អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការរឹតចំណង​ទំនាក់ទំនង​រវាង​បារាំង​និង​កាណាដា

ចុះផ្សាយ​នៅ​ថ្ងៃ៖

យើង​បាន​ដឹង​ហើយ​ថា​ប្រធានធិបតី​បារាំង​ហ្រ្វង់ស្វ័រ​ហូឡង់ បាន​នឹង​កំពុង​ធ្វើ​ទស្សនៈកិច្ច​ជា​ផ្លូវការ​ចំនួន បី​ថ្ងៃ​គឺ​ចាប់តាំង​ពី​ថ្ងៃ​អាទិត្យ​ទី​២​ដល់​ថ្ងៃ​អង្គារ៍​ទី​៤​វិច្ឆិកា​ នៅ​ប្រទេស​កាណាដា។ ជា​ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​លើក​ដំបូង​បង្អស់​ បន្ទាប់​ពី​ទស្សនៈកិច្ច​របស់​អតីត​ប្រធានធិបតី​បារាំង លោក François Mitterrand នៅ​ឆ្នាំ ១៩៨៧។​និង​ក៏​ជា​ការ​រឹត​ចំណង​ទំនាក់​ទំនង​ដ៏​យូរ​អង្វែង ​ដែល​បាន​ចាក់​ឬស​យ៉ាង​ជ្រៅ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ប្រទេស​ទាំង​ពីរ ​និង​ដោយ​ផ្តោត​ជាពិសេស​លើ​ការ​អភិវឌ្ឍន៍​នៃ​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​កិច្ច​សហប្រតិបត្តិការ​សិក្សា​និង​វិទ្យាសាស្រ្ត។

ប្រធានាធិបតីបារាំងលោក François Hollande និងនាយករដ្ឋមន្ត្រីកាណាដា លោក Stephen Harper នៅBanffថ្ងៃទី២វិច្ឆិកា២០១៤
ប្រធានាធិបតីបារាំងលោក François Hollande និងនាយករដ្ឋមន្ត្រីកាណាដា លោក Stephen Harper នៅBanffថ្ងៃទី២វិច្ឆិកា២០១៤ REUTERS/Mike Sturk
ផ្សាយពាណិជ្ជកម្ម

ទំនាក់​ទំនង​ទ្វេ​ភាគី​បារាំង​កាណាដា​មាន​ការ​ចុះ​សម្រុង​គ្នា​ក្នុង​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់​ ព្រោះ​ថា​ប្រទេស កាណាដា គឺ​ជា​ដៃ​គូ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​បារាំង។ ទាំង​វិស័យ​វប្បធម៌ ដោយសារ​តែ​ហេតុផល ប្រវត្តិសាស្រ្ត​កន្លង​មក និង​ចំណង​មនោសញ្ចេតនា​រួម​របស់​ប្រទេស​ទាំង​ពីរ។ ចំណែក​វិស័យ​នយោបាយ មិន​ថា​នៅ អង្គការ​សហប្រជាជាតិ អង្គការ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង Francophonie អង្គការ​ណាតូ ឬ​ក្នុង​ក្របខណ្ឌ​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​អភិវឌ្ឍន៍ G8​នោះ​ទេ បារាំង​និង​កាណាដា​ជារឿយៗ តែង​តែ​បាន​បង្ហាញ​នូវ​គោល​ជំហរ​ដូច​គ្នា។ ឯ​ផ្នែក​សេដ្ឋកិច្ច​វិញ​ ប្រទេស​បារាំង​គឺ​ជា​វិនិយោគិន​ធំ​ជាង​គេ​ទី​បី​ឬ​ទីបួន អាស្រ័យ​តាម​ឆ្នាំ នៅ​ក្នុង​ប្រទេស​កាណាដា នេះ​បើ​តាម​ស្ថានទូត​បារាំង​ប្រចាំ​នៅ​ក្នុង​រដ្ឋធានី​អូតាវ៉ា។

ចំពោះ​ទស្សនៈកិច្ចផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​ហ្រ្វង់ស្វ័រ​ហូឡង់​មក​កាណាដា នៅ​ពេល​នេះ ​អម​ដំណើរ​ដោយ រដ្ឋមន្រ្តី​ប្រាំ​មួយ​រួម​ទាំង​លោក Laurent Fabius រដ្ឋមន្ត្រី​ការបរទេស​បារាំង និង​គណៈប្រតិភូ​នៃ ពាណិជ្ជករ អ្នក​វិទ្យាសាស្រ្ត​និង​ប្រធាន​សាកលវិ​ទ្យាល័យ​ដ៏​សំខាន់​មួយ​ចំនួន គឺ​ជា ការឹ​តចំណង​ដ៏​ល្អ​ដែល​មាន​ស្រាប់ និង​ដោយ​ផ្តោត​ជា​ពិសេស​លើ​ការ​អភិវឌ្ឍន៍​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​កិច្ច​សហ​ប្រតិបត្តិការ​សិក្សា​និង​វិទ្យាសាស្រ្ត។

ទស្សនៈកិច្ច​ផ្លូវការ​នេះ វា​នឹង​ជួយ​ពង្រឹង​ទំនាក់​ទំនង​ដែល​មាន​សារៈ​សំខាន់​រួច​ទៅ​ហើយ​ ជា​មួយ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេ​ភាគី ដល់​ទៅ ៦,២២ ពាន់​លាន​អឺរ៉ូ នៅ​ក្នុង​ឆ្នាំ ២០១៣។ ដែល​ក្នុង​នោះ​ក្រុមហ៊ុន សហគ្រាស​បារាំង​មាន​ចំនួន​ប្រមាណ​ជា​ជាង​៦៣០ ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ខេត្ត​គេបិច (៤០០) បាន​នឹង​កំពុង​មាន​សកម្មភាព​នៅ​លើ​ទឹក​ដី​កាណាដា។ ក៏ប៉ុន្តែ​ទីកន្លែង​សំចត​ដំបូង​របស់​លោក​ហូឡង់ មិន​មែន​នៅ​គេបិច​ទេ គឺ​នៅ​ខេត្ត​អាល់បែរតា ផ្នែក​ខាង​លិច នៃ​ប្រទេស​កាណាដា​ជាទី​ដែល​ការធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​បាន​នឹង​កំពុង​លើក​ស្ទួយ​ដល់​កំនើន​សេដ្ឋកិច្ច​កាណាដា។ ការធ្វើ​ទស្សនៈកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​ដំបូង​អម​ដំណើរ​ដោយ​ប្រធាន​សហគ្រាស​បារាំង​ជាង៤០ ក្នុង​ក្រុង​កាល់ហ្ការី​នៃ​ខេត្ត​អាល់បែរ​តា ជា​ខេត្ត​សំបុក​ប្រេង​កាត​របស់​កាណាដា​តាម ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ស្ទីវិន ហាភឺ គឺ​ជា​សញ្ញា​បញ្ជាក់​ថា បារាំង​កំពុង​តែ​មាន​ចំណាប់ អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការអភិវឌ្ឍន៍​ចំណង​សេដ្ឋកិច្ច និង​នយោបាយ​ជាមួយ​កាណាដា​ទាំង​មូល និង ដែល​មិន​កំរិត​ត្រឹម​ខេត្ត​គេបិច​និង​អុងតារីយូ​ប៉ុណ្ណោះ​ទេ។ ហើយ​វិស័យ​ដែល​ជា​ចំណាប់​អារម្មណ៍​ជាង​គេ គឺ​វិស័យ​ថាមពល​ដែល​រួមមាន​ប្រេងកាត​និង​ឧស្ម័ន (gaz de schiste) ជា​ពិសេស​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ការ​ទទួល​បាន​នូវ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការ​ចំរាញ់​រ៉ែ​និង​ថាមពល។ ម្យ៉ាងទៀត​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​និង​កសិ​ចំណី​អារហារ ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​រវាង​មន្រ្តី​ជាន់​ខ្ពស់​នៃ​េខត្ត អាល់បែរតា និង​នៃ​ក្រុង​ប៉ារីស​ផង​ដែរ។

ចំណែក​ក្នុង​វិស័យ​សិក្សា​វិញ ប្រទេស​កាណាដា​និង​ប្រទេស​បារាំង​មាន​ទំនាក់ទំនង​ដ៏ល្អ នៅ​ថ្នាក់​សាកលវិទ្យាល័យ​ជាមួយ​នឹង​មជ្ឈមណ្ឌល​សិក្សា​ជាច្រើន​របស់​កាណាដា​នៅ​ប្រទេស​បារាំង និង​កិច្ចព្រមព្រៀង​ផ្លាស់ប្តូរ​និស្សិត​រាប់រយ​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ រវាង​ស្ថាប័ន​ឧត្តម​សិក្សា​កាណាដា​និង​បារាំង។

ម៉្យាង​ទៀត​និស្សិត​បារាំង​យ៉ាង​ច្រើន ធ្វើដំណើរ​ទស្សនៈកិច្ច​សិក្សា​មកកាន់​ប្រទេស​កាណាដា ជា​រៀង​រាល់​ឆ្នាំ។ ចំណែក​ឯ​ប្រទេស​បារាំង​វិញ​ក៏​គឺ​ជា​គោលដៅ​ដ៏​ពេញនិយម​បំផុត​សម្រាប់​និស្សិត​ក្រោយ​មធ្យមសិក្សា​កាណាដា​ផង​ដែរ។ ក្នុង​វិស័យ​នេះ ចំណុច​ដ៏​សំខាន់​មួយ ដែល​នឹង​ជា​ប្រធានបទ​ពិភាក្សា​រវាង លោក​ប្រធានាធិបតី​បារាំង និង​នាយក​រដ្ឋមន្រ្តី ខេត្ត​គេប៊ិច Philippe Couillard នាថ្ងៃ​អង្គារ៍ ថ្ងៃ​ចុង​ក្រោយ​នៃ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ គឺ ទាក់ទង​នឹង​ការ​បង់​ថ្លៃ អនុគ្រោះ​នៃ​និស្សិត​បារាំង​មាន​ចំនួន​ជាង ១២០០០ នាក់ ដែល​កំពុង​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​នានា​ក្នុង​ខេត្ត​គេបិច។ ដោយសារ​ថា រដ្ឋាភិបាល​គេបិច​បច្ចុប្បន្ន មាន​បំណង​ធ្វើ​សុខដុមកម្ម​នៃ​ការបង់​ថ្លៃ​សិក្សា​សំរាប់​និស្សិត​បរទេស​បារាំង​នៅ​គេបិច ជាមួយ​នឹង​និស្សិត បរទេស​នៅ​ខេត្ត​ដ៏ទៃ​ទៀត​នៃ​កាណាដា ដែល​អាច​នាំ​ដល់​ការតំឡើង​ថ្លៃសិក្សា​និស្សិត​បារាំង​ដល់​ទៅ​បី​ដង ដែល​បច្ចុប្បន្ន​និសិ្សត​បារាំង​បង់ថ្លៃ​ដូចគ្នា​នឹង​និស្សិត​គេបិច​ដែរ តាម​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៧៨។ លោក ហូឡង់​នឹង​ស្នើសំុ​ការបង់​នៅ​រក្សា​ថ្លៃ​ដដែល​សំរាប់​និស្សិត​បារាំង។ គួរ​រំលឹក​ផងដែរ​ថា​គេបិច​និង​បារាំង​កាលពី​ខែ​តុលា​ឆ្នាំ​២០០៨​ ក៏​ធ្លាប់បាន​ចុះ ​កិច្ចព្រមព្រៀង​ស្តីពី​ការទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ជំនាញ​វិជ្ជា​ជីវៈ ដូច​ជា​មេធាវី​និង​វេជ្ជបណ្ឌិតជាដើម៕

នៅ​ថ្ងៃ​អង្គារ៍​នេះ​ផង​ដែរ សកម្មភាព​ជាច្រើនទៀត​គ្រោង​នឹង​ធ្វី​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​ប្រធានាធិបតី​ទៅ​កាន់​ទីក្រុង​គេបិច និង​ម៉ុងរ៉េអាល់ រួម​បញ្ចូល​ទាំង​កម្មវិធី​នយោបាយ និង​សេដ្ឋកិច្ច​ផងដែរ។
 
ទំនាក់​ទំនង​ទ្វេ​ភាគី​បារាំង​កាណាដា​មាន​ការ​ចុះ​សម្រុង​គ្នា​ក្នុង​ស្ទើរ​គ្រប់​វិស័យ​ទាំងអស់​ ព្រោះ​ថា​ប្រទេស កាណាដា គឺ​ជា​ដៃ​គូ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​បារាំង។ ទាំង​វិស័យ​វប្បធម៌ ដោយសារ​តែ​ហេតុផល ប្រវត្តិសាស្រ្ត​កន្លង​មក និង​ចំណង​មនោសញ្ចេតនា​រួម​របស់​ប្រទេស​ទាំង​ពីរ។ ចំណែក​វិស័យ​នយោបាយ មិន​ថា​នៅ អង្គការ​សហប្រជាជាតិ អង្គការ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង Francophonie អង្គការ​ណាតូ ឬ​ក្នុង​ក្របខណ្ឌ​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​អភិវឌ្ឍន៍ G8​នោះ​ទេ បារាំង​និង​កាណាដា​ជារឿយៗ តែង​តែ​បាន​បង្ហាញ​នូវ​គោល​ជំហរ​ដូច​គ្នា។ ឯ​ផ្នែក​សេដ្ឋកិច្ច​វិញ​ ប្រទេស​បារាំង​គឺ​ជា​វិនិយោគិន​ធំ​ជាង​គេ​ទី​បី​ឬ​ទីបួន អាស្រ័យ​តាម​ឆ្នាំ នៅ​ក្នុង​ប្រទេស​កាណាដា នេះ​បើ​តាម​ស្ថានទូត​បារាំង​ប្រចាំ​នៅ​ក្នុង​រដ្ឋធានី​អូតាវ៉ា។

ចំពោះ​ទស្សនៈកិច្ចផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​ហ្រ្វង់ស្វ័រ​ហូឡង់​មក​កាណាដា នៅ​ពេល​នេះ ​អម​ដំណើរ​ដោយ រដ្ឋមន្រ្តី​ប្រាំ​មួយ​រួម​ទាំង​លោក Laurent Fabius រដ្ឋមន្ត្រី​ការបរទេស​បារាំង និង​គណៈប្រតិភូ​នៃ ពាណិជ្ជករ អ្នក​វិទ្យាសាស្រ្ត​និង​ប្រធាន​សាកលវិ​ទ្យាល័យ​ដ៏​សំខាន់​មួយ​ចំនួន គឺ​ជា ការឹ​តចំណង​ដ៏​ល្អ​ដែល​មាន​ស្រាប់ និង​ដោយ​ផ្តោត​ជា​ពិសេស​លើ​ការ​អភិវឌ្ឍន៍​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​កិច្ច​សហ​ប្រតិបត្តិការ​សិក្សា​និង​វិទ្យាសាស្រ្ត។

ទស្សនៈកិច្ច​ផ្លូវការ​នេះ វា​នឹង​ជួយ​ពង្រឹង​ទំនាក់​ទំនង​ដែល​មាន​សារៈ​សំខាន់​រួច​ទៅ​ហើយ​ ជា​មួយ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេ​ភាគី ដល់​ទៅ ៦,២២ ពាន់​លាន​អឺរ៉ូ នៅ​ក្នុង​ឆ្នាំ ២០១៣។ ដែល​ក្នុង​នោះ​ក្រុមហ៊ុន សហគ្រាស​បារាំង​មាន​ចំនួន​ប្រមាណ​ជា​ជាង​៦៣០ ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ខេត្ត​គេបិច (៤០០) បាន​នឹង​កំពុង​មាន​សកម្មភាព​នៅ​លើ​ទឹក​ដី​កាណាដា។ ក៏ប៉ុន្តែ​ទីកន្លែង​សំចត​ដំបូង​របស់​លោក​ហូឡង់ មិន​មែន​នៅ​គេបិច​ទេ គឺ​នៅ​ខេត្ត​អាល់បែរតា ផ្នែក​ខាង​លិច នៃ​ប្រទេស​កាណាដា​ជាទី​ដែល​ការធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​បាន​នឹង​កំពុង​លើក​ស្ទួយ​ដល់​កំនើន​សេដ្ឋកិច្ច​កាណាដា។ ការធ្វើ​ទស្សនៈកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​ដំបូង​អម​ដំណើរ​ដោយ​ប្រធាន​សហគ្រាស​បារាំង​ជាង៤០ ក្នុង​ក្រុង​កាល់ហ្ការី​នៃ​ខេត្ត​អាល់បែរ​តា ជា​ខេត្ត​សំបុក​ប្រេង​កាត​របស់​កាណាដា​តាម ការ​អញ្ជើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី ស្ទីវិន ហាភឺ គឺ​ជា​សញ្ញា​បញ្ជាក់​ថា បារាំង​កំពុង​តែ​មាន​ចំណាប់ អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការអភិវឌ្ឍន៍​ចំណង​សេដ្ឋកិច្ច និង​នយោបាយ​ជាមួយ​កាណាដា​ទាំង​មូល និង ដែល​មិន​កំរិត​ត្រឹម​ខេត្ត​គេបិច​និង​អុងតារីយូ​ប៉ុណ្ណោះ​ទេ។ ហើយ​វិស័យ​ដែល​ជា​ចំណាប់​អារម្មណ៍​ជាង​គេ គឺ​វិស័យ​ថាមពល​ដែល​រួមមាន​ប្រេងកាត​និង​ឧស្ម័ន (gaz de schiste) ជា​ពិសេស​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ការ​ទទួល​បាន​នូវ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការ​ចំរាញ់​រ៉ែ​និង​ថាមពល។ ម្យ៉ាងទៀត​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​និង​កសិ​ចំណី​អារហារ ក៏​នឹង​ត្រូវ​ធ្វើ​ឡើង​រវាង​មន្រ្តី​ជាន់​ខ្ពស់​នៃ​េខត្ត អាល់បែរតា និង​នៃ​ក្រុង​ប៉ារីស​ផង​ដែរ។

ចំណែក​ក្នុង​វិស័យ​សិក្សា​វិញ ប្រទេស​កាណាដា​និង​ប្រទេស​បារាំង​មាន​ទំនាក់ទំនង​ដ៏ល្អ នៅ​ថ្នាក់​សាកលវិទ្យាល័យ​ជាមួយ​នឹង​មជ្ឈមណ្ឌល​សិក្សា​ជាច្រើន​របស់​កាណាដា​នៅ​ប្រទេស​បារាំង និង​កិច្ចព្រមព្រៀង​ផ្លាស់ប្តូរ​និស្សិត​រាប់រយ​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ រវាង​ស្ថាប័ន​ឧត្តម​សិក្សា​កាណាដា​និង​បារាំង។

ម៉្យាង​ទៀត​និស្សិត​បារាំង​យ៉ាង​ច្រើន ធ្វើដំណើរ​ទស្សនៈកិច្ច​សិក្សា​មកកាន់​ប្រទេស​កាណាដា ជា​រៀង​រាល់​ឆ្នាំ។ ចំណែក​ឯ​ប្រទេស​បារាំង​វិញ​ក៏​គឺ​ជា​គោលដៅ​ដ៏​ពេញនិយម​បំផុត​សម្រាប់​និស្សិត​ក្រោយ​មធ្យមសិក្សា​កាណាដា​ផង​ដែរ។ ក្នុង​វិស័យ​នេះ ចំណុច​ដ៏​សំខាន់​មួយ ដែល​នឹង​ជា​ប្រធានបទ​ពិភាក្សា​រវាង លោក​ប្រធានាធិបតី​បារាំង និង​នាយក​រដ្ឋមន្រ្តី ខេត្ត​គេប៊ិច Philippe Couillard នាថ្ងៃ​អង្គារ៍ ថ្ងៃ​ចុង​ក្រោយ​នៃ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ គឺ ទាក់ទង​នឹង​ការ​បង់​ថ្លៃ អនុគ្រោះ​នៃ​និស្សិត​បារាំង​មាន​ចំនួន​ជាង ១២០០០ នាក់ ដែល​កំពុង​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​នានា​ក្នុង​ខេត្ត​គេបិច។ ដោយសារ​ថា រដ្ឋាភិបាល​គេបិច​បច្ចុប្បន្ន មាន​បំណង​ធ្វើ​សុខដុមកម្ម​នៃ​ការបង់​ថ្លៃ​សិក្សា​សំរាប់​និស្សិត​បរទេស​បារាំង​នៅ​គេបិច ជាមួយ​នឹង​និស្សិត បរទេស​នៅ​ខេត្ត​ដ៏ទៃ​ទៀត​នៃ​កាណាដា ដែល​អាច​នាំ​ដល់​ការតំឡើង​ថ្លៃសិក្សា​និស្សិត​បារាំង​ដល់​ទៅ​បី​ដង ដែល​បច្ចុប្បន្ន​និសិ្សត​បារាំង​បង់ថ្លៃ​ដូចគ្នា​នឹង​និស្សិត​គេបិច​ដែរ តាម​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៧៨។ លោក ហូឡង់​នឹង​ស្នើសំុ​ការបង់​នៅ​រក្សា​ថ្លៃ​ដដែល​សំរាប់​និស្សិត​បារាំង។ គួរ​រំលឹក​ផងដែរ​ថា​គេបិច​និង​បារាំង​កាលពី​ខែ​តុលា​ឆ្នាំ​២០០៨​ ក៏​ធ្លាប់បាន​ចុះ ​កិច្ចព្រមព្រៀង​ស្តីពី​ការទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ជំនាញ​វិជ្ជា​ជីវៈ ដូច​ជា​មេធាវី​និង​វេជ្ជបណ្ឌិតជាដើម។

នៅ​ថ្ងៃ​អង្គារ៍​នេះ​ផង​ដែរ សកម្មភាព​ជាច្រើនទៀត​គ្រោង​នឹង​ធ្វី​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោក​ប្រធានាធិបតី​ទៅ​កាន់​ទីក្រុង​គេបិច និង​ម៉ុងរ៉េអាល់ រួម​បញ្ចូល​ទាំង​កម្មវិធី​នយោបាយ និង​សេដ្ឋកិច្ច​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ