អានតួអត្ថបទ
សេដ្ឋកិច្ច-កូរ៉ូណាវីរុស

កិច្ចសហការជួយដោះស្រាយបញ្ហាកម្មករដែលត្រូវព្យួរការងារ រដ្ឋាភិបាលរក្សាប្រាក់ឧបត្ថម្ភ២០% ក្រៅពីនេះទូទាត់តាមមាត្រា៧១

ជា​ថ្មី​ម្តង​ទៀត ក្រសួង​ការ​ងារ នៅ​តែ​អះ​អាង​ថា រដ្ឋា​ភិបាល​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​២០​ភាគ​រយ ទៅ​ដល់​កម្មករ​ដែល​ត្រូវ​ថៅកែ​រោង​ចក្រ​ព្យួរ​ការងារ​អំឡុង​ពេល​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​។ នេះ​ជា​ការ​បញ្ជាក់​របស់ លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ​។ ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​រូប​នេះ គឺ​បន្ទាប់​ពី​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ដាក់​សំណើរ​ជា​លើក​ទីពីរ​ទៅ​រដ្ឋា​ភិបាល​កម្ពុជា ឲ្យ​ពិចារណា​ជួយ​ដល់​ថៅកែ​រោង​ចក្រ​កាត់​ដេរ ដែល​ត្អូញ​ត្អែរ​ថា​ពួក​គេ​មិន​មាន​លទ្ធ​ភាព​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ទេ ខណៈ​រោង​ចក្រ​មិន​មាន​ការ​បញ្ជា​ទិញ​និង​បាន​ព្យួរ​។

កម្មកររោងចក្រកាត់ដេរ (រូបឯកសារ)
កម្មកររោងចក្រកាត់ដេរ (រូបឯកសារ) @Internet
ផ្សាយពាណិជ្ជកម្ម

លោក ហេង សួរ អ្នកនាំ​ពាក្យក្រសួ​ងការងារ បានបញ្ជាក់​ថា ២០%ដែលចេ​ញពីរដ្ឋាភិបា​លនេះ គឺជាលើកទី១ហើយ ដែលបា​នបើកសា​ច់ប្រាក់ជូនបងប្អូ​នកម្មករ។ ហើយក្រៅ​ពីនេះគឺអា​ចប្រើមាត្រា ៧១ នៃច្បាប់ស្តី​ពីការងារដើម្បី​ដោះស្រាយ។ មាត្រា៧១​បានចែងថា ក្នុងករណី​មានមា​នការព្យួការងារ គឺព្យួម្តង​មិនអោយលើសពី​២ខែនោះទេ។ ករណីព្យួរនេះ​ដែរ អាចមា​នហេតុផលច្រើ​នយ៉ាងដូចជា ប្រធានស័ក្កិ ខ្វះវត្ថុធាតុដើម ខ្វះការបញ្ជា​ទិញ ឬ បញ្ហាគ្រោះ​ធម្មជាតិជា​ដើម។ ដូច្នេះក្នុងអំឡុ​ងពេលព្យួរកា​រងារនេះ និយោជក​ឬថៅកែ​រងចក្រមានកាតព្វ​កិច្ច ត្រូវផ្តល់ថ្លៃ​ស្នាក់នៅ​ដល់នយោ​ជិត ចំនួន​ប៉ុន្មាននោះ មិនមា​នចែងនៅ​ក្នុងច្បាប់ទេ តែវា​អាស្រ័​យលើការចរចា​រគ្នា។ នេះ​បើតាម​លោក ហេង សួរ

សូម​រលឹកថា អគ្គលេ​ខាធិការសមាគ​មរោងចក្រកាត់ដេរនៅ​កម្ពុជា(GMAC) គឺលោក ខេន លូ កាលពីពេលថ្មីៗនេះ បានថ្លែ​ងប្រាប់វិទ្យុ​បារាំង RFI អ្នកបញ្ជា​ទិញសម្លៀក​បំពាក់ដ៏សំខាន់​មួយរបស់​កម្ពុជា បានប្រកាសថា គេបានស​ម្រេចលុបកិច្ចស​ន្យាបញ្ជាទិញ​ពីកម្ពុជា ចាប់ពីខែមី​នា រហូតដល់​ខែមិថុនា ដោ​យសារតែ​ការវាយលុកពី​មេរោគកូវីដ១៩ នៅ​អាមេរិក និងអឺរ៉ុប ដែល​នេះគឺជាប្រ​ធានស័ក្តិ។

ការផ្អា​កការបញ្ជាទិញ​សម្លៀកបំពាក់ពី​កម្ពុជាដូច្នេះ ធ្វើឲ្យទំ​និញដែលរោ​ងចក្រមួយចំនួ​នបានផលិតហើយនៅ​ក្នុងអំឡុងខែមីនា ត្រូ​វបានកកស្ទះ មិ​នអាចនាំចេ​ញទៅក្រៅបាន។ ជាមួ​យគ្នានេះ ក៏មានរោង​ចក្រខ្លះត្រូ​វផ្អាកការផលិតពា​ក់កណ្តាល​ទីផងដែរ​។

លោក ខេន លូ បានលើ​កឡើងជា​សំណួរថា ការផ​លិតដែល មិនមាន​អ្នកទិញ គឺរោង​ចក្រកាត់​ដេរក៏មិនមា​នប្រា​ក់ចំណូលដូចគ្នា ដែលបញ្ហា​នេះ បានជះឥទ្ធិព​លដល់ការបើ​កប្រាក់ឈ្នួលដ​ល់កម្មករ។ តាម​ក្រសួងការងារ មកទល់នឹងថ្ងៃទី០២ មេសា នេះ មានរោ​ងចក្រចំនួន៩១ហើយ​ដែលបាន ព្យួរការងារ  ដោយ​សារជំងឺកូវីដ ១៩ និង ​ប៉ះពាល់​ដល់កម្ម​ករចំនួន ៦ម៉ឺន១៥០០ នាក់។

គួបញ្ជាក់ថា រដ្ឋាភិ​បាលកន្លងមក​ធ្លាប់អះអាងថា កម្មករ​ដែលត្រូវថៅកែរោ​ងចក្រព្យួ​រការងារ នឹងទទួលបា​នប្រាក់ឧបត្ថម្ភ ៦០ភាគរយនៃ​ប្រាក់ខែគោល ១៩០ដុល្លារ​ ឬស្មើនឹង ១២០ដុល្លារក្នុង១ខែ។ បើតាមរដ្ឋា​ភិបាល ប្រាក់​ឧបត្ថម្ភនេះ គឺភា​គីរោងចក្រត្រូ​វទទួលដោះស្រា​យឱ្យ​កម្មករម្នាក់ៗ ៤០ភាគរយ ចំណែក ២០ភាគរយ រដ្ឋាភិបា​លជាអ្នក​ចេញ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ