អានតួអត្ថបទ
កម្ពុជា-សង្គម

អគ្គនាយកដ្ឋានគយថា កម្ពុជានៅបន្តនាំចូលសាច់បង្កកពីឥណ្ឌា ត្បិតបានរកឃើញវិជ្ជមានកូវីដលើសាច់ក្របីបង្កកក្តី

លោក ​គុណ ញឹម ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ​តាម​រយៈ​វិទ្យុបារាំងអន្តរជាតិ​នា​ថ្ងៃ​នេះ​ បាន​លើក​ឡើង​ថា​ កម្ពុជា​នៅ​តែ​បន្ត​អនុញ្ញាត​នាំ​ចូល​សាច់​បង្កក​ពី​ឥណ្ឌា​ដដែរ ​តែ​ត្រូវ​បាន​ អនុវត្តន៍​នូវ​លក្ខណ​ចាស់​ចំនួន​២​ ដោយ​ទី​១​ គឺ​តម្រូវ​អោយ​មាន​លិខិត​បញ្ជាក់ ​ឬ​វិញ្ញាប័ណ្ណ​ប័ត្រ​ចេញ​ដោយ​អជ្ញាធរ​ប្រទេស​ឥណ្ឌា​គ្មាន​វិជ្ជមាន​កូវីដ១៩ ​និង​ទី​២​នៅ​ពេល​ទំទិញ​សាច់​បង្កក​នោះ​មក​ដល់​កម្ពុជា ​តម្រូវ​អោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​យក​ទៅ​ធ្វើ​សំណាក​ម្តង​ទៀត​។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម
02:24

សូមស្តាប់ប្រសាសន៍លោក គុណ ញឹម៖

សូមជម្រាបជូនថា ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញវីរុសកូវីដ១៩នៅក្នុងសាច់ក្របីបង្កកចំនួន៣កុងតឺន័រក្នុងចំណោម៥កុងតឺន័រដែលនាំចូលមកពីប្រទេសឥណ្ឌា ដែលត្រូវបង្ហាញឱ្យដឹងជាសាធារណៈនៅថ្ងៃទី២៧កក្កដា។ ហើយសាច់ក្របីរាប់រយតោនដែលមានវ៉ីរុសកូវីដទាំងនោះ ត្រូវបានអះអាងថា បានដុតបំផ្លាញចោល នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨កក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ