អានតួអត្ថបទ

កម្ពុជា​សោក​ស្តាយ​ដែល​ម្ចាស់​មេដាយ​មាស​កីឡាអាស៊ី និងស៊ីហ្គេម ខាន់ ចេសា មិន​អនុញ្ញាត​ឲ្យ​ប្រកួត

ប្រទេស និង​ប្រជាជន​កម្ពុជា​ទាំងមូល​សម្តែង​ការ​សោកស្តាយ​យ៉ាងខ្លាំង ដែលកីឡាការិនី Jujitsu ខាន់ ចេសា មិន​អាច​ចូលរួម​ប្រកួត​លើ​វិញ្ញាសារ​កីឡា​ប្រយុទ្ធនេះ​បាន ដោយ​សារ​តែ​លើស​ទម្ងន់​បន្តិច​បន្តួច។ នៅ​ក្នុង​ព្រឹត្តិការណ៍ SEA Games លើកទី៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ខាន់ ចេសា ជាកីឡាការរិនី​កូន​ខ្មែរ​មួយ​រូប​រស់​នៅ​សហរដ្ឋអាមេរិក បាន​ចុះ​ឈ្មោះ​ចូល​ប្រកួត​វិញ្ញាសារ​កីឡាJujitsu ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម។ ក៏​ប៉ុន្តែ​នៅ​ពេល​ថ្លឹង​ទម្ងន់​ កីឡាការិនី​ដែល​ចូលរួម​ប្រកួត​ក្នុង​នាម​ទង់ជាតិកម្ពុជា​រូបនេះ បាន​លើស​ទម្ងន់​កំណត់​ចំនួន ២៤០ក្រាម ឬ​ជាង​២ខាំ ជា​ហេតុនាំ​ឲ្យ​ការ​ចូល​រួម​ប្រកួតរបស់​ចេសា ត្រូវបាន​ផាត់​ចេញ​ដោយ​គណៈ​កម្មការ​បច្ចេកទេស។ ទោះយ៉ាងណា​កម្ពុជា​បាន​ស្នើ​សុំ​ភ្លាមៗ​ឲ្យ​កីឡាការិនី​ឆ្នើម​របស់​ខ្លួន​បាន​ចូលរួម​ប្រកួត​ប្រភេទ​ទម្ងន់​៦២​គីឡូ​ក្រាម​វិញ ក៏​ប៉ុន្តែ​ត្រូវបានបដិសេធ ដោយសារ​មិន​បាន​ចុះឈ្មោះ​ជាមុន។ នេះ​បើ​តាមលោក វ៉ាត់ ចំរើន នាយ​បេសកកម្ម​ប្រតិភូកីឡា​កម្ពុជា។ លោកថា បញ្ហា​នេះ​ជារឿង​គួរ​ឲ្យសោក​ស្តាយ​មួយ និង​ជា​បទពិសោធន៍​មួយ សម្រាប់​កម្ពុជាផង​ដែរ។ សូមស្តាប់លោក វ៉ាត់ ចំរើន៖

កីឡាការិនី Jujitsu ខាន់ ចេសា កាន់ទង់ជាតិកម្ពុជាដែលមិនអាចចូលរួមប្រកួតដោយសារតែលើសទម្ងន់បន្តិច
កីឡាការិនី Jujitsu ខាន់ ចេសា កាន់ទង់ជាតិកម្ពុជាដែលមិនអាចចូលរួមប្រកួតដោយសារតែលើសទម្ងន់បន្តិច © សហការី
ផ្សាយពាណិជ្ជកម្ម
លោក វ៉ាត់ ចំរើន នាយបេសកកម្មប្រតិភូកីឡាកម្ពុជា។
លោក វ៉ាត់ ចំរើន នាយបេសកកម្មប្រតិភូកីឡាកម្ពុជា។ © FB
03:03

Vath Chamroeun quote

សូម​បញ្ជាក់​ថា កីឡាការិនី ខាន់  ចេសា ម្ចាស់​មេដាយ​មាស​នៅ Asian Games ២០១៨ នៅ​ទីក្រុង ឥណ្ឌូ​នេស៊ី និង SEA Games ២០១៩ នៅ​ហ្វីលីពីន ត្រូវបាន​ចាត់ទុក​ថា​ជា​កីឡាការិនី​ដែល​មាន​សក្តានុពល​ក្នុង​ការ​ដណ្តើម​យក​មេដាយ​មាស​នៅ​ក្នុង SEA Games លើកទី៣១ នា​ប្រទេស​វៀតណាម​នេះ។ ការ​ខកខាន​ប្រកួត​របស់​កីឡាការិនី​ខាន់​ចេសា​ត្រូវ​បាន​អ្នក​តាម​ដាន​កីឡា​មើល​ឃើញ​ថា  ជា​ការ​បាត់បង់មេដាយ​សំខាន់​មួយ​របស់​កម្ពុជា​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រកួត​ស៊ីហ្គេម​នៅ​ទីក្រុង​ហាណូយ​លើក​នេះ៕

ខាន់ ចេសា
ខាន់ ចេសា © FB

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ