អានតួអត្ថបទ
កម្ពុជា សង្គម

លោក ហ៊ុន សែន ស្នើឲ្យមីក្រូហិរញ្ញវត្ថុ លើកលែងការប្រាក់ដល់កម្មករ

នៅទីបំផុតបញ្ហាខ្វះវត្ថុធាតុដើមត្រូវបានដោះស្រាយជំហ៊ានបឋមហើយ គឺចិនដឹកវត្ថុធាតុដើមទាំងនោះ មកកម្ពុជាតាមរយៈនាវា៧គ្រឿង ដែលមួយគ្រឿងចូលចតជើងទី១ នៅកំពង់ផែក្រងព្រះសីហនុ នៅថ្ងៃនេះ។ បើតាមគម្រោងនាវា៥គ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុ ខណៈពីរគ្រឿងទៀតសំចតនៅកំពង់ផែក្រុងហូជីមិញ ទើបដឹកបន្តមកកម្ពុជា។ អំឡុងពេលកម្មករ កម្មការិនី ប្រឈមនឹងការផ្អាកការងារបណ្ដោះអាសន្ន លោក ហ៊ុន សែន បានស្នើរោងចក្រកុំលុបចោលនៃកិច្ចសន្យាការងារជាមួយកម្មករ ។ ដូចគ្នាដែរ! ស្ថាប័នមីក្រូហិរញ្ញវត្ថុ គួរលើកលែងការប្រាក់សម្រាប់កម្មករដែលព្យួរការងារ។  បើតាមលោក ហ៊ុន សែន កម្មករមិនដល់២ម៉ឺននាក់ទេ ដែលរងផលប៉ះពាល់ពីកម្ចីហិរញ្ញវត្ថុ។  ក្រៅពីធនាគារម្ចាស់បុរី ដែលកម្មករបង់រំលោះផ្ទះក៏ត្រូវពន្យាការបង់ការប្រាក់ដែរ។ សូមស្ដាប់ការលើកបន្ថែមរបស់ លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន  ដូចទៅ៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពឯកសារ)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពឯកសារ) © FB
ផ្សាយពាណិជ្ជកម្ម
02:00

សូមស្ដាប់ការលើកឡើងរបស់ លោក ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ