​កុម្ភៈ​​តទៅ ក្រុមការងារ​ថ្នាក់ជាតិ នឹង​ផ្តើម​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល នៅ​គ្រប់ ២៥ រាជធានី ខេត្ត ទូទាំងប្រទេស។ ជា​កំណែទម្រង់​ទូលំទូលាយ និង​ស៊ីជម្រៅ ដែល​លោក​ផៃ ស៊ី​ផាន អះអាងថា ធ្វើ​ឲ្យ​រាស្ត្រ និង​រដ្ឋ នៅជាប់​ជាមួយ តាមរយៈ​គោលដៅ ៣ សំខាន់ គឺ​ទី១-ចុះ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​មូលដ្ឋាន ទី២-រៀបចំ​វេទិកាសាធារណៈ ស្តាប់ និង​ដោះស្រាយ​នៅ​ទីកន្លែង និង​ទី៣-ដើម្បី​ឆ្លើយតប​គណនេយ្យភាព​សេវា​របស់​រដ្ឋាភិបាល ក្នុង​ការ​លើកកម្ពស់​កា​រ​ផ្តល់​សេវា ដល់​មហាជន។

លោក ផៃ ស៊ីផាន  រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី។ RFI/Sovanara
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ