អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ទៀ បាញ់៖ កិច្ចសហប្រតិបត្តិការ គឺដំបូងបង្អស់សំដៅទៅលើផលប្រយោជន៍ ដែលទទួលបានរួមគ្នា

នៅក្នុងពិធីនាំយក​ដំណក់ប្រេង​ដំបូងរបស់​កម្ពុជា ​ទៅតម្កល់ទុក​ នៅវិមានឈ្នះ ឈ្នះ ​នាព្រឹក​ថ្ងៃពុធនេះ ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់ ​បានបញ្ជាក់ជា​ថ្មីថា ​កម្ពុជា​មិនមាន​ផ្លូវណា​ជ្រើសរើស​ តាមអ្វី​ដែលជាភាព​ជាក់ស្តែង​របស់ខ្លួន​នោះទេ ​បើទោះណាជា​មានការលើកឡើងថា​កម្ពុជា​ស្និទ្ធជាមួយចិន​ក៏ដោយ​។លោក​ ទៀ បាញ់​ ក៏បានលើកឡើង​ពីកិច្ចសហប្រតិបត្តិការ​ផងដែរ​ ដោយលោក​សង្កត់ធ្ងន់ថា​កិច្ចសហប្រតិបត្តិការ​គឺជាបឋម​សំដៅលើផលប្រយោជន៍​។​ ប្រតិកម្ម​របស់​លោករដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា ​ដូច្នេះ ទំនងជា​ការឆ្លើយតប​ទៅនឹងការលើកឡើង​របស់​លោកស្រី ​អនុរដ្ឋ​មន្ត្រីការបរទេស​អាមេរិក​ Wendy Sherman​ អំឡុងពេល​ជំនួបជាមួយ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កាលពីថ្ងៃទី១​ខែមិថុនា​កន្លងទៅ។​ លោកស្រី ​Sherma​n ឲ្យដឹងថា​ វត្តមានមូលដ្ឋានយោធារបស់ចិន​ណាមួយ នៅកម្ពុជា​ អាចនឹងបំផ្លាញ​អធិបតេយ្យភាព​របស់កម្ពុជា ​គំរាមកំហែង​សន្តិសុខ​តំបន់​ និងប៉ះពាល់​ជាអវិជ្ជមាន​ដល់ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​ និងប្រទេស​កម្ពុជា​។

ពិធីនាំយកដំណក់ប្រេងដំបូងរបស់កម្ពុជា ទៅតម្កល់ទុក នៅវិមានឈ្នះ ឈ្នះ
ពិធីនាំយកដំណក់ប្រេងដំបូងរបស់កម្ពុជា ទៅតម្កល់ទុក នៅវិមានឈ្នះ ឈ្នះ © FB
ផ្សាយពាណិជ្ជកម្ម
01:53

សូមស្តាប់ប្រសាសន៍ លោក ទៀ បាញ់ រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ