អានតួអត្ថបទ
ថៃ

គណ​បក្ស​​ប្រឆាំង​​របស់​​ថៃ​​ត្រូវ​​សម្រេច​​ថា ចូល​​រួម​​បោះ​​ឆ្នោត​​ក្នុង​​ខែ​​កុម្ភៈ​ ឬ​​ក៏​​អត់​​

គណបក្ស​ប្រជា​ធិបតេយ្យ ដែល​ជា​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ថៃ កំ​ពុង​ប្រឈម​នឹង​ទំនាស់​គំនិត​ផ្ទៃ​ក្នុង បន្ទាប់​ពី​បាន​តវ៉ា​រំលាយ​រដ្ឋា​ភិបាល​បាន​សម្រេច។ គណបក្សប្រឆាំង​របស់​ថៃ នៅ​ថ្ងៃ​អង្គារ​នេះ​ត្រូវ​តែ​រក​សេចក្តី​សម្រេច​អោយ​ឃើញ​ថា តើ​ពួក​គេ​ត្រូវ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ដែល​ព្រះ​មហា​ក្សត្រ​បាន​កំណត់​នៅ​ថ្ងៃ​ទី​២​កុម្ភៈ ឬ​ក៏​អត់ ខណៈ​គំនិត​ទាំង​នេះ កំពុង​តែ​ជា​ប្រធាន​បទ​ពិភាក្សា​នៅ​ក្នុង​គណបក្ស។

ការ​ឃោសនា​បោះឆ្នោត​របស់​បក្ស​ភឿ​ថៃ ថ្ងៃ​ទី ២៨​ ឧសភា ២០១១។
ការ​ឃោសនា​បោះឆ្នោត​របស់​បក្ស​ភឿ​ថៃ ថ្ងៃ​ទី ២៨​ ឧសភា ២០១១។ © Reuters
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ធំ​ទាំង​ពីរ​នៅ​ក្នុង​ប្រទេស​ថៃ កំពុង​តែ​ត​តាំង​គ្នា​អំពី​ជំ​រើស​នៃ​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ ថា​ត្រូវ​ធ្វើ​កំណែ​ទម្រង់ មុន​ការ​រៀប​ចំ​បោះ​ឆ្នោត ដែល​នេះ​គឺ​ជា​ការ​ទាម​ទារ​របស់​គណបក្ស​ប្រឆាំង ឬ​ក៏​ត្រូវ​រៀប​ចំ​ការ​បោះ​ឆ្នោត មុន​ការ​ធ្វើ​កំណែ​ទម្រង់ ដែល​នេះ​គឺ​ជា​ការ​ចង់​បាន​របស់​គណបក្ស​ភឿ​ថៃ។ គណបក្ស​ភឿ​ថៃ​ដែល​កំពុង​ដឹក​នាំ​រដ្ឋាភិបាល​ចាំ​ផ្ទះ​សព្វ​ថ្ងៃ

គណបក្ស​ប្រឆាំង​របស់​ថៃ​ដែល​កំពុង​មាន​ឥទ្ធិពល ហើយ​ទើប​តែ​បាន​តវ៉ា​បាន​សម្រេច​អោយ​មាន​ការ​រំលាយ​រដ្ឋា​ភិបាល​នោះ ក៏​កំពុង​មាន​ទំនាស់​គំនិត​ផ្ទៃ​ក្នុង​ដែរ អំពី​ការ​ចូលរួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២​កុម្ភៈ ដែល​ប្រកាស​ដោយ​ព្រះ​មហាក្សត្រ ឬ​ក៏​មិន​ចូល​រួម។ ហើយ​គណបក្ស​ប្រជាធិប​តេយ្យ​ត្រូវ​ធ្វើ​សេច​ក្តី​សម្រេច​នៅ​ថ្ងៃ​អង្គារ​នេះ​។

នៅ​ក្នុង​គណបក្ស​ប្រជាធិប​តេយ្យ​នេះ ប្រធាន​គណបក្ស​លោក​អាប់​ភី​ស៊ីត វេចា​ជីវ៉ា ទីប្រឹក្សា​គណបក្ស លោក ឈួន លីក​ផៃ និង​តំណាង​រាស្ត្រ​មួយ​ចំនួន​ទៀត​របស់​គណ​បក្ស​នេះ បាន​ប្រឆាំង​នឹង​គំនិត​ពហិកា​មិន​ចូល​រួម​ការ​បោះឆ្នោត។ ពួកគេ​និយាយ​ថា ពួកគេ​គាំទ្រ​គំនិត​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ថ្នាក់​ជាតិ ប៉ុន្តែ​ការ​បោះ​ឆ្នោត នៅ​ក្រោយ​ការ​រំលាយ​រដ្ឋា​ភិបាល គឺ​ជា​ផ្លូវ​ប្រជា​ធិប​តេយ្យ​មួយ។ ហើយ​ថា ប្រសិន​បើ​គណបក្ស​ប្រជា​ធិប​តេយ្យ​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ទេ វា​នឹង​មិន​មាន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​សភា រហូតដល់​ចប់​អាណត្តិ​។

ចំពោះ​មតិ​ក្រុម​មួយ​ទៀត​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ដដែល ពួក​គេ​បាន​គាំទ្រ​គំនិត​របស់​មេដឹក​នាំ​បាតុ​កម្ម គឺ​លោក ស៊ូ​ថេប ថង​ស៊ូ​បាន ដែល​អះ​អាង​ថា កំណែ​ទម្រង់​ថ្នាក់​ជាតិ​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង ហើយ​ថា​ប្រសិន​បើ​មិន​ធ្វើ​កំណែ​ទម្រង់​ជា​មុន​នោះ​ទេ បញ្ហា​ទាំង​ឡាយ​នឹង​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ជា​ដ​ដែល​។

គួរ​រម្លឹក​ថា ដោយ​សារ​តែ សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​លើក​លែង​ទោស ដែល​គេ​ជឿ​ថា វា​ជា​ច្រក​មួយ​សម្រាប់​ការ​ត្រឡប់​ចូល​ប្រទេស​វិញ របស់​លោក​ថាក់ស៊ីន ស៊ីណា​វ៉ាត់ គណបក្ស​ប្រឆាំង​បាន​តវ៉ា​រហូត​ដល់​អោយ​មាន​ការ​រំលាយ​សភា និង​រដ្ឋា​ភិបាល​នៅ​ថ្ងៃ​ទី៩​ធ្នូ​កន្លង​ទៅ​ថ្មី​ៗ​នេះ។ ក្រុម​អ្នក​តវ៉ា​បាន​ទាម​ទារ​រហូត​ដល់​ការ​បញ្ចប់​របប​ថាក់ស៊ីន​ទាំង​ស្រុង​ទៀត​ផង។ ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​ត្រូវ​បាន​ព្រះមហាក្សត្រ​កំណត់​នៅ​ថ្ងៃ​ទី​២​កុម្ភៈ​ខាង​មុខ ហើយ​គណបក្ស​ភឿ​ថៃ​របស់​ប្អូន​ស្រី​លោក​ថាក់ ស៊ីន គឺ​លោក​ស្រី យីង​ឡាក់ ស៊ី​ណា​វ៉ាត់ កំពុង​ធ្វើ​ជា​រដ្ឋា​ភិបាល​ចាំ​ផ្ទះ​នៅ​ពេល​នេះ ហើយ​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ