អានតួអត្ថបទ
កម្ពុជា-កីឡា

លោក វ៉ាត់​ ចំរើន​៖ កម្ពុជា​អាច​ដណ្តើម​មេ​ដាយ​មាស​បាន​ច្រើនទៀត ក្រោយ​ប្រភេទ​កីឡា​អាទិភាព​នៅ​សល់

គិត​ត្រឹម​រយៈ​ពេល១១​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​ កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ចំនួន​ជិត៦០​មេដាយ ​ដោយ​ឈរ​នៅ​ចំណាត់​ទី​៧​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១១​ ខណៈ​មេដាយ​ចំនួន​ជាង​១០​គ្រឿង​ទៀត​នៅ​មិន​ទាន់បំពាក់​ជា​ផ្លូវ​ការ​។ ក្នុង​នោះ ​លោក​ វ៉ាត់​ ចំរើន​ អគ្គ​លេខា​ធិការ​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍បានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិថា មេដាយដែលកម្ពុជាទទួលបាននាពេលនេះ គឺបង្ហាញអំពីភាពរីកចម្រើននៃវិស័យកីឡារបស់កម្ពុជា និងសរបញ្ជាក់ពីផលវិជ្ជមានចំពោះកម្ពុជា នៅពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាឆ្នាំក្រោយ។ តែយ៉ាងណា បើតាមលោក វ៉ាត់ ចំរើន អត្តពលិកកម្ពុជាភាគច្រើននៅមានកម្រិតទាំងកម្លាំង និងភាពអំណត ដោយតម្រូវឱ្យពួកគេបន្តហ្វឹកហាត់បន្ថែមទៀត។

អត្តពលិកកម្ពុជា នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ប្រទេសវៀតណាម
អត្តពលិកកម្ពុជា នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ប្រទេសវៀតណាម © Internet
ផ្សាយពាណិជ្ជកម្ម

សូមជម្រាបថា ក្នុងចំណោមមេដាយជិត៦០ កម្ពុជាទទួលបានមេដាយមាសចំនួន៨ មេដាយបា្រក់ចំនួន១១ មេដាយសំរឹទ្ធចំនួន៣៩។ ក្នុងនោះ អត្តពលិកដែលកម្ពុជាបានបញ្ចូនទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅវៀតណាម គឺមានចំនួន៣៦៣នាក់ ដើម្បីចូលរួមប្រកួតលើប្រភេទកីឡាចំនួន៣៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ