អានតួអត្ថបទ
កម្ពុជា

ក្រសួងកសិកម្ម និរាករណ៍​លិខិត​នាំចូល​ជី​កសិកម្ម​ដែលមាន​កន្ទុយបារី

ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី១០ មីនា បានចេញ​លិខិតនិរាករណ៍​លើ​លិខិតអនុញ្ញាត​នាំចូល នាំចេញ​ជី​កសិកម្ម ដែល​បាន​ផ្តល់ឱ្យ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ បន្ទាប់ពី​បាន​រកឃើញ​មាន​កន្ទុយបារី​ក្នុង​ទំនិញ​ដែល​បាន​នាំចូល​នោះ។ គេ​សង្ស័យថា មាន​សារ​ធាតុគីមី​ពុល​នៅក្នុង​ជី​នោះ។

© ក្រសួង​កសិកម្ម
ផ្សាយពាណិជ្ជកម្ម

ក្រសួងកសិកម្ម បាន​និរាករណ៍​លើ​ការអនុញ្ញាតិ​ឱ្យមាន​ការនាំ​ចេញ-ចូលរ​បស់​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បន្ទាប់ពី​បាន​រកឃើញថា​ជី​កសិកម្ម​ដែល​ក្រុមហ៊ុន​បាន​នាំចូល​គឺមាន​កន្ទុយ​បារី។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម។ បើតាម​ក្រសួង​ដដែល មន្ទី​កសិកម្ម​រាជធានី​ខេត្ត ត្រូវ​ប្រមូល​ទំនិញ​ដែលមាន​កន្ទុយបារី​ទាំងអស់​ដែល​ក្រុមហ៊ុន​ប៉ែន​លឹម ត្រេ​ឌី​ង​គ្រុប បាន​នាំចូល​យកមក​គ្រប់គ្រង​និង​ចាត់វិធានការ​តាម​និតិ​វិធី។

 
លោក អៀង សុផល្លែត អ្នកនាំពាក្យ​ក្រសួងកសិកម្ម បាន​ថ្លែង​បញ្ជាក់ថា ក្រសួង​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅកាន់​កន្លែង​ដែលមាន​ស្តុក​រួចរាល់​ហើយ​ដើម្បី​ពិនិត្យ​និង​សិក្សា​ស្រាវជ្រាវ។ បើតាម​ការបញ្ជាក់​ពី​ក្រសួងកសិកម្ម​ ជី​កសិកម្ម​ដែលមាន​លាយ​ជាមួយ​កន្ទុយបារី​នោះ គឺមាន​ប្រមាណ៣០តោន។ ទំនិញ​ដែលមាន​កន្ទុយបារី​នេះ ត្រូវបាន​ចែកចាយ​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន ដូចជា ខេត្តសៀមរាប ត្បូងឃ្មុំ និង ឧ​ត្តរ​មានជ័យ។

បើតាម​អ្ននាំពាក្យ​​ដដែល បើ​ករណី​មានការ​ចែកចាយ​នៅតាម​បណ្តា​ខេត្ត​ផ្សេង​នោះ​ត្រូវ​រាយការណ៍​មកកាន់​ក្រសួង​ជាបន្ទាន់។ បើតាម​ព័ត៌មាន​ក្នុងស្រុក​វិញ សារធាតុ​ទាំងអស់​មាន​ប្រមាណ៦០តោន ដែល​ត្រូវបាន​យកទៅ​ស្តុក​ទុកចោល ក្នុង​ខេត្តសៀមរាប ១០តោន ខេត្ត ត្បូង​ឃុំ ៣០តោន និង ឧ​ត្ត​រ​មានជ័យ២០តោន។  ហើយ​ជីធម្មជាតិ​ដែលមាន​សុទ្ធតែ​កន្ទុយបារី​នេះ គឺ​ត្រូវបាន​គេ​យកមក​ស្តុក​ទុកចោល​ប្រមាណ៣ខែ​មកហើយ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ១៩៩៨ មានការ​អនុញ្ញាតិ​នាំចូល​សារធាតុពុល​គីមី​ម្តង​ហើយ យក​មក​​ចាក់ចោល​នៅ​ក្រុងព្រះសីហនុ ដោយឡែក​ការ​នាំចូល​កន្ទុយបារី​លើក​នេះ ក៏ត្រូវ​បាន​គេ​សង្ស័យថា​មាន​សារធាតុពុល​ផងដែរ។ ប៉ុន្តែ​នៅ​មិនទាន់មាន​ការបញ្ជាក់​ជា​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ បើតាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងកសិកម្ម ក្រសួង​នឹង​ពិសោធន៍​មើល​លើ​សារធាតុ​ដែល​បាន​នាំចូល​ទាំងនោះ ថា​តើ​មាន​សារធាតុ​ប៉ះពាល់​អ្វីខ្លះ?

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ