អានតួអត្ថបទ
កម្ពុជា-កីឡា

កម្ពុជាត្រៀម៣៣ប្រភេទកីឡា ដើម្បីចូលរួមស៊ីហ្គេមនៅវៀតណាម នៅខែឧសភាខាងមុខ

រដ្ឋាភិបាល​វៀតណាម​បាន​សម្រេច​កាល​ពីពេលថ្មីៗ​នេះ​ហើយថា ​នឹងរៀប​ចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍(Sea Games)​ នៅខែឧសភា​ឆ្នាំ២០២២​នេះ ​ដោយមិនខ្វល់​ថាប្រទេស​នេះបានផ្ទុះឆ្លងកូវីដ-១៩​ ឬយ៉ាងណាទេ។​ ដោយឡែក​ប្រទេស​កម្ពុជា​ក៏បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយដែរ​ ថានឹង​ចូលរួម​ចំនួន​៣៣ប្រភេទកីឡា ​ក្នុងចំណោម​៤០ប្រភេទ​កីឡា​ដែល​ប្រទេស​ម្ចាស់ផ្ទះ​ដាក់ឲ្យ​ប្រកួត​ប្រជែង​ជាផ្លូវការ។​ លោក វ៉ាត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ បាន​ប្រាប់វិទ្យុបារាំង RFI​ នៅថ្ងៃនេះថា​ ការចូលរួម​របស់​កីឡាករ​ កីឡាការិនី​កម្ពុជា​ នៅស៊ីហ្គេម​លើកទី៣១​ ប្រទេសវៀតណាម​ពេលនេះ​ គឺជាកំរិត​វាស់ស្ទង់​ដ៏សំខាន់ ​ខណៈកម្ពុជា​នឹងធ្វើជា​ម្ចាស់ផ្ទះ​រៀប​ចំ​កីឡាស៊ីហ្គេម​បន្ត​ពីវៀតណាម​នៅឆ្នាំក្រោយ។

កម្ពុជាត្រៀម៣៣ប្រភេទកីឡា ដើម្បីចូលរួមស៊ីហ្គេមនៅវៀតណាម
កម្ពុជាត្រៀម៣៣ប្រភេទកីឡា ដើម្បីចូលរួមស៊ីហ្គេមនៅវៀតណាម © FB/Cambodia2023
ផ្សាយពាណិជ្ជកម្ម
01:52

សូមស្តាប់លោក វ៉ាត់ ចំរើន៖

សូមរំលឹកថា​ កាលពីចុង​ខែធ្នូ​ ឆ្នាំកន្លង​ទៅ វៀតណាម​បានរារែក​ក្នុងការ​រៀបចំការ​ប្រកួត​កីឡា​ស៊ីហ្គេម​ ដោយសារ​តែការរាតត្បាត​នៃជំងឺកូវីដ​នៅក្នុង​ប្រទេសនេះ​ កាន់តែធ្ងន់ធ្ងរ​ទៅៗ។​ ក៏ប៉ុន្តែ​ទីបំផុត​រដ្ឋាភិបាល​វៀតណាម​ក៏បាន​សម្រេចរៀប​ចំការ​ប្រកួត​ដ៏សំខាន់​នេះ​ ដោយយក​គំរូ​តាមការ​ប្រកួត​កីឡាអូឡាំពិក​នៃប្រទេសជប៉ុន ​ដែល​បាន​បញ្ចប់ទៅដោយ​ជោគជ័យ​កាលពីឆ្នាំកន្លងទៅ។​ សូមបញ្ជាក់​ថា​មកទល់​ថ្ងៃ​ម្សិលមិញនេះ ​ប្រទេស​វៀតណាម​មានអ្នកឆ្លង​កូវីដថ្មី​ចំនួន​ជាង​១៥ ០០០នាក់ ​និងស្លាប់​ជាង៤០នាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ