អានតួអត្ថបទ
កម្ពុជា-វប្បធម៌

ក្រសួងវប្បធម៌៖ កម្ពុជាកំពុងធ្វើការជាមួយថៃតាមផ្លូវការទូតទាក់ទងទៅនឹងការសាងសង់ប្រាសាទថ្មសង្ស័យចម្លងតាមរចនាបទអង្គរ

ក្រសួងវប្បធម៌​នៅព្រឹកថ្ងៃទី ​១១ ​ខែសីហានេះឲ្យ​ដឹងថា​ ក្រសួងនៅ​តែរក្សាជំហរ​ជាក់លាក់​តាមដាន ​ត្រួតពិនិត្យ​ និងធ្វើការ​បែបការទូត​ជាមួយភាគីថៃ​ ជុំវិញ​គម្រោង​សាងសង់​ប្រាសាទថ្ម​មួយក្នុងខេត្ត​បុរីរាំ ​ប្រទេសថៃ​។ ​ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ​ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​ថ្លែងប្រាប់វិទ្យុ​បារាំងRFI​នៅថ្ងៃនេះថា ​បើការសាងសង់នេះ​ បង្ហាញមកដូចទៅ​នឹងប្រាសាទអង្គវត្ត​មែន ​ក្រសួងវប្បធម៍​មិននៅស្ងៀមនោះទេ។​ ជុំវិញបញ្ហានេះ​លោកបន្តថា​ ភាគីថៃ​សន្យានឹង​សហការ​ដោយផ្តល់​ឯកសារផ្លូវការ​ពីគម្រោងប្លង់ប្រាសាទ ​ប្រសិនបើការសាងសង់​ប្រាសាទថ្ម​នេះរកឃើញថា ​ពិតជាចម្លង​រចនាបទ​ពីប្រាសាទខ្មែរ​ពិតប្រាកដមែន​ ព្រោះភាគីថៃថា​ មិនចង់ឲ្យ​ទំនាក់ទំនង​រវាងប្រទេសទាំងពីរ​ធ្លាក់ចុះដោយសារ​បញ្ហាមួយនេះ​។

ប្រសាទដែលកំពុងសាងសង់ឡើងនៅប្រទេសថៃ ដែលត្រូវបានភាគីខ្មែរសង្ស័យថាលូចចម្លងតាមរចនាបទប្រាសាទអង្គរវត្ត
ប្រសាទដែលកំពុងសាងសង់ឡើងនៅប្រទេសថៃ ដែលត្រូវបានភាគីខ្មែរសង្ស័យថាលូចចម្លងតាមរចនាបទប្រាសាទអង្គរវត្ត © FB
ផ្សាយពាណិជ្ជកម្ម
02:07

សូមស្តាប់ការលើកឡើងរបស់លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ