អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អ្នកជំនាញសេដ្ឋកិច្ច៖ ការអនុញ្ញាតឱ្យមានពិធីមង្គលការ គឺជាសញ្ញាជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ

អ្នកជំនាញ​ផ្នែកសេដ្ឋកិច្ច​មួយរូប​បានអះអាង​ថា​ ការ​អនុញ្ញាត​ឱ្យមាន​ការរៀបចំ​ពិធីមង្គល​ឡើងវិញ​នៅពេលនេះ​ គឺជា​កត្តា​រួមផ្សំ​ដ៏សំខាន់​សម្រាប់​សន្ទុះ​នៃកំណើន​សេដ្ឋកិច្ចជាតិ។​ សន្ទុះត្រង់​ចំណុចនេះ​ត្រូវបានលោក​ គី សេរីវឌ្ឍន៍​ អ្នកជំនាញ​ផ្នែកសេដ្ឋកិច្ច​នៃរាជ្យបណ្ឌិត​សភាកម្ពុជា​បានគូស​បញ្ជាក់ថា​ នៅពេល​ចំនួន​អ្នករៀបចំ​ពិធីមង្គលការ​កាន់តែច្រើន​ នោះតម្រូវការ​ផ្នែកទំនិញ​ សម្ភារៈ​ផ្សេងទៀត​នៅលើទីផ្សារ​ក្នុងស្រុក​នឹងចាប់​ផ្តើមមាន​ចលនា​កាន់តែខ្ពស់​ ដែលនេះ​អាចសរបញ្ជាក់​អំពីសន្ទុះ​នៃដំណើរការ​សេដ្ឋកិច្ច​របស់ជាតិ​កាន់តែច្រើន។​ បើតាម​ លោក​ គី សេរីវឌ្ឍន៍​ មិនត្រឹមតែ​ផ្តល់ផល​វិជ្ជមាន​ដល់លំហូរ​នៃការ​ប្រើប្រាស់​ទំនិញក្នុង​ស្រុក​នោះទេ។​ ប៉ុន្តែ​វាក៏​ជះឥទ្ធិពល​វិជ្ជមាន​ដល់វិស័យ​សេវាកម្ម​ និង​ទេសចរណ៍​ផងដែរ។​

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម
01:36

សូមស្តាប់ការលើកឡើងរបស់លោក គី សេរីវឌ្ឍន៍៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ