អានតួអត្ថបទ
កម្ពុជា ច្បាប់

អ្នកសហជីពគាំទ្រចំណាត់ការរបស់ក្រសួងការងារ ដែលហាមប្រាមដល់កម្មករឈប់សម្រាកពេលបុណ្យចូលឆ្នាំខ្មែរ

ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅ​ថ្ងៃ​ទី០៩ ខែមេសា នេះ បាន​ចេញ​វិធាន​ការ​មួយ​ចំនួន ដល់​រោង​ចក្រ សហ​គ្រាស ដើម្បី​ការពារ​ការ​ឆ្លង​វីរុស​កូវីដ​១៩ ក្នុង​ករណី​ដែល​មាន​កម្មករ​ឈប់​សម្រាក ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ​។ សេចក្តី​ជូន​ដំណឹង​នេះ គឺ​តម្រូវ​ឲ្យ​កម្មករ និយោ​ជិត​ត្រូវ​បន្ត​ធ្វើ​ការ​ដូច​ថ្ងៃ​ធម្មតា​នៅ​តាម​រោង​ចក្រ សហ​គ្រាស គ្រឹះ​ស្ថាន​របស់​ខ្លួន​។ ករណី​កម្មករ​និយោ​ជិត​ណា​ម្នាក់​ឈប់​សម្រាក​ក្នុង​អំឡុង​ពេល​នេះ​ដោយ​ឯក​ឯង នោះ​គេ​នឹង​ត្រូវ​ដាក់​ក្នុង​វិធាន​ចត្តា​ឡី​ស័ក​សុខា​ភិបាល​រយៈ​ពេល​១៤​ថ្ងៃ មុន​ចូល​បំពេញ​ការងារ​វិញ និង​មិន​ទទួល​បាន​ប្រាក់​ឈ្នួល ក្នុង​រយៈ​ពេល​ធ្វើ​ចត្តា​ឡីស័ក​នេះ​ឡើយ​។ ករណី​ដូច​គ្នា​នេះ​ដែរ តែ​មាន​ការ​អនុញ្ញាត​ពី​និយោ​ជក នោះ​កម្មករ​និយោ​ជិត នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ក្នុង​រយៈ​ពេល​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​។ ដោយ​ឡែក លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ បាន​សម្តែង​នូវ​ការ​គាំទ្រ​ដល់​ចំណាត់​ការ​របស់​ក្រសួង​ការងារ និង​ស្នើ​សុំ​ការ​យោគ​យល់​ពី​កម្មករ​ផង​ដែរ​។

លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​
លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ © Internet
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ