អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គណៈ​កម្មាធិការ​​​អូឡាំពិក​មិនហាម​ប្រទេស​រុស្ស៊ី​ទាំងមូល​ ពីការ​ប្រកួត​នៅ​ប្រេស៊ីល

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​ CIO បាន​សម្រេច​ថា​ មិនឆូតឈ្មោះ​ក្រុមអ្នក​កីឡា​​ជម្រើស​របស់​ប្រទេសរុស្ស៊ី​ទាំងមូល​ ចេញពី​ការប្រកួត​នៃល្បែង​កីឡាអូឡាំពិក​លើក​ទី៣១​ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅក្រុង Rio de Janeiro​ ប្រទេស​ប្រេស៊ីល ពីថ្ងៃ៥​ ដល់២១សីហា ​ខាងមុខ​ឡើយ​ ហើយ​ប្រគល់សិទ្ធិ​អារកាត់​អំពី​វាសនា​ពួកអ្នក​កីឡារុស្ស៊ី​​ទៅក្នងដៃ​នៃ​ សហព័ន្ធ​​អន្តរជាតិ​ ទៅតាម​មុខកីឡា​និមួយៗ។ 

និមិត្តរូប​​កីឡា​អូឡាំពិក
និមិត្តរូប​​កីឡា​អូឡាំពិក
ផ្សាយពាណិជ្ជកម្ម

សេចក្តីនេះ​​ត្រូវបាន​ប្រកាស​ថ្ងៃ២៤កក្កដា​ នៅក្រុងLausanne ប្រទេសស្វ៊ីស​ ជា​លទ្ធផល​នៃ Phone-Conference ​ដោយ​លោក​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ Thomas Bach ធ្វើឡើង​ជុំវិញ​អនុសាសន៍​របស់​ទីភ្នាក់ងារ​ពិភពលោក​ប្រឆាំងការ​​ប្រើថ្នាំ​​លើកកម្លាំង​​អ្នកកីឡា​​ហៅ​កាត់ថា WADA ( World Anti Doping Agency )​ ដែលចោទ​រុស្ស៊ី​ថា ក្នុង​​ជាន់ថ្នាក់​​នយោបាយ​រដ្ឋ​តែម្តង​ បានប្រើថ្នាំ​លើក​កម្លាំងបែបនេះ​ សម្រាប់​ពួកអ្នក​កីឡាខ្លួន​ ក្នុងល្បែង​អូឡាំពិក នៅក្រុង​រុស្ស៊ីSochi ​ ឆ្នាំ២០១៤។​

ម៉្លោះហើយ​បានជាការ​សម្រេច​ចិត្តនោះ​​របស់​​គណៈ​កម្មាធិការ​អូឡាំពិក​អន្តរជាតិ​ CIO​ ញ៉ាំងឲ្យ​មាន​ក្តីទោមនស្សន៍​ក្រៃ ពីខាង ​WADA។​ ប៉ុន្តែ​ ប្រតិកម្មពី​ខាងរុស្ស៊ី ​គឺ​វិជ្ជមានទេតើ​ ដោយ​ចាត់ទុក​ការសម្រេចចិត្ត​នោះ ថា​ "ចេះថ្លឹងមុខ​ ថ្លឹងក្រោយ" ហើយ "សច្ចៈ​មិន​លំអៀង​​ទៅ​ខាងណាៗ" ដែលជា​ប្រយោជន៍​សម្រាប់​កីឡា​និង​សម្រាប់​ការឯកភាព​នៃ​គ្រួសារ​កីឡា”។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ