អានតួអត្ថបទ
កម្ពុជា-គ្រោះទឹកជំនន់

ជំនន់នៅខេត្តបន្ទាយមានជ័យចាប់ផ្តើមស្រកទៅវិញហើយក្រោយលែងមានភ្លៀងធ្លាក់ និងមិនមានទឹកហូរមកពីថៃ

ជំនន់​ទឹកភ្លៀង​នៅខេត្តបន្ទាយមានជ័យ ​បានចាប់ផ្តើម​ស្រកទៅវិញ​ហើយនៅថ្ងៃនេះ ប​ន្ទាប់ពី​មិនមាន​ភ្លៀងធ្លាក់​ខ្លាំងដូចកាលពី​ប៉ុន្មាន​ថ្ងៃមុន​។ ​លោក ចាន់ យុត្ថា ​រដ្ឋលេខាធិការ ​និងជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ និងឧត្តុនិយម​ បានប្រាប់​វិទ្យុបារាំង RFI​ ថា ទឹកស្ទឹង​មង្គលបុរី ​បានចាប់ផ្តើមស្រក​ តែក្នុង​កំរិតមួយយឺត ​ហើយទឹកដែល​ហូរមក​ពីថៃមិនមាន​ទៀតទេ ​ដោយសារ​ខេត្តស្រះកែវថៃ​ ដែលជាប់នឹង​ខេត្តបន្ទាយមានជ័យ​របស់កម្ពុជា​ មិនបានជន់​លិចដូចជា​តំបន់ផ្ទៃរង​ទឹកភ្លៀង​មួយចំនួន​នៅក្នុងប្រទេសថៃ​។

ការស្រកទៅវិញបណ្ដើរៗនៃទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ
ការស្រកទៅវិញបណ្ដើរៗនៃទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ © សហការី
ផ្សាយពាណិជ្ជកម្ម
01:52

សូមស្តាប់ប្រសាសន៍លោក ចាន់ យុត្ថា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ