អានតួអត្ថបទ

ប៉ាណាម៉ាពង្រីក​​ព្រែកជីក​​ចំណាស់​១០២ឆ្នាំ ដើម្បី​ពង្រីក​ចំណូល​ជាតិ

បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​ជួសជ្រុល​ពង្រីក​ អស់​រយៈ​ពេល​ជាង​៩​ឆ្នាំ ព្រែក​ជីក​​ចំណាស់​ជា​ងមួយ​សតវត្សរ៍​របស់​ប៉ាណាម៉ា ទើប​ប្រែមុខ​មាត់​ថ្មី និង ​បើក​សម្ពោធ ជា​មហោឡាឬក​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រោម​វត្តមាន​ប្រមុខដឹកនាំ​ប្រទេស​​ជា​ច្រើន​រូប។ ប៉ាណាម៉ា សង្ឃឹម​ថា​ព្រែក​ជីក​ ភ្ជាប់​មហាសមុទ្ទ​ប៉ាស៊ីហ្វិកនិង​អាត្លង់ទិក អាច​បំប៉ន​សមត្ថភាព​ពាណិជ្ជកម្មជាតិ​ ទ្វេ​មួយ​ជា​បួន។

ប៉ាណាម៉ា​សង្ឃឹម​ថា​នឹង​បង្កើន​ចរាចរណ៍​ពាណិជ្ជកម្មពិភពលោក​​​កាត់​ព្រែកជីក​ឡើង​ដល់​២០%
ប៉ាណាម៉ា​សង្ឃឹម​ថា​នឹង​បង្កើន​ចរាចរណ៍​ពាណិជ្ជកម្មពិភពលោក​​​កាត់​ព្រែកជីក​ឡើង​ដល់​២០% REUTERS/Carlos Jasso
ផ្សាយពាណិជ្ជកម្ម

ថ្នាក់​ដឹកនាំជាន់​ខ្ពស់​បរទេស​ជាង​១០​រូប​បាន​បង្ហាញ​វត្តមាន ក្បែរ​ប្រធានាធិបតី​ប៉ាណាម៉ា ​ក្នុង​ឱកាស​បើក​សម្ពោធ​ព្រែកជីក​ប៉ាណាម៉ា នៅ​ថ្ងៃ​នេះ​ មាន​ជា​អាទិ៍​ប្រធានាធិបតី​តៃវ៉ាន់ ឈីលី។ នាវា​ដឹកទំនិញ​ចិន​ ត្រូវ​ចាប់​ឆ្នោត​ជ្រើស​មក​ឆ្លង​ព្រែក​ថ្មី​មុន​គេ។

សម្ពោធឱ្យ​ប្រើ​​ជា​លើក​ទី​មួយ នៅ​ឆ្នាំ​១៩១៤ ព្រែកជីក​ប៉ាណាម៉ា ត្រូវ​បាន​ចាត់​ទុក​ជា​អច្ឆរិយវត្ថុ​​មួយ​ក្នុង​​ចំណោម​អច្ឆរិយវត្ថុ​ទាំង​៧​របស់​ពិភពលោក​សម័យ​ថ្មី និង​ជា​តំណាង​​​បដិវត្ត​ពាណិជ្ជកម្ម ជា​ផ្លូវ​កាត់ ប្រវែង​៨០​គីឡូម៉ែត្រ​ភ្ជាប់​​ពី​មហា​សមុទ្ទ​ប៉ាស៊ីហ្វិក​ទៅ-មក​មហា​សមុទ្ទ​អាត្លង់ទិក។ ៥% នៃ​​​ចរាចរណ៍​​ពាណិជ្ជកម្មដឹកជញ្ជូន​​​ជើង​ទឹក​ពិភពលោកកំរិត​​​ឆ្លង​កាត់​ព្រែក​ជីក​ប៉ាណាម៉ា​នេះ ក្នុង​មួយ​ឆ្នាំៗ។

 
​ក្រោយ​ការ​ជួលជុល​ពង្រីកព្រែក ដែល​ចំណាយ​ពេល​អស់​៩​ឆ្នាំ និង​ប្រាក់​អស់​៥ពាន់​លានដុល្លារ ប៉ាណាម៉ា​សង្ឃឹម​ថា​សកម្មភាព​ចរាចរណ៍ដឹកជញ្ជូន​ឆ្លង​កាត់​ព្រែក ​នឹង​ឡើង​ដល់​ទៅ​២០% និង​បង្កើន​ប្រាក់​ចំណូល​ដល់​ជាតិ​បាន​​​យ៉ាង​ហោច​មួយ​ទ្វេ​​ជាពីរ ឬ​ជា​បី នៅ​រវាង​១០​ឆ្នាំ​ទៀត។ ប៉ាណាម៉ា​ក៏​កំពុង​ផ្តើម​ពិចារណា​គម្រោង​ទី​បី ពង្រីក​ព្រែក​ជីក​នេះ​បន្ថែម​ទៀត ដើម្បី​ទទួល​​នាវា​ដឹកទំនិញ​ធំៗ​ជាង​នេះ​​ទៀត​ឆ្លង​កាត់​បាន។

​ប៉ាណាម៉ា ដែល​ទើប​មាន​រឿង​អាស្រូវ​​គេច​ពន្ធ​ Panama Papers កក្រើក​ពិភពលោក ចង់​ពង្រីក​ព្រែកជីក ដើម្បី​ពង្រីក​ចំណូល តែ​មហិច្ឆតា​​នេះ ត្រូវ​រំខាន​ដោយ​ហេតុ​ តែ​មាន​គម្រោង​សាងសង់​ព្រែក​ជីក​មួយ​ទៀត ក្បែរ​នោះ គឺ​នៅ​ប្រទេ​ស​នីការ៉ាហ្កាយ​។ គម្រោង​ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ចិន​ ព្រោះ​ប៉េកាំងត្រូវ​ការ​ឈរ​ជើង​នៅ​លើ​ទ្វីប​អាមេរិក​ ដើម្បី​ងាយ​ប្រកួត​ប្រជែង​ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ធ្លាប់​គ្រប់​គ្រង​ព្រែកជីក​ប៉ាណាម៉ា រហូត​មក​ទល់​ឆ្នាំ​១៩៩៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ