អានតួអត្ថបទ
កម្ពុជា-វប្បធម៌

ក្រសួងវប្បធម៌កំពុងស្រាវជ្រាវបឋមករណីថៃសង់ប្រាសាទសង្ស័យថាយកគំរូតាមប្រាសាទអង្គរវត្តរបស់ខ្មែរ

ការសង់ប្រាសាទ​នៅក្នុងវត្តមួយ​ នៃខេត្តបុរីរម្យ​ របស់ថៃ ​ដែលមានការសង្ស័យ​ថាបានចម្លង​តាមរចនាបថ​ប្រាសាទ​អង្គរវត្ត​របស់កម្ពុជា ​ត្រូវបាន​បណ្តាញស​ង្គមហ្វេសប៊ុក ​ក្នុងប្រទេសកម្ពុជា​ លើក​មកជជែកគ្នា​យ៉ាងផុលផុស​។​ ពលរដ្ឋខ្មែរ​ជាច្រើន​បានសម្តែងនូវ​ការព្រួយបារម្ភ​ និងស្នើឲ្យ​អាជ្ញាធរខ្មែ​រ ចាប់អារម្មណ៍ ​សួរនាំរកខុសត្រូវ​ ឬក៏ចាត់វិធានការ​តាមច្បាប់អន្តរជាតិ​ណាមួយ​ ប្រសិនបើមាន​ការចម្លង​តាមរចនាបថ​ប្រាសាទអង្គរវត្តខ្មែរ​ ពិតប្រាកដមែន​។​ ភ្លាមៗ ​ក្រោយពីទទួលដំណឹងពី​ការសាងសង់ប្រាសាទ​ ដែលមានការសង្ស័យ​ថាចម្លងតាមរចនាបថ​ប្រាសាទអង្គរវត្ត​របស់កម្ពុជា​ ក្រសួងវប្បធម៌​បានចាប់ផ្តើមធ្វើការនេះភ្លាម​ មិនបង្អង់យូរឡើយ​។ នេះបើតាមលោក ​ឡុង ប៉ុណ្ណាស៊ីរីវត្ថ​ រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យ​ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ។​ អ្នកនាំពាក្យរូបនេះ​ បញ្ជាក់ថា​ជំហាន​បឋម​ ក្រសួងវប្បធម៌ ​បានចាត់ចែង​ឲ្យអាជ្ញាធរជាតិ​អប្សរា​ និងស្ថានទូត​កម្ពុជា​ប្រចាំប្រទេសថៃ​ និងស្ថានកុងស៊ុលខ្មែរ​ប្រចាំខេត្ត​ស្រះកែវ​របស់ថៃ​ស្រាវជ្រាវ​ និងប្រមូលព័ត៌មាន​ជាបន្ទាន់​ជាពិសេស​ទៅលើលក្ខណៈ​បច្ចេកទេស​ និងប្លង់គោលជាដើម​។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ © @Internet
ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រៀបចំដោយ ញឹម សុផល៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ