អានតួអត្ថបទ
កម្ពុជា-កីឡា

គណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា នឹងដាក់កម្រិតការដើរហើររបស់កីឡាករជម្រើសជាតិ ដើម្បីត្រៀមប្រកួតស៊ីហ្គេមនៅវៀតណាម

គណៈកម្មាធិកា​ជាតិអូឡាំពិក​កម្ពុជា​នៅព្រឹកថ្ងៃទី០៣​ មីនា​នេះបានបញ្ជាក់​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​ RFIថា​ គណៈកម្មាធិកា​នឹង​ដាក់កំហិតការ​ដើរលេង​របស់កីឡាករ​ជម្រើសជាតិទាំងអស់​មុនពេល​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួតកីឡា​ស៊ីហ្គេម​ឆ្នាំ២០២២​ នៅប្រទេស​វៀតណាម។​ ការដាក់​បម្រាម​បែបនេះ ​ធ្វើឡើង​ដើម្បីការពារ​សុវត្ថិភាព​របស់កីឡាករ​ និង​កីឡាកានិរី ​ពីការឆ្លង​មេរោគកូវីដ១៩​ ខណៈប្រទេស​វៀតណាម​ដែលជាម្ចាស់ផ្ទះ​រៀបចំព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី៣១​ កំពុង​រងផល​ប៉ះពាល់ពី​វិបត្តិជំងឺកូវីដ១៩​នេះ។ ​ជាក់ស្តែង ​លោក លោក វ៉ាត់ ចំរើន  អគ្គលេខាធិការ គណៈកម្មាធិការ ជាតិ រៀបចំការប្រកួត កីឡា អាស៊ីអាគ្នេយ៍ លើកទី ៣២ ហៅកាត់ថា CAMSOC បាន​លើកឡើង​ថា កីឡាករ-កីឡាកានិរី​ ទាំងអស់នឹងត្រូវ​ ដាក់កម្រិត​ការដើរលេង​ ដោយត្រូវ​ផ្អាកការ​ជួបជុំ​ ត្រូវពិនិត្យ​សុខភាព​ឱ្យបានទៀងទាត់​ និង​តម្រូវឱ្យធ្វើ​តេស្តរកមេរោគ​កូវីដ១៩​ បន្ទាប់ពីកីឡាករ​ទាំងអស់​ត្រឡប់​មកពីជួបជុំ​គ្រួសារនា​ឱកាស​ពិធីបុណ្យចូលឆ្នាំ​ខ្មែរវិញ។​ បើតាម​ លោក វ៉ាត់ ចំរើន ​សហព័ន្ធ​ក៏នឹងត្រៀម​សម្ភារៈ​ និង​ឧបករណ៍​បរិក្ខារ​មួយចំនួន​ដើម្បីធានា​សុវត្ថិភាព​ដល់កីឡាករ​ផងដែរ​ ខណៈកម្ពុជា​នឹង​មិនកាត់​បន្ថយ​ចំនួន​អត្តពលិកនោះទេ។​

អត្តពលិកជាតិអូឡាំពិកកម្ពុជា (រូបតំណាង)
អត្តពលិកជាតិអូឡាំពិកកម្ពុជា (រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម
02:10

សូមស្តាប់ប្រសាសន៍របស់លោក វ៉ាត់ ចំរើន៖

សូមជម្រាបថា កម្ពុជា នឹងត្រៀមបញ្ចូនអត្តពលិកសរុបចំនួនជាង៤០០នាក់ និងប្រតិភូ គ្រូបង្វិក ក្រុមគ្រូពេទ្យ មន្ត្រីជំនួយការជាង១០០នាក់បន្ថែមទៀតទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២នៅប្រទេសវៀតណាម នាខែឧសភាខាងមុខ។ ក្នុងនោះ កីឡាករ-កីឡាកានិរីជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតលើវិញ្ញាសាចំនួន៣៣០ប្រភេទ និង៣៣ប្រភេទកីឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ