អានតួអត្ថបទ
សរអា-អឺរ៉ុប

សហរដ្ឋអាមេរិក​និង​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បិទ​ស្ថានទូត​ជា​បណ្តោះអាសន្ន​នៅ​យេមែន​

សហរដ្ឋអាមេរិក​និង​បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​បិទ​ស្ថានទូត​ខ្លួន​នៅ​ក្រុង​សាណាអា​ប្រទេស​យេម៉ែន ជា​បណ្តោះ​អាសន្ន​និង​ចាប់ផ្តើម ដឹក​ជញ្ជូន​បុគ្គលិក​កាទូត​របស់​ខ្លួនក៏​ព្រម​ទាំង​​ក្រុម​គ្រួសារជម្លៀស​​​ចេញ​​ពី​យេមែន។ ការបិទស្ថានទូតលោកខាងលិច​នេះគឺដោយ​ ​សារ​​តែ​​ បញ្ហា​អសន្តិសុខ​ បានកើន​ឡើងកម្រិតខ្ពស់​។

កងកម្លាំងប៉ូលីសការពារនៅមាត់ច្រកស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ Sanaa, ថ្ងៃ១១កុម្ភៈ២០១៥
កងកម្លាំងប៉ូលីសការពារនៅមាត់ច្រកស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ Sanaa, ថ្ងៃ១១កុម្ភៈ២០១៥ REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

ដោយ​សារ​បញ្ហា​អសន្តិសុខ​កាន់តែ​កើន​កម្រិត​ខ្លាំង​នៅ​ទីក្រុង​សាណាអា​(Sanaa) ​ប្រទេស​យេមែន​នារយៈពេល​ចុង​ក្រោយ​នេះ  ក្រសួង​ការបរទេស​អាមេរិក​​ បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា “សហរដ្ឋអាមេរិក​ បិទ​ស្ថានទូត​​ខ្លួន​ជា​បណ្តោះ​​អាសន្ន​​ចាប់​ពី​ថ្ងៃ​ពុធ​ទី​​១១​កុម្ភៈ​នេះ។
បុគ្គលិក​ស្ថានទូត​និង​ក្រុម​គ្រួសារ ​ត្រូវ​ដឹក​ជញ្ជូន​ជម្លៀស​ចេញ​ក្រៅ​ប្រទេស​។ រីឯ​សកម្មភាព​នានា​ដែល​មាន​ជា​ប្រចាំ​ថ្ងៃ​នៅ​ស្ថានទូត​ ដូច “សេវា​ស្ថាន​កុងស៊ុល​ ត្រូវ​លើក​ផ្អាក​មួយ​រយៈ​ពេល​សិន រហូតដល់​មាន​បទ​បញ្ជា​ថ្មី​-នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។​ ក្រសួង​​ការបរទេស​​អាមេរិក​​ថែម​ទាំង​បាន​ព្រមាន​រំលឹក​ដល់​ពលរដ្ឋ​ខ្លួន​ដែល​មាន​គំរោង​​ធ្វើ​ដំណើរ​ទៅ​​កាន់​យេមែន​ឲ្យ​ពួក​គេ​លើក​ផ្អាកការធ្វើដំណើរ​ទៅ​ពេលក្រោយ​​ និង​បាន​អំពាវនាវ​​ដល់​​អាណិជន​ជាតិ​អាមេរិក​​ដែល​​​កំពុង​​ស្ថិត​​នៅ​​ប្រទេស​យេមែន​ឲ្យប្រញាប់​ប្រញាល់​​ចាកចេញ​ពី​ប្រទេស​នេះ​ ដោយយោង​ទៅ​លើ​សកម្មភាព​ភេរវនិយម​កាន់​តែ​កើន​​កម្រិត​ឡើង​ខ្ពស់។

ក៏ដូច​សហរដ្ឋ​អាមេរិក​ដែរ ប្រទេស​អង់គ្លេស តាម​រយៈ​រដ្ឋមន្ត្រី​ទទួល​បន្ទុកខាង​កិច្ចការ​មជ្ឈិម​បូព៌ា​លោក Tobias Ellwood ​បាន​ថ្លែង​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​មួយ​ថា​”ប្រទេស​អង់គ្លេស បិទ​ស្ថានទូត​និង​ដឹកជម្លៀស​ឯកអគ្គរាជទូត​ក៏ព្រម​ទាំង​សមាជិក​ទូត​​ទាំង​អស់​របស់​អង់គ្លេស​​​ចេញ​ពី​ទីក្រុង​សាណាអា​នៅ​ព្រឹកមិញ។ លោក Tobias Ellwood ​ ថែមទាំង​បាន​អំពាវនាវ​​ឲ្យ​អាណិក​ជនជាតិ​អង់គ្លេស ​ចាកចេញ​ពី​យេមែន​ជា​បន្ទាន់​ភ្លាម​ដែរ។

ចំណែក​ប្រទេស​បារាំងវិញ​ដែល​មាន​អាណិក​ជនជាតិ​ខ្លួន​ប្រមាណ​ជា​១០០​នាក់​នៅ​លើ​ទឹកដី​យេមែន ​​ក៏​ប្រកាស​​សុំឲ្យ​ពលរដ្ឋ​បារាំង ប្រញាប់ចាក​ចេញ​ពី​យេមែន​ឲ្យ​បាន​យ៉ាង​ឆាប់​រហ័ស​ដែរ​​ ដោយ​បាន​ជូន​ដំណឹង​ផង​ដែរ ថា “ស្ថានទូត​បារាំង​នឹង​បិទទា្វរ​ជា​បណ្តោះ​អាសន្ន​ចាប់់​ពី​ថ្ងៃ​សុក្រ​​ខាង​មុខ​នេះ​ទៅ​រហូត​ដល់​មាន​បទ​បញ្ជា​ថ្មី។

នៅ​ក្រុង​ប៊ែរ ឡាំង អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួង​ការបរទេស​អាល្លឺម៉ង់  បាន​ថ្លែង​បញ្ជាក់​ប្រាប់​ដល់​​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា ប្រទេស​អាល្លឺម៉ង់​ មិន​បិទ​ទ្វារស្ថានទូត​ទេដោយ​អាល្លឺម៉ង់​មាន​​វិធានការ​​សន្តិសុខ​​គ្រប់​គ្រាន់​និងមាន​​កម្រិត​ខ្ពស់រួច​ទៅ​ហើយសំរាប់ការពារ​​នៅ​ជុំវិញ​សា្ថនទូត​​អាល្លឺម៉ង់​នៅ​សាណាអា​។  អាល្លឺម៉ង់​គ្រាន់តែ​ ​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់ដើម្បី​កុំឲ្យ​ពលរដ្ឋ​​អាល្លឺម៉ង់​​​ធ្វើ​ដំណើរ​ទៅ​កាន់​យេមែន។

ប្រទេស​យេមែន​ដែល​កំពុងតែ​ជួប​ភាព​វឹកវរ ដោយសារតែ​សកម្មភាព​អុកឡុក​ពី​សំណាក់​ពួក​ប្រដាប់​អាវុធ​ស៊ីអ៊ីត​ដ៏​ខ្លាំង​មួយ​ដែល​បាន​ត្រួតត្រា​ជា​អាទិ៍​នៅ​ក្រុង​សាណាអានិងនៅតាម​ខេត្ត​នានា​ភាគ​ខាង​ជើង​ប្រទេស។ ពួកនេះ  បាន​បន្ត​ការ​​វាយ​ប្រយុទ្ធ​តាំងពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ភាគ​​កណ្តាល​​ប្រទេស​យេមែន ដោយ​​វាយដណ្តើម​កាន់កាប់​បានក្រុងបៃដា ។  ពួក​ប្រដាប់​អាវុធ​ស៊ីអីត​នេះដែល​បាន​ចូល​ទៅ​ដល់​ក្រុង​សាណាអា​តាំង​ពី​ខែ​កញ្ញា​មុន បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​មុន​​ថា « ពួក​​គេ​​នឹង​​ធ្វើការ​​រំលាយ​​​សភា​យេមែនចោលដោយ ​ដាក់​តាំង​នូវ​ស្ថាប័ន​ថ្នាក់​ដឹក​នាំ​ថ្មីៗជា​​ជំនួស​វិញ៕  ​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ