អានតួអត្ថបទ
ថៃ

​អតីត​ក្រុម​ភឿ​ថៃ​បង្កើត​ចលនា​ប្រឆាំង​នឹង​​របប​ដឹកនាំ​សឹក​​នៅបរទេស

អតីត​មេដឹកនាំ​គណបក្ស​ភឿថៃ​បាន​ប្រកាស​ជាផ្លូវការ នៅ​ថ្ងៃអង្គារ​ទី ២៤ មិថុនានេះ ​បង្កើត​ចលនា​ប្រឆាំង​នឹង​របបសឹក​ថៃ។ លោក ចារុពុង រួងស៊ូវ៉ាន់ មិន​បាន​បញ្ជាក់ថា តើ​ចលនា​ប្រឆាំង​នេះ​មាន​ទីតាំង​នៅ​កន្លែង​ណា​ពិតប្រាកដ​ទេ ក៏ប៉ុន្តែ អតីត​អ្នក​នាំពាក្យ​របស់​លោក​ថាក់ស៊ីន​ម្នាក់​ធ្លាប់​ ចលនា​ប្រឆាំង​នេះ​ទំនង​ជា​​​ត្រូវ​រៀបចំ​ឡើង នៅ​ក្រៅ​ប្រទេស​ថៃ។ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​​​ចលនា​ប្រឆាំង​ បា​ន​​លេច​មុខ ចេញ​ជា​រូបរាង​ ប្រកាស​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា កើត​ចេញ​ពី​រដ្ឋ​ប្រហារ​ កាលពី​ខែ​មុន។

ទាហាន​ថៃ​ឈរ​ប្រចាំ​ការ​នៅ​មុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុង​បាងកក
ទាហាន​ថៃ​ឈរ​ប្រចាំ​ការ​នៅ​មុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុង​បាងកក © Reuters
ផ្សាយពាណិជ្ជកម្ម

 

លោក ចារុពុង រួងស៊ុវ៉ាន់ អតីត​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៃ​រដ្ឋាភិបាល​ថៃ​សម័យ​លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត់ បាន​ប្រកាស​បង្កើត​ក្រុម​ប្រឆាំង​មួយ មាន​ឈ្មោះ​ថា “អង្គការ​ប្រជាជន​ថៃ​សេរី ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ” ដែល​មាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ក្រុម​អតីត​តំណាង​រាស្ត្រ បញ្ញាវន្ត​សកលវិទ្យល័យ និង​អ្នក​ទទួល​ខុសត្រូវ​​អាវ​ក្រហម​ ដែល​​​គាំទ្រ​ត្រកូល​​ថាក់ស៊ីនយ៉ាង​អង់អាចរហូត​មក។ ក៏​ប៉ុន្តែ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​កំពុង​និរទេស​ខ្លួន នៅ​បរទេស​ គ្មាន​ចំណែក​នៅក្នុង​ចលនា​ប្រឆាំងនេះ​ឡើយ។

នៅក្នុង​អត្ថបទ​ប្រកាស​ជូន​ដំណឹង​អំពី​ការ​បង្កើត​ចលនា​ប្រឆាំង​នឹង​របប​សឹក លោក ចារុពុង ដែល​រូប​លោក​ផ្ទាល់​បាន​និរទេស​ខ្លួន​ដោយ​ចេតនា​ចេញ​ផុត​ពី​ប្រទេស​ថៃ​ទៅ​កាន់​ទី​កន្លែង​សម្ងាត់​មួយ​ បាន​ប្រដូច​​ការ​ឡើង​គ្រប់គ្រង​ប្រទេស​ដោយ​យោធា​ ទៅ​នឹង​ការ​ឆក់​ប្លន់​ដើម្បី​អំណាច និង​បាន​បរិហារ​​​របបថា​​សឹក​បាន​រំលោភ​ច្បាប់ ​បំពាន​គោលការណ៍​ប្រជាធិបតេយ្យ បំផ្លាញ​សិទ្ធិ​សេរីភាព​ និង​មោទនភាព​ជា​មនុស្ស​របស់​បណ្តា​ជន​ថៃ។

ការ​បង្កើត​ចលនា​ប្រឆាំងនេះ​ គឺ​ដើម្បី​លើក​ទឹកចិត្ត​ដល់​បណ្តាជន​គ្រប់រូប​ដែល​ប្រឆាំងនឹង​រដ្ឋ​ប្រហារ​ ទាំង​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅ​ប្រទេស​។ នេះ​បើ​តា​ម​អតីត​អ្នក​នាំ​ពាក្យម្នាក់​របស់​រដ្ឋាភិបាល​​លោក​ថាក់ស៊ីន ដែល​មិន​​បាន​បញ្ជាក់​អំពី ទីតាំង ឬ​ការិយាល័យ​របស់​ចលនា​ឡើយ។ ព្រោះ​​តាំង​ពី​បាន​ឡើង​កាន់​អំណាច​មកនៅ​ថ្ងៃ​ទី ២២​ឧសភាមក របប​សឹក​បាន​ហាម​ឃាត់​មិន​ឱ្យ​មាន​សកម្មភាព​បាតុកម្ម និង​បាន​បង្ខំ​អ្នក​នយោបាយ​ឱ្យ​ចុះ​ហត្ថលេខា​​ជា​លាយ​លក្ខ៍​អក្សរ​ ​ដក​ខ្លួន​ចេញ​ពី​ឆាក​នយោបាយ ឬ​និយាយ​បែប​ផ្សេង គឺ​បង្ខាំង​សេរីភាព​ជន​ស៊ីវិល។ ​ការ​ប្រមូល​ផ្តុំ​រប៉េះ​រប៉ោះ​តែង​តែ​បញ្ចប់​ដោយ​ការ​ចាប់​ខ្លួន។

រដ្ឋធម្មនុញ្ញ​ត្រូវ​ព្យួរ  គម្រោង​កាល​បរិច្ឆេទ​បោះឆ្នោត​សភា​ក៏​គ្មាន ... រដ្ឋប្រហារ​បាន​​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ។ សហភាព​អឺរ៉ុប​ទើប​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ផ្អាក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ថៃ ប៉ុន្តែ​របប​សឹក​យល់​ថា​អឺរ៉ុប​សម្រេច​ចិត្ត​លឿន​ពេក​គួរ​ឱ្យ​សោក​ស្តាយ មិន​យល់​អំពី​ស្ថានការណ៍​​ថៃ​ ដែល​ត្រូវ​ការ​ចាំ​បាច់​ការ​ដឹកនាំ​របៀប​សឹក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ