អានតួអត្ថបទ
កម្ពុជា-សង្គម

ស្នងការដ្ឋានក្រុងភ្នំពេញចេញមកទាត់ចោលថា គ្មានការគំរាមចាប់ខ្លួនសកម្មជនបរិស្ថានដែលជាកូនភ្លោះទេ

ស្នងការដ្ឋាន​នគរបាល​រាធានី​ភ្នំពេញនៅ​ព្រឹកថ្ងៃពុធ​នេះបានចេញមក​ទាត់ចោល​ចំពោះការ​ចោទប្រកាន់​មកលើអាជ្ញាធរ​មានសមត្ថកិច្ចថា​ បានគំរាម​ចាប់ខ្លួន​យុវជនការពារ​បរិស្ថាន២នាក់​ដែលជាកូនភ្លោះ។ ​កាលពីថ្ងៃអង្គារ​ យុវជនជុំ ​ហួត និងជុំ ហួរ​ បានអះអាង​តាមហ្វេសប៊ុកថា ​អាជ្ញាធរ​មួយក្រុម​មានទាំង​ឯកសណ្ឋាន​ជានគរបាល ​និងស៊ីវិលបាន​នាំគ្នាទៅកាន់បន្ទប់​ជួលរបស់​ពួកគេនៅ​ភូមិសន្សំកុសល ​សង្កាត់បឹង​ទំពុន១ ​ខណ្ឌមានជ័យ ​ហើយបានប្រើ​សម្ដីអសុរោះ ​ដកហូតទូរស័ព្ទ​ និងគំរាម​កំហែង​ចាប់ខ្លួនថែមទៀត​។​ ក្រោយមក ​សារព័ត៌មាន​VOD ​ក៏បានចុះផ្សាយពី​រឿងនេះ។​ ប៉ុន្តែ លោកសាន​ សុខសីហា ​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានចាត់ទុកថា​ ជាការចោទ​ប្រកាន់​ដោយបំផ្លើស​ និងថា​ ជាការចុះផ្សាយ​ព័ត៌មាន​មិនពិតផង​ដែរ​។

លោកសាន សុខសីហា និងបងប្អូនភ្លោះពីរនាក់ដែលអះអាងថាទទួលរងការគំរាមកំហែងពីសមត្ថកិច្ច
លោកសាន សុខសីហា និងបងប្អូនភ្លោះពីរនាក់ដែលអះអាងថាទទួលរងការគំរាមកំហែងពីសមត្ថកិច្ច © សហការី
ផ្សាយពាណិជ្ជកម្ម
01:32

លោកសាន សុខសីហា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ