អានតួអត្ថបទ
ម៉ាលី-អាល់កៃដា

RFI ចុះផ្សាយ​ទាំងស្រុង​នូវ​គម្រោងការណ៍​សម្ងាត់​របស់​អាល់កៃដា​នៅ​ម៉ាលី

វិទ្យុបារាំងអន្តរជាតិ RFI និង​កាសែត Libération ចុះផ្សាយ​ទាំងស្រុង​នូវ​ផែនការ​លម្អិត​ ដែល​ចេញ​ដោយ​ក្រុម​ភេរវជន​អាល់កៃដា​ប្រចាំ​អាហ្វ្រិក​ខាង​ជើង (AQMI) សម្រាប់​អនុវត្ត​ នៅ​ក្នុង​ប្រទេស​ម៉ាលី។ ឯកសារ​នេះ​ចុះ​ហត្ថលេខា​ដោយ​មេដឹកនាំ AQMI​ ដោយ​ផ្ទាល់ ហើយ​ត្រូវ​បាន​រកឃើញ​ដោយ​អ្នក​កាសែត​ RFI និង​ Libération ដែល​បាន​ចុះទៅ​យក​ព័ត៌មាន នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី។

មេដឹកនាំ​ក្រុម​អាល់កៃដា​នៅ​អាហ្វ្រិក​ខាងជើង (AQMI) Droukdel ហៅក្រៅ​ថា Abou Moussa Abdelouadoud
មេដឹកនាំ​ក្រុម​អាល់កៃដា​នៅ​អាហ្វ្រិក​ខាងជើង (AQMI) Droukdel ហៅក្រៅ​ថា Abou Moussa Abdelouadoud AFP PHOTO/HO
ផ្សាយពាណិជ្ជកម្ម

ផែនការ​លម្អិត​របស់ AQMI ដែល​ចុះ​ថ្ងៃ​ទី​២០ កក្កដា ២០១២ (មុន​អន្តរាគមន៍​យោធា​របស់​បារាំង) ​ត្រូវ​បាន​រកឃើញ​ដោយ​អ្នក​កាសែត​​របស់ RFI និង Libaration កាលពីថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​ទីក្រុង Tombouctou ក្រោយ​ពី​កងទ័ព​បារាំង​បាន​វាយ​បណ្តេញ​ក្រុម​ឧទ្ទាម និង​ក្រុម​ភេរវជន​ចេញ​ពី​ប៉ែក​ខាងជើង​ម៉ាលី។

នេះ​គឺ​ជា​លើកទីមួយ​ហើយ ដែល​ឯកសារ​របស់​ក្រុម​ភេរវជន​អាល់កៃដា​ប្រចាំ​អាហ្វ្រិក​ខាង​ជើង​ត្រូវ​បាន​ចុះផ្សាយ​ជាសាធារណៈ។ ឯកសារ​នេះ​ត្រូវ​បាន​សរសេរ​ជា​ភាសា​អារ៉ាប់ ហើយ​ត្រូវ​បាន​បកប្រែ​ជា​ភាសាបារាំង។

យោងតាម​ឯកសារ​នេះ ​មេដឹកនាំ​ AQMI បាន​ដាក់ចេញ​នូវ​គោលដៅ​មួយ​ច្បាស់លាស់ គឺ​បង្កើត​រដ្ឋ​អ៊ីស្លាម​មួយ នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី។ ដើម្បី​សម្រេច​បាន​តាម​គោលដៅ​នេះ AQMI ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​មួយ ​គឺ​សហការ​ជាមួយ​ក្រុម​ឧទ្ទាម​ម៉ាលី ​ដើម្បី​វាយដណ្តើម​កាន់កាប់​​យក​តំបន់​ខាងជើង​ម៉ាលី។

បន្ទាប់មកទៀត ដើម្បី​បំភាន់ភ្នែក​សហគមន៍​អន្តរជាតិ AQMI ​ចង់​ឲ្យ​គេ​មើល​ពី​ខាង​ក្រៅ​មក​ឃើញ​ថា តំបន់​ឃើង​ជើង​ម៉ាលី ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ឧទ្ទាម មិន​គ្រប់គ្រង​ដោយ​ក្រុម​ភេរវជន​នោះទេ។ លើសពីនេះ​ទៅទៀត តាម​គម្រោងការណ៍​របស់​មេដឹកនាំ​ AQMI គេ​មិន​ទាន់​ចង់​ដាក់​ឲ្យ​អនុវត្ត​ច្បាប់ និង​ទំនៀមទម្លាប់​តឹងរ៉ឹង​របស់​អ៊ីស្លាម ​នៅម៉ាលី ​ភ្លាមៗ​នោះទេ ដោយ​ត្រូវ​រង់ចាំ​ពង្រឹង​អំណាច​ពេញលេញ​សិន ​ទើប​ចាប់ផ្តើម​អនុវត្ត។

ក៏ប៉ុន្តែ ​ឯកសារ​នេះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ថា ក្រុមភេរវជន AQMI មិនមាន​គោលដៅ​វាយ​លុក​ចុះ​មក​ប៉ែក​ខាង​ត្បូង​ម៉ាលី​នោះទេ។ អ្នក​ដែល​ចង់​វាយ​យក​រដ្ឋធានី​បាម៉ាកូ គឺ​ក្រុម​ឧទ្ទាម​ម៉ាលី ហើយ​មេដឹកនាំ AQMI បាន​ប្រតិបត្តិការ​នេះ។

ដើម្បី​អាន​ឯកសារ​ដើម​ទាំងស្រុង (ជាភាសាបារាំង) សូម​ចុច​ត្រង់នេះ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ