អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ សម រង្ស៊ី ​ហៅ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ថា ​ជា​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ​

លោក ​សម រង្ស៊ី ​អតីត​​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​​ដែល​​កំពុង​ស្នាក់​នៅ​​ក្រៅ​ប្រទេស ​បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​​ផ្ទាល់​មាត់​​ដ៏​​កម្រ​​មួយ ​ជុំវិញ​​ស្ថានការណ៍​​នយោបាយ​​ចុង​ក្រោយ​​នៅ​​កម្ពុជា​។ ​លោក ​សម រង្ស៊ី ​បាន​ចាត់​ទុក​​សភាពការណ៍​​ប៉ុន្មាន​​ថ្ងៃ​​មក​នេះ​​ថា ​បាន​​ឈាន​​មក​ដល់​​ចំណុច​​ធ្ងន់ធ្ងរ​​ជាង​ពេល​ណាៗ​ទាំង​អស់​។ ​សេចក្តីថ្លែង​ការណ៍​​រប​ស់​លោក ​សម រង្ស៊ី ​បាន​ធ្វើ​​ឡើង​​កាល​ពី​ព្រឹក​​ថ្ងៃទី ​២៧ ​សីហា ​តាម​រយៈ​​វីដេអូ​​ឃ្លី​ប​​មួយ​​ដែល​មាន​​ប្រវែង​​ជាង​៨​នាទី​។

លោកសម រង្ស៊ី ​អតីតប្រធាន​គណបក្សសង្រ្គោះជាតិ ​ផ្តល់​បទសម្ភាស​ដល់​អ្នកកាសែត​ ក្រោយ​កិច្ចប្រជុំ​អនុម័ត​មាត្រា៤៨ថ្មីពីរ​ស្តីពី​ការ​បង្កើត​ប្រធាន​ក្រុមតំណាង​រាស្ត្រ​ភាគតិច​ក្នុង​សភា​នៅថ្ងៃ​ទី១៩​ ខែធ្នូ​ ឆ្នាំ​២០១៤​
លោកសម រង្ស៊ី ​អតីតប្រធាន​គណបក្សសង្រ្គោះជាតិ ​ផ្តល់​បទសម្ភាស​ដល់​អ្នកកាសែត​ ក្រោយ​កិច្ចប្រជុំ​អនុម័ត​មាត្រា៤៨ថ្មីពីរ​ស្តីពី​ការ​បង្កើត​ប្រធាន​ក្រុមតំណាង​រាស្ត្រ​ភាគតិច​ក្នុង​សភា​នៅថ្ងៃ​ទី១៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍​រប​ស់ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុ​ជា បានសម្រេច​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ចេញពី​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ២៣សីហា ការបិទ​ការផ្សាយ​ស្ថានីយ៍​វិទ្យុ​របស់​គណបក្សប្រឆាំង FM ៩៣.៥ រួមទាំង​ការព្រមាន​បិទ​កាសែត​បោះ​ពុ​ម្ភ​ជា​ភាសា​អង់គ្លេស The Cambodia Daily បើ​មិន​បង់ប្រាក់​ពន្ធ​ជាង៦លាន​ដុល្លារ​អាមេរិក​នោះ។ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅឯ​ក្រៅប្រទេស បាន​បង្ហោះ​សេចក្តីថ្លែងការណ៍​ផ្ទាល់មាត់​របស់លោក​ជា​វីដេអូ​រយៈពេល​ជាង៨នាទី តាមរយៈ​គណនេយ្យ​ហ្វេ​ស​បុក​របស់លោក នៅ​ព្រឹក​ថ្ងៃទី ២៧ សីហា ថា ការបណ្តេញចេញ​អង្គការ​អន្តរជាតិ ការបិទ​ការផ្សាយ​របស់​ស្ថានីយ៍​វិទ្យុ​ប្រឆាំង និង​វិទ្យុ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ គឺជា​ការព្យួរ​សិទ្ធិសេរីភាព និង​ជាការ​ផ្អាក​យន្តការ​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់ ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ថា វប្បធម៌​នៃ​ការដឹកនាំ​នៅក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ គឺ​ឈរលើ​ភាព​ក្លែងក្លាយ រួមទាំង​របប​លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍន៍ និង​នីតិរដ្ឋ ផងដែរ។

លោក សម រង្ស៊ី បាន​ហៅ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុ​ជានា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មកនេះ​ថា បាន​ឈានដល់​ចំណុច​ធ្ងន់ធ្ងរ​ជាងពេលណាៗទាំងអស់ ពោលគឺ តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង ប៉ារីស ឆ្នាំ ១៩៩១មក។ លោក សម រង្ស៊ី ថា អ្វីដែល​កម្ពុជា​នៅ​សេសសល់​នាពេលនេះ គឺ​គ្រាន់តែ​ជា​សំបក​តែប៉ុណ្ណោះ។ ធ្ងន់ធ្ងរ​ជាង​នេះ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​សព្វថ្ងៃ​ថា បានធ្វើ​រដ្ឋប្រហារ តែ​មិនមែន​រដ្ឋប្រហារ​យោធា​ទេ គឺ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ។

តាមរយៈ​សេចក្តីថ្លែងការណ៍​ផ្ទាល់មាត់​នេះ លោក សម រង្ស៊ី ដែល​ហៅ​ខ្លួនឯង​ថា ជា​កូន​ខ្មែរ​មួយរូប​បាន​សន្យាថា នឹង​ខិតខំ​ធ្វើ​សកម្មភាព​គ្រប់បែបយ៉ាង និង​រិះរក​វិធី​នានា​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា។ ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​ច្រានចោល​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​លោក សម រង្ស៊ី និង​បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី ថា តើ​អាចធ្វើ​អ្វី​បាន? ខណៈដែល​លោក​សម រង្ស៊ី បាន​អស់​ឥទ្ធិពល​នៅ​កម្ពុជា​ទៅហើយនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ