អានតួអត្ថបទ
កម្ពុជា

សកម្ម​ជន​សហ​ជីព​បន្ត​រក​មធ្យោ​បាយ​ដើម្បី​ដោះ​លែង​អ្នក​ជាប់​ឃុំ

សហ​ជីព​កាត់​ដេរ​ចំ​នួន​៨ និង​សហ​ជីព​វិ​ស័យ​ផ្សេង​ៗ​ទៀត នឹង​ជួប​ប្រ​ជុំ​គ្នា​នៅ​រសៀល​ថ្ងៃ​ពុធ ទី១២ កុម្ភៈ​នេះ ដើម្បី​រិះ​រក​មធ្យោ​បាយ ដើ​ម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋា​ភិ​បាល ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ចំ​នួន​២១​នាក់​។ ការ​ជួប​ជំ​នុំ​គ្នា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប៉ុន​ប៉ង​សុំ​ឲ្យ​សក​ម្មជន​នៅក្រៅ​ឃុំ​កាល​ពី​ម្សិល​មិញ ត្រូវ​សា​លា​ឧទ្ធរណ៍​ច្រាន​ចោល។ ជា​មួយ​គ្នា​នេះ​ ក្រុម​អ្នក​សហ​ជីព​ក៏មាន​គំ​រោង​ស្នើ​ទៅ​សហ​ជីព​អន្តរ​ជាតិ​ផង​ដែរ ដោយ​ភ្ជាប់​រឿង​នេះ​ទៅ​នឹង​កិច្ច​ប្រជុំ​ប្រ​ទេស​ផ្តល់ជំ​នួយ​សម្រាប់​កម្ពុជា នៅ​ខែ​មិនា​ខាង​មុខ​។

ប្រជាពលរដ្ឋស្រែកទាមទារឲ្យដោះ​លែង​សកម្ម​ជន​ទាំង​ ២១​ នាក់​ដែល​ត្រូវ​បាន​តុ​លា​ការ​សម្រេច​ឃុំ​ខ្លួន​ជា​បន្ត​ទៀត ​បន្ទាប់​ពី​បញ្ចប់​សវនា​ការ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១​១​កុម្ភៈ ​ឆ្នាំ ​២០១៤​។
ប្រជាពលរដ្ឋស្រែកទាមទារឲ្យដោះ​លែង​សកម្ម​ជន​ទាំង​ ២១​ នាក់​ដែល​ត្រូវ​បាន​តុ​លា​ការ​សម្រេច​ឃុំ​ខ្លួន​ជា​បន្ត​ទៀត ​បន្ទាប់​ពី​បញ្ចប់​សវនា​ការ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១​១​កុម្ភៈ ​ឆ្នាំ ​២០១៤​។ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

មេ​ដឹក​នាំ​សហ​ជីព​នៃ​វិ​ស័យ​កាត់​ដេរ​ចំនួន ៨​និង​សមា​គមន៍​សហ​ជីព​វិ​ស័យ​ផ្សេង​ៗ​ទៀត នឹងត្រូវ​បន្ត​ជ​ជែក​គ្នា​នៅ​មជ្ឈ​មណ្ឌល​អា​មេរិក​កាំង​ដើម្បី​សាម​គ្គី​ភាព​អន្តរ​ជាតិ​វិស័យ​ការ​ងារ​នៅ​រសៀល​នេះ  ដោយ​ផ្តោត សំ​ខាន់ ទៅ​លើ​ការ​រក​មធ្យោ​បាយ និង​ការ​ត​ស៊ូ​មតិ ដើ​ម្បី​ឲ្យ​មាន​ដោះ​លែង​និង​លើក​លែង​ការ​ចោទ​ប្រ​កាន់​អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​។

លោក អាត់ ធន់ ប្រ​ធាន​សហ​ភាព​ការ​ងារ​កម្ពុជា​បាន​ថ្លែង​ថា ពួក​គេ​នឹង​ជជែក​គ្នា​ពី​របៀប​ធ្វើ​មហា​កូដ​កម្ម-បាតុ​កម្ម ដ៏​ខ្លី​ខាង​មុខ។ មួយ​ទៀត​គឺ​កិច្ច​សហ​ការ​ជា​មួយ​នឹង​សហ​ជីព​អន្តរ​ជាតិ​និង​អ្នក​ពាក់​ព័ន្ធ​ដើម្បី​ជម្រុញ​ឲ្យ​អ្នក​បញ្ជា​រទិញ​ដោះ​ស្រាយ​ជា​មួយ​ក្រុម​ហ៊ុន និង​រដ្ឋា​ភិបាល​កម្ពុជា។ ហើយ​ចំ​ណុច​ចុង​ក្រោយ​ដែល​ត្រូវ​ជជែក​គ្នា​ដែរ​គឺ​ការ​បញ្ចុះ​បញ្ចូល​ទៅ​រដ្ឋា​ភិ​បាល​ដោយ អ្នក​សហ​ជីព​ផ្ទាល់​ដើម្បី ឲ្យ​រដ្ឋា​ភិ​បាល​ដោះ​ស្រាយ​បញ្ហា​នេះ​។

ជា​ទូ​ទៅ​ក្រុម​មេ​ដឹក​នាំ​សហ​ជីព​ធ្លាប់​បាន​បង្ហើប​ខ្លះ​ៗ​ហើយ​ថា រូប​ភាព​នៃ​ការ​ធ្វើ​កូដ​កម្ម បាតុ​កម្មមាន​បី​របៀប គឺ​ការ​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​រោង​ចក្រ​រៀង​ៗ​ខ្លួន​អត់​ធ្វើ​ការ ទី​២ ​គឺ​នៅ​ផ្ទះ​មិន​ធ្វើ​ការហើយ​របៀប​ទី៣ គឺ​ការ​ហែរ​ក្បួន​មក​ទី​ក្រុង​ដើម្បី ជួប​ប្រ​ជុំ​គ្នា​នៅ​ក្រ​សួង​ការ​ងារ​ឬ​ក៏​នៅ​រដ្ឋ​សភា​ជាតិ​។

ជា​មួយ​គ្នា​នេះ ប្រ​ធាន​សហ​ភាព​ការ​ងារ​កម្ពុជា​លោក​ អាត់ ធន់ បាន​ប្រាប់​វិ​ទ្យុ​បា​រាំង​អន្តរ​ជាតិ RFI ដោយ​មាន​ជំ​នឿ​ថា សហ​ជីព​អន្តរ​ជាតិ នឹង​មាន​វិ​ធាន​ការ​ភ្ជាប់​ករណី​នេះ​ជា​មួយ​ប្រ​ទេស​ផ្តល់​ជំ​នួយ​សម្រាប់ កម្ពុជា ដែល​កិច្ច​ប្រ​ជុំ​ដ៏​សំ​ខាន់​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​មិនា​ឆ្នាំ​២០១៤​ខាង​មុខ​។

ក្រុម​សកម្ម​ជន​សហ​ជីព​ដែល​គ្រោង​នឹង​ធ្វើ​បាតុ​កម្ម-កូដ​កម្ម​ទ្រង់​ទ្រាយ​ធំ នោះ​បាន​អះ​អាង​ថា ពួក​គេ​មាន​សមា​ជិក​ប្រហែល​ជាង ២សែន​នាក់ រួម​ទាំង​សហ​ជីព​វិ​ស័យ​ផ្សេង​ៗ​ទៀត​ក្រៅ​ពី​កាត់ដេរ​នឹង​ចូល​រួម​ជា​មួយ​ពួក​គេ​ដែរ ដើ​ម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចៅ​ក្រម​សា​លា​ឧទ្ធរណ៍​កាល​ពី​ម្សិល​មិញ បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​អ្នក​ជាប់​ឃុំ​ចំ​នួន​២១​នាក់ ជា​បន្ត​ទៀត​ខណៈ​ដែល​២​នាក់​ត្រូវ​បាន​ដោះ​លែង​នៅ​ក្រៅ​ឃុំ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដោយ​តុលា​ការ​យល់​ថា ពួក​គេ​កំ​ពុង​ស្ថិត​នៅ​ក្នុង​តំ​ណាក់​កាល​នៃ​ការ​ស៊ើប​អង្កេត​របស់​សា​លា​ដំ​បូង ជា​មួយ​នឹង​ការ​ចោទ​ពី​បទ ប្រើ​អំ​ពើ​ហឹង្សា​រ បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​ប្រ​មាថ​មន្ត្រី​រាជ​ការ និង​ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​សា​ធារ​ណៈ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ