អានតួអត្ថបទ
បទយកការណ៍

កីឡាករ​អុំទូក​តែង​ឆ្លៀត​កម្តៅ​សាច់ដុំ មុន​ចូល​សង្វៀន​ជលសា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ព្រហស្បតិ៍ ទី ០៦ វិច្ឆិកា​នេះ គឺ ជា​ថ្ងៃទី​ពីរ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក។ កាលពី​ថ្ងៃ​ពុធ ការប្រណាំង​អុំទូក​ដែល​បាន​ខាន​រយៈពេល​បី​ឆ្នាំ​ទៅហើយនោះ បានចាប់ផ្តើម​ឡើងជា​ថ្មី។ ទូក​ចំនួន២៤៥ ទូក​បាន​ចូលរួម​ប្រកួត​ជាក់ស្តែង​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូករ​យៈ​ពេល​បី​ថ្ងៃនេះ។ ទោះបី​កីឡាករ​អុំទូក​ទាំងឡាយ​សុទ្ធតែ​បាន​ហាត់​សមជា​ច្រើន​ខែ​មកហើយ​ក៏ដោយ ប៉ុន្តែ​មុន​ចាប់ផ្តើម​បន្ត​ការប្រណាំង​នៅ​ម៉ោង ១១ ថ្ងៃត្រង់ ពួកគេ​តែងតែ​ឆ្លៀត​ហាត់​សម​អុំ ដើម្បី​កម្តៅ​សាច់ដុំ​មុន​ចូល​សង្វៀន​ជលសា។ នេះ​ជា​ទម្លាប់​របស់​កីឡាករ​អុំទូក​ទៅហើយ។

កីឡាករអុំទូកកម្ពុជា កំពុងតែចូលរួមក្នុងការប្រណាំងទូក ក្នុងថ្ងៃបុណ្យអុំទូក ឆ្នាំ ២០១៤។
កីឡាករអុំទូកកម្ពុជា កំពុងតែចូលរួមក្នុងការប្រណាំងទូក ក្នុងថ្ងៃបុណ្យអុំទូក ឆ្នាំ ២០១៤។ @RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ