ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
កម្ពុជា

​លោក ហ៊ុន សែន អរគុណ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូ​នេស៊ី និង​ថៃ ដែល​បាន​សហការ បន្ទាប់​ពី​លោក​ធ្វើ​ការ​ជាមួយ​ដៃគូ​ទាំង​អស់​នៅ​ពេល​ប្រជុំ​អាស៊ាន​

media លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន @FB

នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ និង​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ «ផែន​ការ​យុទ្ធ​សាស្ដ្រ​អភិវឌ្ឍន៍​ជាតិ ២០១៩​-២០២៣» នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​អាណា​ព្យា​បាល កម្មករ កម្មការិនី ដែល​មាន​ការ​ព្រួយ​បារម្ភ​ពី​កូន​របស់​ខ្លួន ដែល​ចល័ត​មក​ធ្វើ​ការ​នៅ​ទីក្រុង​ភ្នំពេញ​ថា សូម​កំព្រួយ​បារម្ភ ពី​ការ​វាយ​ប្រយុទ្ធ​គ្នា។ លោក ហ៊ុន សែន បញ្ជាក់​ថា គេ​នឹង​មិន​វ៉ៃ​គ្នា​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ទេ គឺ គេ​ធ្វើ​សកម្មភាព​តែ​ចំពោះ​មុខ​សញ្ញា​មនុស្ស​៩នាក់​ប៉ុណ្ណោះ ជា​មេដឹក​នាំ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​បរិយាយ​ថា ពួក​គេ​នឹង​មិន​ត្រលប់​មក​ទេ​។ លោក ហ៊ុន សែន ក៏​បាន​អំពាវ​នាវ​ឲ្យ​អ្នក​ពាក់​ព័ន្ធ​នឹង​ការ​គាំទ្រ​សកម្មភាព​លោក សម រង្ស៊ី ចេញ​សារ​ភាព​ផង​ដែរ ដោយ​មិន​មាន​ការ​យក​ទោស​ពៃរ៍​។ លើស​ពី​នេះ លោក​នាយក​រដ្ឋ​មន្ត្រី បាន​ថ្លែង​អំណរ​គុណ​ប្រទេស​ថៃ ឥណ្ឌូ​នេស៊ី និង​ម៉ាឡេ​ស៊ី ដែល​បាន​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​កម្ពុជា បន្ទាប់​ពី លោក​បាន​ធ្វើ​ការ ជាមួយ​ភាគី​អាស៊ាន​ទាំង​អស់ នៅ​ពេល​ដែល​លោក​ចូល​រួម​ប្រជុំ​អាស៊ាន កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ប្រទេស​ថៃ​។ 

សូមស្ដាប់ប្រសាសន៍របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលរៀបចំដោយ ញឹម សុផល៖ 07/11/2019 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ