អានតួអត្ថបទ

របាយការណ៍អាដហុក២០២៣៖ការរឹតត្បិត​ និងបំពានសេរីភាពមូលដ្ឋានកើន១១%

នៅថ្ងៃទី២៤ ខែមេសា សង្គមស៊ីវិលចំនួន​៣ស្ថាប័ន រួមមានសមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាពបានចេញរបាយការណ៍​មួយស្ដីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជាឆ្នាំ២០២៣។ របាយការណ៍រួមបានបង្ហាញថា ក្នុង នាំ​២០២៣ ហេតុការណ៍រឹតត្បិត និងរំលោភ បំពានសេរីភាពមូលដ្ឋានមានការកើនឡើង១១% បើធៀបនឹងឆ្នាំ២០២២។ តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានទាត់ចោលរបាយការណ៍នេះ។

របាយការណ៍អាដហុក២០២៣៖ ការរឹតត្បិត និងបំពានសេរីភាពមូលដ្ឋានកើន១១% ធៀបនឹងឆ្នាំមុន
របាយការណ៍អាដហុក២០២៣៖ ការរឹតត្បិត និងបំពានសេរីភាពមូលដ្ឋានកើន១១% ធៀបនឹងឆ្នាំមុន © Adhoc
ផ្សាយពាណិជ្ជកម្ម

តាមសង្គមស៊ីវិលទាំងបីដែលមានសមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាព របត់នៃការរឹតត្បិត និងការរំលោភបំពានលើការអនុវត្តសេរីភាពមូលដ្ឋានក្នុងឆ្នាំ២០២៣ មានសញ្ញាណដែលគួរឱ្យព្រួយបារម្ភ។ សញ្ញាណដែលគួរឱ្យព្រួយបារម្ភព្រោះទិន្នន័យរបស់គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានដែលធ្វើការប្រមូលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣បាន បង្ហាញថា ការអនុវត្តសេរីភាពមូលដ្ឋានដោយសន្ដិវិធីបានជួបប្រទះការរឹតត្បឹតកាន់តែខ្លាំងឡើងៗ។

នៅក្នុងរបាយការណ៍រួមដែលមានកម្រាស់ជិត ១៤០ទំព័រ​ សង្គមស៊ីវិលទាំងបីបានលើកឡើងពីការកែច្បាប់ខ្លះក្នុងឆ្នាំ២០២៣ ដូចជាច្បាប់​បោះឆ្នោត​ ប្រជាពលរដ្ឋមានអារម្មណ៍គ្មានសេរីភាពក្នុងការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន និងភាគរយនៃការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសេរីភាពបានថយចុះ។ តាម របាយការណ៍រួមដដែល​ សង្គមស៊ីវិល និង​សហជីពនៅតែមិនត្រូវបានមើលឃើញជាភាគីពាក់ព័ន្ធដែលមានសារៈសំខាន់ឡើយ​ ទោះបីជាមានការបង្កើនកិច្ចសហប្រតិបត្តិការណ៍រវាងរដ្ឋាភិបាល និងសង្គមស៊ីវិលក៏ដោយ។

ឆ្លើយតបនឹងរបាយការណ៍នេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់វិទ្យុបារាំងអន្ដរជាតិ​ RFI​ នៅថ្ងៃទី២៥ មេសានេះថា ការរកឃើញនូវការរឹតត្បិត និងរំលោភ​បំពាន​សេរីភាពមូលដ្ឋានក្នុងឆ្នាំ២០២៣ អាចមកពីចំណាត់ការនានារបស់រដ្ឋាភិបាលដែលកើតមានកន្លងមកត្រូវបានសង្គមស៊ីវិលរាប់ចូលជាការរឹតត្បិត។ លោកប៉ែន បូណាថានៅកម្ពុជា​ មានការបើកសេរីភាពដល់ប្រជាពលរដ្ឋ តែអ្នកព្រួយបារម្ភ អាចបណ្ដាលមកពីបានប្រព្រឹត្តអំពើបំពានអ្នកដទៃ ឬបំពានសីលធម៌សង្គមជាដើម។

តាមអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះដដែល  ដើម្បីឱ្យប្រជាពលរដ្ឋ និងសកម្មជនយល់ដឹងពីច្បាប់ សង្គមស៊ីវិលដែលធ្វើការផ្នែកសេរីភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សគួរតែបង្រៀន​ច្បាប់នេះដល់ប្រជាពលរដ្ឋឱ្យកាន់តែច្បាស់ ដើម្បី​កុំឱ្យពួកគេប្រើប្រាស់សិទ្ធិដោយមានបញ្ហា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ