អានតួអត្ថបទ
យេម៉ែន

លោកSaleh​ វិល​ត្រឡប់​មក​ប្រទេស​វិញ​ចំ​ពេល​កំពុង​មាន​ការ​ប្រយុទ្ធ​គ្នា​

បន្ទាប់ពី​អវត្តមាន​នៅ​ក្នុង​ប្រទេស​ជាង​៣​ខែ​មក លោក ប្រធានាធិបតី​យេម៉ែន Ali Abdallah Saleh​បាន​ត្រឡប់​ចូល​មក​កាន់​រដ្ឋធានី Sanaa វិញ​នៅ​ថ្ងៃ​សុក្រ​២៣​កញ្ញា​​ម្សិលមិញ។ លោក ​ Saleh​បាន​អំពាវនាវ​ឲ្យ​បក្សព័ន្ធ​គាំទ្រ​និង​ពួក​អ្នក​ប្រឆាំង​លោក ​ផ្អាក​ឈប់បាញ់​គ្នា។ ​ទោះបីជា​មាន ការអំពាវនាវ​សន្តិភាព​របស់​លោក Saleh នៅម្សិលមិញ​នេះ​ក្តី​ ​ក៏នៅតែមានការ​វាយប្រយុទ្ធ​គ្នា​យ៉ាងហិង្សា​រវាង​កងទ័ព​និង​ក្រុម​អ្នក​ ប្រឆាំងយេម៉ែន ​ជាហេតុ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​២៥​នាក់។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍២៤កញ្ញា​នេះ​ទៀត កងទ័ព​យេម៉ែន ​បាន​ចាប់បាញ់រះ​គ្រាប់​ទៅ​លើ​ទីតាំងរបស់​ពួកអ្នកប្រឆាំង នៅ​តាម​បណ្តោយ​​ផ្លូវ​ដ៏​ ធំ មួយក្នុងរដ្ឋធានី ជាហេតុ​​បណ្តាល​​ ឲ្យ​​បាតុករ​ម្នាក់​ស្លាប់ និង​ ជម្លៀស​បាតុករ​ជា​ច្រើន​​ពាន់​នាក់​ដែលស្ថិតនៅទីនោះ។

បាតុករ​ប្រឆាំង​រដ្ឋាភិបាល​យេម៉ែន​ដែល​បានរងរបួស​ដោយ​ការ​បាញ់ផ្លោង​របស់​កង​កម្លាំង​សន្តិសុខ​គាំទ្រ​លោកAli Abdullah Saleh,​ស្ថិត​នៅ​ក្នុ​​​ងមន្ទីរព្យាបាល​បណ្តោះអាសន្ន​មួយ​នៅ​ទីក្រុង​ Sanaa​ ថ្ងៃ​ទី​២៤​កញ្ញា​២០១១។​
បាតុករ​ប្រឆាំង​រដ្ឋាភិបាល​យេម៉ែន​ដែល​បានរងរបួស​ដោយ​ការ​បាញ់ផ្លោង​របស់​កង​កម្លាំង​សន្តិសុខ​គាំទ្រ​លោកAli Abdullah Saleh,​ស្ថិត​នៅ​ក្នុ​​​ងមន្ទីរព្យាបាល​បណ្តោះអាសន្ន​មួយ​នៅ​ទីក្រុង​ Sanaa​ ថ្ងៃ​ទី​២៤​កញ្ញា​២០១១។​ REUTERS/Ahmed Jadallah (YEMEN
ផ្សាយពាណិជ្ជកម្ម

 

លោក​ប្រធានាធិបតី​ យេម៉ែន ​Ali Abdallah Saleh ​ក្រោយពី​បាន​ជម្លៀស​ខ្លួន​​ចេញពីប្រទេស​​មួយ​រយៈ​ពេល​​ ដើម្បីទទួល​ការព្យាបាល​មុខ​របួស​នៅ​មន្ទីរពេទ្យ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ បន្ទាប់ពី​បាន​​រង​​របួស​នៅ​ក្នុង​​អំពើ​ភេរវកម្ម​ ប្រឆាំងវិមានប្រធានាធិបតី កាលពីថ្ងៃ​ទី៣​មិថុនា​កន្លង​ផុត​ទៅ ​បាន​វិល​ចូល​មក​ក្នុង​ប្រទេស​វិញ​នៅថ្ងៃសុក្រម្សិលមិញ។ ទន្ទឹមនេះ លោក Saleh បាន​អំពាវនាវ​​ដល់​គ្រប់​គណបក្ស​នយោបាយ​​និងយោធា​ ឲ្យ ផ្អាកឈប់បាញ់គ្នា ដើម្បីអនុញ្ញាត​​ឲ្យមានការរៀបចំ​ កិច្ចច​រចាស្វែងរក​​សន្តិភាព​នៅ​ក្នុង​ប្រទេស។

តែការអំពាវនាវនេះ​ ជាការឥតប្រយោជន៍ ពីព្រោះកងទ័ព​ជើងឆើត​របស់ប្រទេសយេម៉ែន នៅ​ព្រឹក​​ថ្ងៃ​​សៅរ៍​២៤​កញ្ញានេះ បាន​បាញ់​ផ្លោង​គ្រាប់បែក​ត្បាល់ និងពួនស្ទាក់បាញ់កាំភ្លើង ដើម្បីវាយ​ បំបែកខ្ចាត់ខ្ចាយ ពួក​បាតុករ​​​ ​ជាច្រើន​ពាន់​នាក់ ​​ឲ្យ​រត់ផាសក្រញាំ ​ពី « ទីលាន​ផ្លាស់ប្តូរ »។​ទីលាន​ផ្លាស់ប្តូរ ​ដែល​ពួក​បាតុករប្រឆាំងនឹងរបបលោក សាឡេះ ​​ បាន​បោះទីតាំង​ ជា​ច្រើន​ខែ​មក​ហើយ ​​​នៅ​តាម​​បណ្តោយ​​ផ្លូវដ៏ធំមួយប្រវែង ៤គម ក្នុង​រដ្ឋធានី Sanaa ។

ប្រតិបត្តិការ​វាយ​លុក​នា​ថ្ងៃ​សៅ​រ៍​​នេះ បាន​បណ្តាល​ឲ្យស្លាប់មនុស្សចំនួន ១១ នាក់ និងរបួស​ជនចំនួន ១១២ នាក់ ដែលស្ថិតនៅ​ក្នុង​ចំណោម​ពួកទាហានផ្តាច់ខ្លួន ។​នេះបើយោងតាមអ្នកនាំពាក្យ របស់ពួ​ក​ទាហាន​ផ្តាច់​ខ្លួនយេមែន​​ដែល ​បញ្ជាក់​ទៀត​ថា គ្រាប់ផ្លោងចំនួន ៦០ គ្រាប់ ​​បានធ្លាក់ទៅលើ ទីលានផ្លាស់ប្តូរ ។

យ៉ាងណាមិញ​ការវាយប្រយុទ្ធគ្នានៅក្នុងរដ្ឋធានី Sanaa បានបណ្តាល​ឲ្យមនុស្សស្លាប់អស់​ជាង​១០០​នាក់​ហើយ​​ចាប់តាំងពីដើមសប្តាហ៍មក។ ហើយចាប់តាំង​ពី​ការ​ងើប​បះបោរ​របស់​ប្រជាជន​យេម៉ែន​នៅខែ​មករាមក អំពើហិង្សានយោបាយនៅក្នុងប្រទេសនេះ បានបណ្តាល​ឲ្យមនុស្សស្លាប់​ប្រមាណ​ជា​ ៤៥០​នាក់។

ម្យ៉ាងទៀត សំរាប់​ ​អ្នកឯកទេសខាងផ្នែកជីវិតនយោបាយយេម៉ែន​ “ការវិលត្រឡប់របស់លោក Saleh មក​ក្នុង​ប្រទេស​វិញ បន្ទាប់ពីបានកាន់កាប់អំណាច ៣៣ឆ្នាំ មក ​​បើសិន​ជា​គាត់​នៅតែ​ចង់​បន្ត​ការ​​ក្តោបក្តាប់អំណាចទៀត-នោះសង្គ្រាមបះបោ របស់ប្រជាជន​​នឹង​ផ្ទុះ​ឡើង​វិញ​ជា​មិន​ខាន។

ចំណែក​ សហរដ្ឋអាមេរិកវិញ នៅថ្ងៃសុក្រម្សិលមិញនេះ បានអំពាវនាវឲ្យលោកប្រធានា​ធិបតី​យេម៉ែន​​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀងដែលតាក់​តែង​ឡើង​ដោយ​ក្រុម​ប្រឹក្សា​សហ​ប្រតិបត្តិការ​​តំបន់​ឈូង​សមុទ្រពែ រ្ស​(CCG)​ និង​ឲ្យបោះបង់ចោលអំណាចទៅ​ ដោយ​សុំ​ឲ្យ​លោក​​ Saleh រៀបចំបោះឆ្នោត​ប្រធានាធិបតីមួយ នៅមុនដំណាច់ឆ្នាំនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ