អានតួអត្ថបទ
កាណាដា-អឺរ៉ុប

កាណាដា និងសហភាពអឺរ៉ុប​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​គ្នា

នៅ​ថ្ងៃ​សុក្រ ទី២៦ កញ្ញា ប្រទេស​កាណាដា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោះដូរសេរី​មួយ​យ៉ាង​សំខាន់​ជាមួយ​សហភាព​អឺរ៉ុប។ ពិធី​ចុះ​ហត្ថលេខា​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​អូតាវ៉ា ប្រទេស​កាណាដា​រវាង​លោក​នាយករដ្ឋមន្រ្តី​កាណាដា និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ព្រម​ទំាង​ប្រធាន​គណៈកម្មការ​អឺរ៉ុប។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នឹង​អនុញ្ញាត​ឲ្យ​កាណាដា​អាច​ទទួល​បាន​នូវ​ទីផ្សារ​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ទីបអឺរ៉ុប ពិសេស​ផ្តល់​ទីផ្សារ​ថ្មី​ឲ្យ​ក្រុមអ្នកវិនិយោគ​កាណាដា។

លោក​ប្រមុខ​រដ្ឋាភិបាល​កាណាដា Stephen Harper (រូបកណ្តាល) ជាមួយ​លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Herman Van Rompuy (រូបឆ្វេង) និង​​លោក​ប្រធានគណៈកម្មការ​អឺរ៉ុប José Manuel Barroso ថ្ងៃទី២៦ កញ្ញា ២០១៤ ក្នុង​ប្រទេស​កាណាដា
លោក​ប្រមុខ​រដ្ឋាភិបាល​កាណាដា Stephen Harper (រូបកណ្តាល) ជាមួយ​លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Herman Van Rompuy (រូបឆ្វេង) និង​​លោក​ប្រធានគណៈកម្មការ​អឺរ៉ុប José Manuel Barroso ថ្ងៃទី២៦ កញ្ញា ២០១៤ ក្នុង​ប្រទេស​កាណាដា REUTERS/Chris Wattie
ផ្សាយពាណិជ្ជកម្ម

ទំរាំ​តែ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចុង​ក្រោយ​ចុះ​ហត្ថលេខា​រវាង​គ្នា​ពេល​នេះ សហភាពអឺរ៉ុប និង​ប្រទេស​កាណាដា​បាន​ជួប​ចរចា​គ្នា​អស់​រយៈពេល ជាង ៤ឆ្នំា។ ជា​ការ​ពិត អឺរ៉ុប និង​កាណាដា​មិន​អាច​លាក់បំាង​ពី​ការ​ត្រេកត្រអាល​របស់​ខ្លួន​ទេ តែ​អ្នក​ដែល​ញញឹម​បិទមាត់​មិន​ជិត​ជាង​គេ​នោះ គឺ​ប្រទេស​កាណាដា ព្រោះ​ថា​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ នឹង​អនុញ្ញាត​ឲ្យ​ទីក្រុង​អូតាវ៉ា​អាច​នំា​ចូល​ទីផ្សារ​អឺរ៉ុប​កាន់​តែ​ច្រើន​ឡើង​នូវ​សាច់​គោ និង​សាច់ជ្រូក​នៅ​ឆ្នំា​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ កាណាដា​ក៏​អាច​នំា​ពី​អឺរ៉ុប​វិញ​នូវ​ផលិតផល​ប្រចំា​ថ្ងៃ​មួយ​ចំនួន​ដូច​ជា​ស្រា ហ្រ្វូម៉ា និង​រថយន្ត​ម៉ាក​ល្អៗ​មួយ​ចំនួន​របស់​អឺរ៉ុប។

អ្វី​ជា​ការ​កត់សម្គាល់​បន្ថែម​នោះ​គឺ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កាណាដា និង​សហភាពអឺរ៉ុប​ពេល​នេះ​មិន​បាន​កម្រិត​ត្រឹម​ការ​បញ្ចុះ​តម្លៃ​ពន្ធដារ​ប៉ុណ្ណោះ​ទេ តែ​ក៏​អនុញ្ញាត​ឲ្យ​ក្រុមអ្នកវិនិយោគ​កាណាដា​ផ្នែក​សាងសង់ ឬ​ផ្នែក​បច្ចេកវិជ្ជា​ទទួល​បាន​ទីផ្សារ​នៅ​ក្នុង​វិស័យ​សាធារណៈ​របស់​ប្រទេស​អឺរ៉ុប​ផង​ដែរ មាន​ន័យ​ថា ក្រុមហ៊ុន​កាណាដា​មាន​សិទ្ធិ​ក្នុង​ការ​ប្រកួត​ដេញថ្លៃ​យក​គម្រោង​នានា​របស់​រដ្ឋ​នីមួយៗ​ក្នុង​សហភាព​អឺរ៉ុប។ រីឯ​ក្រុមហ៊ុន​អឺរ៉ុប​វិញ​ក៏​មាន​ដូច​គ្នា​នេះ​ដែរ។ ឃើញ​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ ក្រុមហ៊ុន​កាណាដា​អាច​សាងសង់​ស្ពាន អាងហែលទឹក ឬ​មួយ​ក៏​មន្ទីរពេទ្យ​រដ្ឋ​ក្នុង​ប្រទេស​ប៉ូឡូញ ឬ​អ៊ីតាលី។

យ៉ាង​ណា​ក៏​ដោយ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កាណាដា និង​អឺរ៉ុប​ពេល​នេះ​បាន​បំផុស​ឲ្យ​មាន​ការ​លើក​ឡើង​ថា នឹង​ផ្តល់​ផលចំណេញ​ច្រើន​តែ​លើ​រោងចក្រ សហគ្រាស​ធំៗ និង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លំាង​ដល់​ផលប្រយោជន៍​សាធារណៈ​ទូទៅ។ ក្រុមអ្នក​ព្រួយបារម្ភ​ទំាង​អស់​គ្រោង​នឹង​សម្តែងកំហឹង​របស់​ខ្លួន​នៅ​ពេល​ខាង​មុខ។ តែ​ទន្ទឹម​គ្នា​នេះ កិច្ចព្រមព្រៀង​នឹង​ត្រូវ​សុំ​ការ​យល់ព្រម​ពី​សភា​កាណាដា និង​សហភាព​អឺរ៉ុប​បន្ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ